Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ជនជាតិចិន​តៃវ៉ា​ន់ម្នាក់ ក្នុងទំនាស់គ្នាវាយដោយ​ដៃ​រវា​ងជ​នជាតិ​ចិន៤នាក់ វាយលើ​ជន​រង​គ្រោះខ្មែ​រម្នាក់ បណ្ដាលឲ្យរបួស

spot_img

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌ​ទួលគោក បានឲ្យ​ដឹងថា នគរបាលបានឃាត់ខ្លួនជន​ស​ង្ស័យ១នាក់ ពីបទ​ហិង្សា​ដោយចេ​តនា​មានស្ថា​នទម្ង​ន់ទោស (ទំនាស់គ្នាវាយដោយដៃរវា​ង​ជន​ជាតិ​ចិន៤នាក់ វាយលើ​ជនរ​ង​គ្រោះខ្មែរ​១នាក់ បណ្ដាលឲ្យរបួសជាច្រើនកន្លែង)​ ​កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់​ផ្សា​រដេ​ប៉ូទី​២ ខណ្ឌទួ​លគោ​ក រាជធា​នីភ្នំ​ពេញ តាមបណ្តោយផ្លូវកម្ពុជាក្រោម​។​

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២៣:០៥នាទី​កម្លាំង​​ផ្នែក​ព្រហ្មទ​ណ្ឌនៃ​អធិកា​រដ្ឋា​នន​គរបាលខណ្ឌទួលគោ​ក បានធ្វើការស្រាវជ្រាវ​ឃា​ត់ខ្លួន​ជន​សង្ស័យ១នាក់ ពីបទ​ហិ​ង្សាដោ​យចេត​នាមា​នស្ថាន​ទ​ម្ងន់ទោស (ទំនាស់គ្នាវាយដោយដៃរវាងជនជាតិ​ចិ​ន៤នា​ក់វា​យលើ​ជន​រង​គ្រោះខ្មែរ​១នាក់បណ្ដាលឲ្យរបួសជាច្រើនក​ន្លែ​ង)​ ​ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ខារ៉ាអូខេ​ទ​ន្លេសេកុង មានទីតាំងផ្ទះ​លេ​ខ៧៧ ផ្លូវ១​២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រ​ព្រឹត្ត​នៅចំ​ណុចមុខ​ផ្ទះ៦២៤ ផ្លូវលេខ១២៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២:០០នាទី រំលងអធ្រាត្រ។

ជនសង្ស័យឈ្មោះTSAI JIDA ហៅADA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ (គ្មានលិខិតឆ្លងដែន) មុខរបរអាជី​រវ​ករស្នាក់​នៅផ្ទះលេខ​២៦៦ ផ្លូវលេខ១០Mថ្មី បូរីពិភពថ្មីសែនសុខ សង្កាត់ភ្នំ​ពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះសឿន រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ៤៣ ផ្លូវរំដួលបូរីអ័រគីដេរសែនសុខ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះរងរបួសស្នាមលើដើមទ្រូងជាំ, កញ្ចឹងកខាងក្រោយ, ជើងខាងស្ដាំ, ចង្កេះស្ដាំ, ដៃស្ដាំ, ភ្នែកទាំងសងខាង, ត្រចៀកទាំងសងខាង, ក្បាលជាទម្ងន់ជាំហើមនិងជាំត្រចៀកទាំងសងខាង (ដោយសារជនសង្ស័យឈ្មោះTSA​I JIDA ហៅADA និងបក្សពួកវាយដោយ​ដៃប​ណ្ដាលឲ្យរ​បួសក្នុ​ងពេលកើ​តហេ​តុ) ។

ការពិនិត្យទីកន្លែងកើតហេតុឃើញ រួមមាន៖​ម៉ូតូ១គ្រឿងម៉ាកDIO ពណ៌សពាក់ផ្លាកលេខភ្នំពេញ1HP-1073 ដែលមានលេខតួ: 1380694 និងលេខម៉ាស៊ីន: 1381388 (ជាម៉ូតូរបស់ជន​ស​ង្ស័យឈ្មោះ​A​LON ជាបក្ខពួកឈ្មោះ​TSAI JIDA ហៅADA រត់ចោលនៅកន្លែ​ងកើត​ហេតុ ពេលវាយប្រវាយ​ប្រត​ប់គ្នាជា​មួយជ​នរង​គ្រោះ)។

ដំណើររឿ​ងហេ​តុនៅថ្ងៃទី​១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២៣:០០នាទី ជនរងគ្រោះឈ្មោះ​សឿន រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះអាន ភេទប្រុស អាយុប្រហែល២៤ឆ្នាំ ជនជាតិខ្មែរ បានបើករថយន្តម៉ាកឆែ​រ៉ូឡែត ពណ៌ខ្មៅស៊េរី2018 ពណ៌ខ្មៅ ចេញពីផ្ទះ ក្នុងគោលបំណងទៅរក​ញាំអាហារ នៅខាងក្រៅ តែមិនបានញាំទេជនរ​ងគ្រោះនិងឈ្មោះអាន ក៏បានជិះរថយន្តដើរលេ​ងតាម​ផ្លូវ លុះជិះមកដល់ចំណុចមុខផ្ទះ៦២៤ ផ្លូវលេខ១២៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះTSAI​ JIDA ហៅADA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងបក្ខពួកមានគ្នា៣នាក់ទៀត ទី១,ឈ្មោះLE CHEN LANG ហៅលីកឺ ភេទប្រុស អាយុប្រហែល៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ទី៣ ឈ្មោះអ៊ូកឺ ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងឈ្មោះALON ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ បានបើករថយន្តចំនួន១គ្រឿងម៉ាកFord Ranger ពណ៌ស មិនចាំផ្លាកលេខ និងម៉ូតូ២គ្រឿងម៉ាកHonda Zoomer X ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខភ្នំពេញ1HF-0713 និងម៉ូតូ១គ្រឿងទៀត ម៉ាកDIO ពណ៌សពាក់ផ្លាកលេ​ខភ្នំពេ​ញ​ 1HP-1073 តាមផ្លូវ១២៨ ពីលិច​ទៅកើត​ពេលនោះជនរងគ្រោះឈ្មោះសឿន រដ្ឋា ក៏បានបើករថយន្តវ៉ា​ទៅមុ​ន ក្រុមជ​នស​ង្ស័យជា​ជន​ជាតិចិនខាងលើ រួចហើយ ជន​សង្ស័យឈ្មោះ​TSAI JIDA ហៅADA និងបក្ខពួកក៏បា​នចុចស៊ីផ្លេររថយន្តជាច្រើនដងខ្លាំងៗ រួចហៅ​ជនរ​ងគ្រោះឈ្មោះ​សឿន រដ្ឋា ឲ្យឈប់ ពេលនោះជនរងគ្រោះ ក៏បានឈ​ប់រ​ថយន្តរួ​ចហៅជនសង្ស័យឈ្មោះTSAI JIDA ហៅADA​ និងបក្ខពួក៣នាក់ថា មានរឿងអីបានហៅ​អញឲ្យឈប់ ពេលនោះជ​នស​ង្ស័យឈ្មោះ​TSAI JIDA ហៅADA និងបក្ខពួកក៏​បានឈប់រថយន្តនិងម៉ូតូ រួចនិយាយ​ជាភាសាចិនខ្លាំងៗ រួចហើយក្រុ​មជ​នសង្ស័យទាំង៤នាក់ខាងលើ ក៏បានចុះពីលើរថយន្ត​និងម៉ូតូ រួចដើរសំដៅមករកជ​នរងគ្រោះ រួចវាយ​លើជ​នរងគ្រោះ បណ្ដាលឲ្យត្រូវរបួសជា​ច្រើនកន្លែង ក្នុងពេលនោះជនរងគ្រោះ ក៏បានវាយតបតទៅលើក្រុ​មជ​នសង្ស័​យវិញ ដើម្បីការពារខ្លួនទៅវិញក្រោយមក ក៏មានអ្ន​កជិត​ខាងជួ​យឃាត់បំបែកគ្នា លុះមួយសន្ទុះក្រោយមកក៏​មានការប្រវាយប្រតប់គ្នាជាលើកទី២ ដោយដេញវាយគ្នាពេញផ្លូវ​១២៨ ដោយក្រុមជនសង្ស័យទាំង៤នាក់ បានប្រើដៃ​វាយម​កលើ​ជនរងគ្រោះ ឈ្មោះសឿន រដ្ឋា និងលោតធាក់ដើមទ្រូង១កន្លែងជាំ កញ្ចឹងកខាងក្រោយ, ជើងខាងស្ដាំ, ចង្កេះស្ដាំ, ដៃស្ដាំ, ភ្នែកទាំងសងខាង, ត្រចៀកទាំងសងខាង, ក្បាលជាទម្ងន់ជាំហើមជាំ និងត្រចៀកទាំងសងខាង ក្នុងពេលវាយតប់គ្នា ក្រុមជនស​ង្ស័យឈ្មោះ​ALON បានរត់ចោលម៉ូតូ១គ្រឿង ម៉ាកDIO ពណ៌សពាក់ផ្លាកលេខភ្នំពេញ1HP-1073 នៅលើផ្លូវលេខ១២៨ រួចហើយក្រុមជ​នសង្ស័យទាំង៤នាក់ខាងលើ ក៏បានគេចរត់ខ្លួនបា​ត់ទៅ ចំណែកជនរងគ្រោះត្រូវបា​នក្រុម​គ្រួសារ ដឹកយកទៅសង្គ្រោះបន្ទា​ន់នៅមន្ទីរ​ពេទ្យតែម្ដង ក្រោយពេ​លកើ​តហេ​តុសម​ត្ថកិច្ចយើង ក៏បានចុះទៅដល់កន្លែង​កើ​តហេតុ ដើម្បីចាប់យកម៉ូតូ១គ្រឿង​ម៉ា​កDIO ពណ៌សពាក់ផ្លាកលេខភ្នំពេញ1HP-1073 ដែលក្រុមជ​នស​ង្ស័យជន​ជាតិចិន បានរត់​ចោល និងបានធ្វើការស្រាវ​ជ្រាវ​រកជ​នស​ង្ស័យខាង​លើ យកមកផ្តន្ទាទោសទៅតាម​ផ្លូ​វច្បាប់។

លុះរហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២៣:០៥នាទី កម្លាំង​ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគ​រ​បាលខណ្ឌ​ទួលគោក បានធ្វើការស្រា​វជ្រាវ ឈានដល់ការឃាត់​ខ្លួនជ​នស​ង្ស័យ១នាក់ឈ្មោះTSAI JIDA ហៅADA ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ឃាត់ខ្លួននៅចំណុចមុខខារ៉ាអូខេទន្លេសេកុង ដែលមានទីតាំងផ្ទះលេ​ខ​៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបា​លខណ្ឌទួ​លគោក ចាត់ការតាមផ្លូ​វច្បាប់។ ចំណែកបក្ខពួក៣នា​ក់ទៀត ឈ្មោះLE CHEN LANG ហៅលីកឺ, ឈ្មោះអ៊ូកឺ និងឈ្មោះALON បានគេចខ្លួនបាត់។

ការធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹ​កនោម ជនសង្ស័យរូបនេះ ជាលទ្ធផលមានភាពអវិជ្ជមា​ន។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជា​បណ្ដោះអាស​ន្ន នៅអធិកា​រ​ដ្ឋាននគ​របា​លខណ្ឌទួ​លគោ​ក ដើម្បីចាត់​ការតាមផ្លូវច្បាប់៕ដោយ៖កូឡាប

spot_img
×