ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងរាំងស្ទះនិងជួបបញ្ហាស្មុគស្មាញច្រើន។ក្រៅពីនេះសម្រាប់បុរសទៅណាមកណាឱ្យប្រយ័ត្នប្រយែងរឿងរាវកើតឡើងដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃចិញ្ចឹមគ្រួសារគ្រាន់រស់ស្រួលខ្លួន។ការធ្វើដំណើរឆ្ងាយជិតជួបងាយជួបបញ្ហាណាស់ដែរគប្បីប្រយ័ត្នប្រយែង។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាកំលោះក្រមុំមានការជ្រួលជ្រើមខុសបែបបទដូចនេះត្រូវចេះកាត់បន្ថយខ្លះទើបគ្មានរឿងរាវអាក្រក់នាថ្ងៃខាងមុខ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ ការរស់នៅវិញ តែងកើតភាពប្រទាំងប្រទើសនិងមានបញ្ហាយាយីច្រើនគប្បីអត់ធ្មត់បន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរជួបរឿងលាភតូចធំច្រើនបោលហួសនិងចាប់មិនសូវជាប់ប៉ុន្មានទេ។
រីឯមនោសញ្ចេតនាសេចក្តីស្នេហាកំលោះក្រមុំជួនល្អជួនអាក្រក់ព្រោះតែម្នាក់ៗមានចិត្តចង់ឈ្នះចង់ចាញ់គ្នាមិនតិចឡើយ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយតែងទទួលជោគជ័យគ្រាន់គួរជាទីពេញចិត្តមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អចំពោះការចរចា ការបណ្តាក់ទុនឬ ការចង់បញ្ចេញប្រាក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមគួរសមនិងពេលនេះកំពុងផ្តល់ផលល្អបំផុតសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។ការធ្វើដំណើរទីជិតឆ្ងាយទាំងពេលទៅនិងត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេគប្បីមានការប្រយ័ត្នប្រយែងពិសេសអ្នកបើកបរមិនត្រូវសេពគប់គ្រឿងស្រវឹងដាច់ខាត។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរណាមួយកើតឡើង៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះការដែលធ្វើអ្វីៗហាក់ធ្លាក់ទាបបន្តិច ម្ល៉ោះហើយបើលោកអ្នកប្រកបការងារអ្វីក៏ដោយមិនអាចធ្វេសប្រហែសបានទេពីព្រោះងាយជួបនឹងបញ្ហាយាយីផង។សម្រាប់ពេលនេះទ្រព្យសំណាងមានការប្រែប្រួលដែរចូរប្រយ័ត្នការខាតបង់ដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរយីអ៊ុនរបស់លោកអ្នកមិនសមដូចប្រកបប៉ុន្មានទេបើដូចនេះទោះធ្វើជំនួញទីជិតឆ្ងាយមិនត្រូវលោភលន់ចង់ចំណេញច្រើនឡើយបើពុំនោះប្រយ័ត្នត្រូវមកដេកសោកស្តាយនៅឯផ្ទះវិញ។
រីឯមនោសញ្ចេតនាបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការរីកលូតលាស់ទៅមុខគួរសមហើយកំពុងផ្អែមល្ហែមប្រពៃ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបភាពតានតឹងនិងរឿងរាវចាស់ថ្មីរត់ចូលច្រើន។ ក្នុងពេលនេះសម្រាប់បុរសឃើញថាកិច្ចការងារមានច្រើនដូចនេះទាល់តែចេះខិតខំបំពេញទើបប្រសើរ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាអ្វីមួយដែលត្រូវជួបបញ្ហាលំបាកក្នុងការដោះស្រាយ។
រីឯមនោសញ្ចេតនាបញ្ហាស្នេហាកំលោះក្រមុំវិញមានការរីកលូតលាស់យឺតតែងាយថយក្រោយ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីឡើងខ្ពស់ដូចនេះបញ្ហាដែលធ្លាប់តែតានតឹងនឹងប្រែមកប្រសើរឡើងវិញ។នៅថ្ងៃនេះដែរបើលោកអ្នកចង់ធ្វើការចរចារឿងអ្វីមួយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ ផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងរឿងឯកសារពីព្រោះថាតែងផ្តល់ជាផលលទ្ធផលគ្រាន់ជាទីកក់ក្តៅ។ ក្រៅពីនេះលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយព្រោះជញ្ជាំងមានត្រចៀកប្រយ័ត្នត្រូវជួបផលលំបាកណាមួយមកវិញនៅគ្រាក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនដូចជាទីគាប់ចិត្តទេគឺបានគ្រាន់មួយទប់ទល់ចាយវាយ។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបរឿងងាករេច្រើនព្រោះតែមើលអ្នកដទៃឃើញល្អជាងគូស្នេហ៍របស់ខ្លួនឯង៕
ឆ្នាំវក
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបញ្ហាផ្សេងៗតែងតែលេចចេញមកជាបន្តបន្ទាប់ ម្ល៉ោះហើយធ្វើឱ្យលោកអ្នកត្រូវទទួលរងផលលំបាកយាយីច្រើនដែលត្រូវឆ្លងកាត់។ក្រៅពីនេះចំពោះការប្រកបការងារចូរប្រយ័ត្នកូនចៅនៅក្រោមបង្គាប់ឬបើជាកូនចៅគេអាចនឹងត្រូវជួបផលលំបាកអ្វីមួយនាំមានរឿងរាវឈឺក្បាលច្រើន។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ចាប់មិនសូវជាប់ដែរ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កផលលំបាកអ្វីមួយត្រូវជួបតែរឿងរាវវែងឆ្ងាយបន្តទៅទៀត។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំរកូសនិងមានរឿងរាវប្រឆាំងគ្នាបន្តបន្ទាប់៕
ឆ្នាំរកា
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកទទួលរងការនឿយណាយនិងធុញទ្រាន់ដូចនេះការប្រកបការងារបើមិនចេះអត់ធ្មត់ទេពិតជាមិនសម្រេចជោគជ័យឡើយ។អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមិនអាចលោភលន់បានឡើយពីព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយទេបើពុំនោះនឹងនាំបាត់បង់ចំណូលពុំខាន។
រីឯមនោសញ្ចេតនាបញ្ហាគូស្នេហ៍កំលោះក្រមុំងាយកើតមានការរកាំចិត្តនិងមានភាពសៅហ្មងចំពោះគ្នាច្រើនបន្តិចដូចនេះត្រូវប្រកាន់ចិត្តត្រជាក់ទើបប្រសើរហោង៕
ឆ្នាំចរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចប្រកបកិច្ចការងារអ្វីឃើញថាជឿនលឿនទៅមុខនិងផ្តល់ផលគ្រាន់ជាទីកក់ក្តៅផងដែរ។នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ ដូចនេះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬចង់បណ្តាក់ទុនអ្វីមួយក៏ជាពេលវេលាល្អប្រពៃគួរសម។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការឬធ្វើអ្វីមួយដែលសំខាន់ផង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការទិញចូលលក់ចេញគ្រាន់បើដោយអាចរកផលកម្រៃខ្លះៗចូលផ្ទះសម្រាប់ផ្គត់ផ្គង់គ្រួសារ ។ការរស់នៅមានភាពសុខដុមដូចសព្វមួយដង។
រីឯមនោសញ្ចេតនាបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួលនិងចេះអត់ឱនឱ្យគ្នាគាប់ប្រសើរឡើងវិញ៕