Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់ ខឹងសង្សារបែកចិ​ត្ត យកឡាមអារ​ដៃ

spot_img

ភ្នំពេញ: នៅវេលាម៉ោង ១២ និង ៣៥នាទី រំលងអធ្រាត្រឈានចូល ថ្ងៃ​ទី២១ ខែតុលា ឆ្នាំ២០១៩ មានករណីអត្តឃាតមួយកើ​​​ត​​ឡើង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋ និ​ង​សម​ត្ថកិច្ច ចុះអន្តរាគមន៍ ត្រង់ចំណុចទល់មុខ ហ្សូនក្លឹ​ប​ តាមបណ្ដោយផ្លូវ ១៩៨៦ ស្ថិត​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសា​រ​តែមា​នស្រ្តី​ម្នាក់ បានខឹងនឹងសង្សាររបស់ខ្លួ​ន​បែក​ចិត្ត ក៏យកផ្លែឡាមអារដៃរបស់ខ្លួ​ន​ហូរ​ឈាម​ក​ក្លាក់។

ជនរងគ្រោះឈ្មោះ លីន អាយុ ២៦ ឆ្នាំ មុខរបរ លក់ផលិតផល​អ​នឡា​ញ ស្នាក់នៅផ្ទះជួល ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកសង្សានារីរងគ្រោះ​ឈ្មោះ​ ​ឡឹក បុរី អាយុ ២៨ ឆ្នាំ មុខរបរ បុគ្គលិកក្លឹបហ្សូន ស្នាក់នៅក​ន្លែ​ងធ្វើ​ការ។

យោងតាមសម្ដីពីនារីរង​គ្រោះ​ បានឲ្យដឹងថា៖ គាត់និងសង្សាររស់នៅជាមួយគ្នា​​ដូចប្ដីប្រពន្ធអ​ស់​រយ​:ពេល៣ឆ្នាំមកហើយ ថែម​ទាំងមានកូនប្រុសម្នាក់ទៀត អាយុ​ ​៣ខែ តែអកុសលបានស្លាប់​ដោ​យ​សារជំងឺកាចសាហាវកាលពី​ប៉ុ​ន្មា​នថ្ងៃមុ​ន​ នារីរងគ្រោះបានបញ្ជា​ក់​ថា គាត់ស្រឡាញ់សង្សារស្មើនិ​ង​ជីវិត សង្ឃឹមថាបុរសរូបនេះអាចធ្វើជា​ប្ដី​ល្អមើ​លថែគាត់បាន តែផ្ទុយស្រឡះ អំឡុងពេ​ល​កូន​កើតមកគេមិនទទួលស្គាល់ហើយនៅលួ​ច​លាក់​មា​នថ្មីនិ​ងអ្នកធ្វើការជាមួយគ្នា ដែ​លគាត់តាមទាន់ជាច្រើនលើកច្រើ​ន​សារ​ ទើបគាត់សម្រេចចិត្ត​ធ្វើ​អ​ត្តឃាត​ខ្លួន ដោយយកផ្លែឡាមមកអា​រដៃដើម្បី​សម្លាប់ខ្លួន៕ដោយ៖បញ្ញាស័ក្តិ

spot_img
×