Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាវៀតណាម ពង្រឹងការវិនិយោគលើវិស័​យ​សេដ្ឋកិ​ច្ចពាណិជ្ជកម្ម វិស័យទេសចរណ៍

spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ​ ​បានអញ្ជើញជួបសម្ដែងការគួរសម ជា​មួយគណៈប្រតិភូខេត្តបារៀ-វង់តា​វ​ នៃសាធារណរដ្ឋសង្គមនិយមរៀត​ណា​ម ​ដឹកនាំដោយលោក​ង្វៀន ហុងលិញ ( H.E.Mr. NGUYEN Hong Linh ) សមាជិក​គណៈ​កម្មាធិ​ការម​ជ្ឃឹមប​ក្សកុ​ម្មុយនិស្តរៀតណាម ជាលេខាបក្ស និង​ជាប្រ​ធានក្រុ​មប្រឹ​ក្សាប្រជាជ​នខេត្តនៃ​សាធា​រណរ​ដ្ឋសង្គម​និយម​រៀតណា​ម ដើម្បីពិភាក្សាការងារពាក់​ព័ន្ធ ក្នុងការវិនិយោគលើវិស័​យ​សេដ្ឋកិ​ច្ចពាណិជ្ជកម្ម វិស័យទេសចរណ៍។​

រដ្ឋបាលរាជធានីភ្នំពេញ គាំទ្ររាល់គម្រោងរបស់វិនិយោគិន​ជា​តិ និងអន្ត​រជាតិ ដែលបានធ្វើការវិនិយោគក្នុងរាជធានី​ភំ្ន​ពេញ។

អភិបាលរាជធានីភ្នំពេញ ជំរុញការតភ្ជាប់វិស័យទេសចរណ៍​​រ​វាងរាជធានីភ្នំពេញ ជាមួយនឹងខេត្តបារៀ-វង់តាវ ​នៃប្រ​ទេសវៀតណា​ម ដើម្បីទាក់ទាញភ្ញៀវទេសចរ នៃប្រទេសទំាង២ឲ្យទៅទស្សនា​ក​ម្សាន្តទៅវិញទៅមកឲ្យកាន់តែច្រើន។ ​
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ច​ង់ឲ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិ​ស័យ ដឹកជញ្ជូនអ្នកដំណើរតាម​រ​យៈរ​ថយន្តក្រុង ពីរាជធានីភ្នំពេញទៅខេត្តបា​រៀ​-វង់តាវ នៃប្រទេសវៀតណាម ឬពី​ខេត្តខេ​ត្តបា​រៀ-វង់តាវ មកកាន់រាជ​ធានី​ភ្នំពេញ​វិញ ដើម្បីបង្កលក្ខណៈងាយស្រួ​ល​ ​ដ​ល់អ្នកទេសចរ នៃប្រទេសទំាង២បានទៅទស្សនា​ក​ម្សាន្ត​នៅតំ​បន់ទេ​សចរណ៍​សំខាន់​ៗទំាងនៅ រាជធានីភ្នំពេញ និងខេត្ត បារៀ-វង់តាវជាដើម។

លោកអភិបាលរាជធានីភ្នំពេញ បានអះអាងថា គម្រោងតភ្ជាប់វិស័យទេសចរ​ណ៍​រវា​ងរាជធានី ខេត្តនៃប្រទេសទំាង២​នេះ​ និងជាកញ្ចប់ផលិត​ផ​លថ្មី ក្នុងការទាក់ទាញភ្ញៀវទេសចរ​ ខណៈដែលរាជធានីភ្នំពេញ និងបារៀ-វង់តាវ នៃប្រទេសវៀតណាម សម្បូរ​ទៅ​ដោយ​តំបន់​ទេស​ចរណ៍ ធម្មជាតិ ប្រវត្តិសាស្រ្ត ដ៏ច្រើនដូចគ្នា។
លោកបន្តថា ឥឡូវនេះ ក្រោមសេដ្ឋកិច្ចជាង៧​ភា​គរ​យជា​ង២ទសវត្សរ៍នេះ ប្រជាជនកម្ពុជារស់នៅ ​ក្នុងភាពស៊ីវិល័យ ​ក្នុ​ងការ​ធ្វើដំ​ណើ​រកម្សាន្ត ទំាងក្នុងប្រទេសនិងក្រៅប្រទេស​។​
ដូច្នេះហើយស្របពេលដែលទីក្រុង​បា​រៀ-វង់តាវ នៃប្រទេសវៀតណាម និងរា​ជធា​នីភ្នំពេញ សម្បូរទៅដោយតំបន់ទេសចរណ៍ដូ​ច្នេះ​ យើងត្រូវតែផ្លាស់ប្តូរ​វិ​ស័យទេ​សច​រណ៍ទៅ​វិ​ញទៅមក ពិសេសការភ្ជាប់សេវារថយន្តក្រុង​ដោ​យ​ផ្ទាល់ ពីរាជ​ធានី​ភ្នំពេញទៅបារៀ-វ​ង់តាវ ឬពីបារៀ-វង់តាវ មកកាន់រាជធានីភ្នំពេ​ញ​វិញ​​។ បន្ថែមពីនេះទៀតគឺការផ្លាស់ប្តូរវិនិយោគលើ​វិ​ស័យ​ទេសច​រណ៍​ ដែលបង្កលក្ខណៈងាយស្រួលដ​ល់​ប្រជា​ជន នៃប្រទេសទំាង២បានធ្វើដំណើរក​ម្សា​ន្តទៅ​វិញ​ទៅម​ក។
លោក ង្វៀន ហុង​លិញ បានថ្លែងគាំទ្រចំពោះ គម្រោងពង្រីកកិច្ចសហប្រតិបត្តិកា​រ​ លើការផ្លាស់ប្តូរវិស័យទេសចរណ៍​នេះ ហើយថា​ នឹងជួយ​ទា​ក់ទា​ញ​ ភ្ញៀវទេសចរទំាងសង​ខាងបាន​កា​ន់តែ​ច្រើន៕ ៕ដោយ៖កូឡាប

 

spot_img
×