Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ដេញចាប់បាន ជន​ល្មោភកាម​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេព​សន្ទវៈ​លើ​ក្មេងស្រី​បាន​សម្រេច​

spot_img

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ដេញតាម​ចាប់ខ្លួន​បាន ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេព​សន្ទវៈ​លើ​ក្មេងស្រី​បាន​សម្រេច ខណៈ​ក្មេងស្រី​ដេក​ក្នុង​ផ្ទះ​តែម្នាក់ឯង​។​

​ករណី​រំលោភ​សេព​សន្ទវៈ ខាងលើ​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កើតឡើង នៅវេលា​ម៉ោង​ជាង​៩​យប់ ថ្ងៃអាទិត្យ ៦​រោច ខែ​បុស្ស ឆ្នាំ​រកា ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​បន្ទប់​ជួល​មួយកន្លែង តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ក្រុម​៥ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ​។​

​បើ​តាម​ឪពុក​របស់​ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់​ពី​ដំណើរ​រឿង​យ៉ាង​លម្អិត មុន​បង្ក​ការភ្ញាក់ផ្អើល ហើយ​ឈាន​ទៅដល់​ការដេញ​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ប្រគល់ឲ្យ​សមត្ថកិច្ច ដើម្បី​រក​ភាពយុត្តិធម៌ គឺ​បាន​ធ្វើឡើង​នៅ​ម៉ោង​ប្រមាណ​ជា​ជាង​៩​យប់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៨ នៅ​ខណៈ​ដែល​រូប​គាត់​មក​ពី​ដើរ​រើស​អេតចាយ​វិញ ក៍​សំដៅទៅ​បន្ទប់​ជួល រួច​ក៍​រុញ​ទ្វារ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ដេក​នៅ​ពី​លើ​កូនស្រី​របស់​ខ្លួន “​ជនរងគ្រោះ​” ទើប​បណ្ដាលឲ្យ​គាត់ “​ឪពុក​” ទៅ​បើកភ្លើង ហើយ​ស្រែកសួរ​ខ្លាំងៗ​ថា មាន​គេ​ចាប់រំលោភ​កូនស្រី​របស់​គាត់ ធ្វើឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​ស្ទុះ​រត់​ចេញ​ភ្លាមៗ តែ​បាន​ត្រឹម​ប្រហែល​៣០០​ម៉ែត្រ​ប៉ុណ្ណោះ ត្រូវបាន​ប្រជាពលរដ្ឋ​ជា​អ្នក​ជិតខាង​ដេញ​តាម​រហូត​ចាប់​ក្របួច​ជាប់ ដោយ​រកឃើញ​វត្ថុតាង​មាន​ស្រោមអនាម័យ​១ និង​ស្រោម​ទឹក​រំអិល​១​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ក្មេង​រងគ្រោះ​មាន​ឈ្មោះ រ​.​ស​.​ណ អាយុ​១៣​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ជាមួយ​ឪពុក​ឈ្មោះ ណូយ ផល្លា ក្នុង​ទីតាំង​កើតហេតុ​ខាងលើ​។​ឯ​ជនសង្ស័យ​មានឈ្មោះ សឿន ស៉ីណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​រនះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ក្រោយ​ប្រជាពលរដ្ឋ​ដេញតាម​ចាប់ខ្លួន ជនសង្ស័យ​បាន ក្រោម​ការប្ដឹង​ចោទប្រចាន់​ពី​បទ​រំលោភ​សេពសន្ទវៈ លើ​អ​និតិ​ជន ត្រូវបាន​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​និតិ​វិធី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×