Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ម្នាក់ លួច​សត្វ​មាន់​ជល់​៣​ក្បាល ទៅ​តុលាការ ខណៈ​ជនសង្ស័យ​៣​នាក់​ទៀត រត់គេចខ្លួន​អស់​

spot_img

​ស្រុក​កណ្តាលស្ទឹង​៖ ផ្នែក​ជំនាញ​នគរបាល​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ដោយ​បញ្ជូន​ជនសង្ស័យ​ម្នាក់ ដែល​លួច​សត្វ​មាន់​ជល់​៣​ក្បាល ទៅ​តុលាការ ខណៈ​ជនសង្ស័យ​៣​នាក់​ទៀត​រត់គេចខ្លួន​អស់ ដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​។​

​ចាប់​ជនសង្ស័យ​ម្នាក់ លួច​សត្វ​មាន់ នៅ​ថ្ងៃទី ១៨​ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​២.០០​នាទី​យប់ នៅ​ចំណុច​ភូមិ​ត្រពាំង​បារគូ ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​

​ជនរងគ្រោះ ឈ្មោះ អ៊ឹង គឹម​ស្រ៊ុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ កសិករ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ​៤​នាក់ ក្នុងនោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​១​នាក់ ឈ្មោះ អ៊ី ម៉ាប់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ កម្មករ​បូម​ខ្សាច់ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​មាត់បឹង​ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ឃាត់ខ្លួន ។ សមត្ថកិច្ច បាន​បញ្ជាក់ថា ជន​រូបនោះ ជា​មុខសញ្ញា​សកម្ម ។ ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត ដែល​កំពុង​គេចខ្លួន ហើយ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន ឈ្មោ​សំ​រ៉ុង មឿ​ន​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ ពុំ​ពិតប្រាកដ រស់នៅ​ភូមិ​ដូន​វង្ស ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​។ ៣-​ឈ្មោះ សុន សុភា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ ពុំ​ពិតប្រាកដ​រស់នៅ​ភូមិ​ដូន​វង្ស ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ឈ្មោះ នី សុខ​រ៉ា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ ពុំ​ពិតប្រាកដ​រស់នៅ​ភូមិ​ទួល​កំរៀង ឃុំ​ថ្មី ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល ជា​មុខសញ្ញា​សកម្ម ។​

​ក្នុងពេល​ចាប់ខ្លួន​ជនសង្ស័យ​នោះ សមត្ថកិច្ច​ដកហូត​វត្ថុតាង សត្វ​មាន់​ចំនួន​២​ក្បាល ១-​មាន់គក​១​ក្បាល​សម្បុរ សលាយ ក្រហម ​និង​មាន់​ឈ្មោល​ស្ទាវ​១​ក្បាល​សម្បុរ​ស លាយ​ខ្មៅ ។​

​នគរបាល​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​ទាំង​៤​នាក់ បាន​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពីផ្ទះ ទៅផ្ទះ​​ឈ្មោះ​អ៊ុន ប៊ុន​ធី​ភេទ ប្រុស នៅ​ភូមិ​ត្រពាំង​បារគូ​ឃុំ ត្រពាំងវែង​ស្រុក​កណ្តាលស្ទឹង ដើម្បី​លួច​មាន់​ចំនួន​៣​ក្បាល គឺ​មាន់គក​២​ក្បាល និង​មាន់​ឈ្មោល ស្ទាវ​១​ក្បាល ដែល​ជនរងគ្រោះ​យកមក​ផ្ញើ​ឲ្យ​ជួយ​ចិញ្ចឹម​រយៈពេល​៥​ខែ​មុន ពេល​លួច​មាន់​ជនសង្ស័យ​ឈ្មោះ​អ៊ី ម៉ាប់ បាន​យក​មាន់ គក​១​ក្បាល​មក​ក្រុង​ទុក​នៅផ្ទះ​ខ្លួន ចំណែក​មាន់​២​ក្បាល​ទៀត ជនសង្ស័យ​ឈ្មោះ​នី សុខ​រ៉ា មក​ក្រុង​ទុក​នៅផ្ទះ​បង​ឈ្មោះ​ឌី ដែលជា​ផ្ទះ​គ្មាន​មនុស្ស​រស់នៅ​។​

បន្ទាប់មក​នៅវេលា​ម៉ោង​៦​ព្រឹក នា​ថ្ងៃ​ដដែល​ឈ្មោះ​អ៊ុន ប៊ុន​ធី ដឹងថា បាត់​មាន់គក​៣​ក្បាល ក៏​ទៅប្រាប់​ជនរងគ្រោះ​ហើយ​នាំគ្នា ដើររក​មាន់​ឃើញ​នៅផ្ទះ​ជនសង្ស័យ​ឈ្មោះ​អ៊ី ម៉ាប់ ១​ក្បាល និង​ឃើញ​នៅផ្ទះ​ឈ្មោះ​ឌី​២​ក្បាល តែ​មាន់គក​១​ក្បាល ជនសង្ស័យ​ឈ្មោះ​នី សុខ​រ៉ា បាន​ទុក​នៅលើផ្ទះ​រួច​ចាក់សោ​ជាប់ រី​មាន់​ឈ្មោល​ស្ទាវ​ទុក​ក្រោមផ្ទះ​។ បន្ទាប់មក​ជន​រង គ្រោះ បាន​ប្តឹង​នគរបាល​ឃាត់ខ្លួន​បាន​១​នាក់ ឈ្មោះ​អ៊ី ម៉ាប់​ ​រីឯ​ជនសង្ស័យ​៣​នាក់​ទៀត​រត់គេចខ្លួន​អស់ ។ ផ្នែក​ជំនាញ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ​៕​ ដោយ ៖ កូឡាប

spot_img
×