Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ ​៖​ និស្សិត​ត្រូវ​សិក្សា​ពី​ទីផ្សារការងារ​ក្នុងពេល​បច្ចុប្បន្ន​អោយបាន​ច្បាស់លាស់​មុននឹង​សម្រេច​ជ្រើស​រើសយក​ជំនាញ​ដែល​ខ្លួន​រៀន​ដើម្បី​ទទួលបាន​ការងារ​ដែល​សមប្រកប​ទៅ​ថ្ងៃ​ខាងមុខ​

spot_img

​តាកែវ ​៖ ​នៅក្នុង​ឱកាសអញ្ជើញ​ចូលរួម​បើក​ពិព័រណ៍ការងារ​របស់​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​សាខា​ខេត្តតាកែវ នៅ​ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩ នេះ​ដោយមាន​ក្រុមហ៊ុន​ឯកជន​និង​គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​១៧​ស្ថាប័ន​ចូលរួម អភិបាល​ខេត្តតាកែវ​ឯកឧត្តម អ៊ូច ភា បានធ្វើ​ការណែនាំ​ដល់​និស្សិត​ជាពិសេស​និស្សិត​ដែល​ទើប​ប្រឡង​ជាប់​សញ្ញាប័ត្រ​ទុ​តី​យ​ភូមិ​ថ្មីៗ​នេះ ត្រូវ​គិតគូ​ពិចារណា​ឲ្យ​បានច្បាស់លាស់​មុន​និង​សម្រេច​ចឹ​ត្ត​សិក្សា​ជំនាញ​ណាមួយ​នៅ​សកលវិទ្យា​ល័យ ដោយ​ជៀសវាង​ការរៀន​តាម​គ្នា​ដែល​នាំ​ឲ្យ​ពិបាក​ក្នុង​ការរក​ងារ​ធ្វើ ដូច្នេះ​ក្មួយៗ​ដែលជា​និ​សិ​ត្ស​ទាំងអស់​ត្រូវ​សិក្សា​អោយ​ច្បាស់​ជាមុន លើ​ទីផ្សារការងារ​ក្នុងពេល​បច្ចុប្បន្ន ខណៈពេលដែល​ថ្ងៃ​អ​នា​គត់ មនុស្ស​មួយចំនួនធំ​អាច​ប្រឈម​និង​គ្មាន​ការងារ​ធ្វើ​ច្រើន ដោយសារតែ​បច្ចេកវិទ្យា វិទ្យា​ស្តា​ស្រ​ទំនើប ពោលគឺ​គេ​ប្រើ​គ្រឿងចក្រ ម៉ាស៊ីន ដែល​គ្រប់​ដោយ​ប្រើ​កុំព្យូទ័រ ជំនួស​ការប្រើប្រាស់​មនុស្ស ហើយ​បានដឹងហើយថា នូវ​បណ្តារ​ប្រទេសមួយ​ចំនួន​នូ​លើ​សកលលោក គឺ​បានតែ​កំពុង​និង​អនុវត្ត​លើ​ផ្នែក​បច្ចេកវិទ្យា​ទាំងនេះហើយ ។​

​ឯកឧត្តម​អភិបាលខេត្ត​តាកែវ​បាន​ថ្លែងបន្តថា បច្ចុប្បន្ននេះ​យើង​ឃើញ​និស្សិត​មួយចំនួន​បាន​រៀន​តាម​គ្នា​លើ​ជំនាញ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ ជាដើម​។ ការសិក្សា​លើ​ផ្នែក​នេះ​ច្រើន​នាំ​ឲ្យ​មាន​ផលវិបាក​រក​ការងារ​ធ្វើ​ព្រោះ ធនាគារ គ្រិះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​យើង​មិនអាច​ស្រូបយក​និស្សិត​ក្នុង​មួយឆ្នាំៗ​រាប់ពាន់​រាប់ម៉ឺន​នាក់​បាន​នោះទេ​។ បញ្ហា​នេះ​សូម​និស្សិត​ទាំងអស់​ពិចារណា​ឲ្យ​បានច្បាស់លាស់​មុន​និង​សម្រេច​ចឹ​ត្ត​សិក្សា​លើ​ជំនាញ​ណាមួយ ជៀសវាង​រៀន​បាន​មួយឆ្នាំ​ឬ​២​ឆ្នាំ​ប្ដូ​មក​សិក្សា​ជំនាញ​ផ្សេង​ដែល​នាំ​ឲ្យ​ខាត​ពេលវេលា​និង​ខាត​ថវិកា​។​

ឯកឧត្តម​អភិបាល​ខេត្តតាកែវ អ៊ូច ភា បាន​មាន​ប្រសា​ស​ន៏​បន្តទៀតថា ប្រទេស​កម្ពុជា​ជា​ប្រទេស​កសិកម្ម​និង​ជា​ប្រទេស​កំពុងតែ​អភិវឌ្ឍ​ន៏​ដោយ​ក្នុង​សំណង់​កំពុងតែ​រីក​ស្គុះស្គាយ​ពាសពេញ​ប្រទេស ដូច្នោះ​និស្សិត​ទាំងអស់​ត្រូវ​សិក្សា​ស្វែងយល់ថា តើ​កម្ពុជា​កំពុងតែ​ត្រូវការ​និស្សិត​ដែលមាន​ជំនាញ​អ្វី​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​យ​កសិកម្ម​ស្រុក​យើង​កាន់​ល្អប្រសើរ​ឡើង​និង​ការអភិវឌ្ឍ​ន៏​សំណង់​របស់​ប្រទេស​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​ថែមទៀត​។
បើតាម​ឯកឧត្តម​អភិបាល​ខេត្តតាកែវ ដើម្បី​ទទួលបាន​ការងារ​ល្អ និស្សិត​ទាំងអស់​ត្រូវមាន​សមត្ថ​ភាព​ពិតប្រាកដ​និង​មាន​ជំនាញ​ច្បាស់ ព្រោះ​ទីផ្សារការងារ​គឺមាន​ការប្រកួតប្រជែង​ស្វិតស្វាញ បើ​យើង​មិនមាន​ជំនាញ​និង​សមត្ថ​ត​ភាពច្បាស់លាស់​ទេ យើង​មិនអាច​ស្វែងរក​ការងារ​ល្អ​បានធ្វើ​នោះទេ​។​

និស្សិត​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​ជាច្រើន​នាក់ បាន​សំដែង​នូវ​ក្ដី​សង្ឃឹមថា​និង​ទទួលបាន​ការងារ​ធ្វើ​នៅក្នុង​ពិធី​តាំង​ពិ​ណ៏​ការងារ​នេះ ព្រោះ​ខ្លួន​មាន​ជំនាញ​ពិតប្រាកដ ហើយ​ម្យ៉ាងទៀត​ការតាំង​ពិ​ព​ណ៏​ការងារ​នេះ​វា​និង​ធ្វើ​ឲ្យ​និស្សិត​ទាំងអស់​មានឱកាស់​ដាក់​ពាក្យ​ស្វែងរក​ការងារ​ធ្វើ​និង​អាច​ដឹង​ពី​សមត្ថ​ត​ភាព​របស់ខ្លួន​ផងដែរ​។ តាកែវ​

spot_img
×