Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោង​ជាង នៅ​សាលាបឋមសិក្សា​ទួល​សង្កែ ត្រូវ​ភ្លើង​ឆេះ​ខ្ទេច រួមជាមួយ​សម្ភារ​ចាស់ៗ​

spot_img

ភ្នំ​ពេញ ៖ អគ្គិភ័យ​ឆេះ​រោង​ជាង នៅ​សាលាបឋមសិក្សា​ទួល​សង្កែ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​អស់ទាំង​ស្រុង ដែល​បណ្តាលមកពី​ទុស្សេ​ចរន្តអគ្គិសនី​។​

​អគ្គិភ័យ​នេះ កើតឡើង​នៅវេលា​ម៉ោង​១៩:៣០​នាទី​យប់​ថ្ងៃអាទិត្យ​ទី​២០ ខែតុលា​ឆ្នាំ​២០១៩ នៅ​សលា​បឋមសិក្សា​ទួល​សង្កែ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៩០៧​ក្រុមទី​៦ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ម្ចាស់​ទីតាំង​ឈ្មោះ​ហង់ ណារិន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ នាយករង​។ ករណីនេះ​កើតឡើង​ដោយ​មូលហេតុ ឆ្លង​ចរន្តអគ្គិសនី ។​

​សំណង់​នេះ​ជា​ប្រភេទ ថ្ម​បេតុង ប្រក់​ស័ង្កសី​ទំហំ​៩​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ​។ ឆេះ​ខូចខាត​សម្ភារ ឆេះ​រោង​ជាង​សាលាបឋមសិក្សា​ទួល​សង្កែ​ចំនួន ០១​ខ្នង និង​សម្ភារ តុ​ក ទូ​ចាស់ៗ​អស់​មួយចំនួន នឹង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​នៅក្បែរ​ខាង​ឡើយ ។​

​ប្រតិបត្តិការ​នេះ ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​២​ឡ​ន​ស្មើនឹង​៨​ម៉ែត្រគូប​។ រថយន្ត​អគ្គិភ័យ​សាលាខណ្ឌ​ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​ឡាន​ស្មើនឹង​៤​ម៉ែត្រគូប​៕ ដោយ​៖​កូ​ឡាប​

spot_img
×