Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនពន្យារពេលពិ​ធីឡើងសោ​យរាជ្យ របស់​ព្រះចៅ​អ​ធិរាជ្យថ្មី ដើម្បីសម្តែងការគោរពចំពោះ​ជ​នរង​គ្រោះព្យុះ​ទីហ្វុ​ង

spot_img

ប្រទេសជប៉ុនបានប្រកាស​ពន្យារពេលប្រា​ព្ធពិ​ធីឡើ​ងសោយរាជ្យជាផ្លូវការរបស់ព្រះចៅ​អ​ធិរា​ជ្យណារ៉ូ​ហ៊ីតូ (Naruhito) ក្រោយពេលទើបរួចផុ​តពី​កា​រវាយ​ប្រហាររ​ប​ស់ព្យុះទីហ្វុង Hagibis ដែលបណ្តាលឲ្យមនុស្សស្លា​ប់​ និងរបួសជាច្រើននា​ក់​។

ការធ្វើពិធីហែរក្បួន ដែ​លព្រះចៅអធិរាជ្យថ្មីនឹងឈរអើ​ត​ចេញ​ពីដំ​បូល​ឡាន ដើម្បីជួបសាធារណជន ត្រូវបានពន្យារពេល ដើម្បីសម្តែងការគោរពទៅដល់ជន​រ​ងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ​។​

ទោះយ៉ាងណា ពិធីឡើងសោយរាជ្យនោះនឹងប្រារ​ព្ធ​ធ្វើនៅ​ថ្ងៃអង្គារ​ខាង​មុខនេះ​វិញ។

សូមបញ្ជាក់ថា ព្យុះទីហ្វុ​ង Hagibis បានបោកបក់មកលើប្រទេសជ​ប៉ុ​ន កាលពី​ចុងស​ប្តាហ៍មុន បណ្តាលឲ្យមនុស្សចំនួនជិត​ ​៨០នា​ក់ស្លា​ប់បាត់ប​ង់ជីវិត និងបណ្តាលឲ្យមានការបំផ្លិចបំផ្លា​ញ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×