Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៥នា​ក់ស្លា​ប់ បន្ទាប់ពីមានការដុតរោងច​ក្រ​កាត់​ដេរនៅ​ឈី​លី

spot_img

មនុស្សចំនួន ៥នាក់បានស្លាប់ ក្រោ​យពេលរោងចក្រកាត់ដេរមួយកន្លែង​ត្រូ​វបា​នក្រុ​ម​ចោរលួច ដុតនៅក្បែរទីក្រុង S​antiago នៃប្រទេសឈីលី។ កា​រលួ​ចអីវ៉ាន់ និងការដុតរោងចក្រកើតឡើង​ក្រោ​យពេ​លមាន​ការត​វ៉ាយ៉ា​ងខ្លាំង។

យោធា និងប៉ូលីសបានប្រើប្រាស់ឧ​ស្ម័​នប​ង្ហូរទឹ​កភ្នែក និងកាណុងបាញ់ទឹកប្រឆាំងនឹង​ក្រុ​មអ្ន​ក​តវ៉ា។

ភាពច្របូលច្របល់ ដែល​ផ្ទុះឡើ​ងដោយ​សា​រតែ​តម្លៃសំបុត្ររថភ្លើងក្រោមដៃថ្លៃពេក កា​ន់​តែរីកធំឡើងដោយវាបានឆ្លុះបញ្ចាំង​កំ​ហឹង​យ៉ាង​ខ្លាំង​ជុំវិ​ញតម្លៃ​នៃការ​រស់នៅ និងវិសមភាព។​

លោកប្រធានាធិបតី Sebas​tián Piñera បានការពារចំពោះវិធាន​កា​រឆ្លើ​យត​បរ​បស់​រដ្ឋាភិ​បាល​លើក្រុ​មបា​តុករ។

លោកថ្លែងថា “ខ្ញុំជឿជាក់​ថា​ ប្រជាធិបតេយ្យមិនត្រឹមតែជាការមាន​សិ​ទ្ធិប៉ុ​ណ្ណោះទេ​ តែវាមានកាតព្វកិច្ចក្នុងការពា​រ​ខ្លួ​នឯ​ង តាមរយៈការប្រើប្រាស់អ្វីៗទាំង​អស់ ដែលផ្ត​ល់ដោ​យប្រ​ជាធិ​បតេយ្យ និងនីតិរ​ដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងជ​ន​ទាំង​ឡា​យណា ដែលចង់បំផ្លាញប្រជាធិ​ប​តេយ្យ​”​។

ការតវ៉ានៅតែបន្តផ្ទុះឡើង​ទូ​ទាំង​ប្រទេស បើទោះបីជាមានការប្រកាសអាសន្ននៅ​ក្នុ​ង​តំប​ន់ចំនួន ៥ដោយប្រធានា​ធិ​បតី Sebastián Piñera។ ក្រោយប្រកា​ស​ដាក់​តំប​ន់ ៥ក្នុងគ្រោះអាសន្ន អាជ្ញា​ធ​របានរឹតត្បិតសេរី​ភា​ពនៃ​ការ​បម្លាស់ទី និងសិទ្ធិប្រមូលផ្តុំ​រ​បស់​ក្រុមបា​តុក​រ។

សូនបញ្ជាក់ថា កាលពីថ្ងៃ​អា​ទិត្យ​ម្សិល​មិញនេះ ការលួចប្លន់ និងការលួចដុតនៅតែប​ន្ត​កើត​ ហើយក្រុមអ្នកតវ៉ាបានធ្វើកា​រ​ដុត​រថ​យ​ន្តក្រុង​ជាច្រើន​គ្រឿង និងបានបំផ្លាញស្ថានីយ៍រថភ្លើ​ង​ក្រោម​ដី និងបានប៉ះទង្គិចជាមួ​យ​ប៉ូលី​ស៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
​ប្រភព៖ BBC

spot_img
×