Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អេហ្សីបដាក់បង្ហាញមឈូសបុរាណ​ដែ​លសា​កស​ពអប់​អា​យុកាល ៣០០០ឆ្នាំ ដល់អ្នកទេសចរ

spot_img

​អាជ្ញាធរអេហ្សីបបានដាក់បង្ហាញមឈូស​ឈើ​បុរាណ​ចំនួន ៣០ដែលមានអាយុកាលរាប់​ពា​ន់​ឆ្នាំ។ មឈូស ទាំងនោះត្រូវបានស្រាវ​ជ្រា​វរ​កឃើញ​នៅទី​ក្រុង Luxor ប៉ែកខាងកើតនៃ​ទ​ន្លេនីល ហើយក្នុងមឈូសមានសាកស​ព​អ​ប់។

លោក Mostafa Waziri​ អគ្គលេខានៃឧត្តមក្រុ​ម​ប្រឹក្សា​វត្ថុ​បុរាណ​​អេហ្សីប បានថ្លែងប្រាប់អ្នកសារព័ត៌​មានថា ការរកឃើញមឈូសទាំងនោះ គឺ​ជាការរកឃើញដ៏ធំបំផុតរបស់ប្រទេស​អេ​ហ្សីប​ ក្នុងរយៈពេលមួយសតវត្សរ៍ចុង​ក្រោយ​នេះ​។

វាគឺជាការរកឃើញមឈូសដោ​យ​ក្រុមបេ​សក​កម្ម​អេ​ហ្សីប​ផ្ទាល់តែម្តង ក្រោយពេលមានការរុករក​ជា​ច្រើ​នឆ្នាំ ដែលដឹកនាំដោយក្រុមបុ​រា​ណវិ​ទូ​បរ​ទេស។

លោកនិយាយថា​ “ការរកឃើ​ញ​ចុងក្រោ​យគឺ​ក្នុងឆ្នាំ ១៨៩១ ដែលជាការរកឃើញដោយក្រុម​ប​រទេ​ស ចំណែកការរកឃើញមឈូសបុ​រា​ណក្នុ​ងឆ្នាំ​ ១៨៨១ ក៏ត្រូ​វរ​កឃើញ​ដោយប​រទេ​សដែរ ប៉ុន្តែការរកឃើញក្នុងឆ្នាំ​ ​២០១៩នេះ គឺជាការឃើញដោយអេហ្សី​ប​ផ្ទាល់។

រដ្ឋមន្រ្តីវត្ថុបុរាណអេហ្សី ​លោ​ក Khaled El-Enany បានព​ណ៌នា​មឈូ​សដែលមានអាយុកាល ៣០០០​ឆ្នាំ​នោះថា​ វាត្រូវបានរក្សាទុក​យ៉ា​ងល្អ និងមានពណ៌នៅយ៉ាង​ល្អ​។

មឈូសបុរាណទាំងនោះ មាន​សា​កស​ពអប់​រប​ស់បុរស និងស្រ្តី ព្រមទាំងកូនក្មេង ​២នាក់​ផងដែរ ដែលពួកគេជឿជាក់ថា ​សា​កសពនៃមនុស្សទាំងនោះគឺមកពី​ឋា​នៈម​នុស្ស​ធម្យម​៕

អត្ថបទប្រែសម្រួលដោយ៖ សុ​ភ័ក្រ
ប្រភព៖ CNN

spot_img
×