Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនជាតិ​រុស្សី​ម្នាក់ ពីបទទិញ​ពេស្យាចារ​កុមារ​

spot_img

​សៀមរាប​៖ សមត្ថកិច្ច​ខេត្តសៀមរាប បានរៀបចំ​សំណុំរឿង​បញ្ជូន ន​ជាតិ​រុស្សី​ម្នាក់ ពីបទ ទិញ​ពេស្យាចារ​កុមារ ទៅ​តុលាការ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​សហការ ជាមួយ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន និង​កម្លាំង​ជំនាញ​ក្រុងភ្នំពេញ អនុវត្ត​ដីកា បញ្ជា​ឲ្យ​ចូលខ្លួន របស់​សាលាដំបូង​ខេត្តសៀមរាប បញ្ជា​ឲ្យ​ជនបរទេស ឈ្មោះ Roman Bak Tigzih ភេទ ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​រុស្ស៊ី លិខិតឆ្លងដែន​មិនជា​ប់​ខ្លួន ( ជនសង្ស័យ​ប្រាប់ថា​លិខិតឆ្លងដែន​នៅ​បន្ត​វី​សារ នៅ​ស្ថានទូត​) ពីបទ​ទិញ​ពេស្យាចារ​កុមារ ប្រព្រឹត្ត​នៅត្រង់ចំណុច​សណ្ឋាគារ​រ៉ូ​មេ​ទិ​ក ស្ថិតនៅ​ភូមិ​វត្ត​បូព៌ សង្កាត់ សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប អំឡុង​ខែឧសភា និង​មិថុនា ឆ្នាំ​២០១៩ ហើយ​បានគេច​ខ្លួន​ទៅ​ក្រុងភ្នំពេញ​បាត់ ។

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅមុខ​អគារ the brigt ខាងត្បូង ស្ថានទូត អូស្ត្រាលី ក្រុងភ្នំពេញ ក្នុងពេលនោះ​មានការ តដៃ រើបម្រះ បម្រុង​រត់គេច ប៉ុន្តែ​កម្លាំង​យើង​គ្រប់គ្រង​ស្ថាន​ការ​បាន ហើយ​បាន​នាំមក​ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​ម៉ោង​២៣​នឹង​៣០​នាទី និង​បន្ត​នីតិវិធី រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕​ដោយ​៖​កូ​ឡាប​

spot_img
×