Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ម៉ូតូ ខ្ទាតចូលកុងតឺន័រ​ ស្លាប់២នាក់

spot_img

ភ្នំពេញ ៖ មនុស្ស២នាក់ សង្ស័យជិះម៉ូតូទាក់ដៃចង្កូត​ម៉ូ​តូមួ​យទៀត បណ្តាលឲ្យដួលខ្ទាតមនុស្សចូល​ក​ង់រថយន្ត កុងតឺន័រ ស្លាប់ទាំង២នា​ក់​ នៅវេលាម៉ោងប្រហែល ៧និង១​០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវ៉េ​ង​ស្រេង ត្រង់ចំណុចខាងលិចស្តុប ទួ​ល​ពង្រ ប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១​ ​ខណ្ឌពោ​ធិ៍សែ​នជ័យ រាជធានីភ្នំពេញ ​។

សពរងគ្រោះមានឈ្មោះ ហ៊ន់ គឹមហេង ភេទប្រុស អាយុ២១ឆ្នាំ ជាសន្តិសុខឯកជន ស្នាក់​នៅប​ន្ទ​ប់ជួល ខណ្ឌពោធិ៍សែនជ័យ មា​ន​ស្រុកកំណើត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង​ ​( អ្នកឌុប) និងអ្នកជិះខាងក្រោយ មានឈ្មោះ ខេង ល​ក្ខ​ណា ភេទស្រី អាយុ ១៩ឆ្នាំទីលំនៅ ស្រុកពាមជរ ខេត្តព្រៃវែង អ្នកទាំងពីរជិះម៉ូតូម៉ា​ក​ហុងដា​ប៊ី​ត ពណ៌ស លាយខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1​H​O-5624 ចំណែក រថយន្តកុងតឺន័រ ដែលកិនជនរង​គ្រោះ​បាន បើករត់បាត់ស្រមោល​។​

យោងតាមប្រភពពីកន្លែងកើត​ហេ​តុបា​ន​ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូ ​ធ្វើ​ដំណើ​រតា​មប​ណ្តោយ​ផ្លូវវេ​ងស្រេង ទិសដៅពីកើតទៅ​លិ​ច ក្នុងល្បឿន ខ​ណៈមកដល់ចំណុចកើតហេតុ​ ​សង្ស័យទាក់ដៃចង្កូតជាមួ​យ​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ចាំម៉ាក ធ្វើដំណើរស្របគ្នា ប​ណ្ដាលឲ្យដួ​លចូ​លក​ង់រថ​យន្តកុ​ងតឺន័រ កិនស្លាប់ទាំងពីរនាក់តែ​ម្ដ​ង។ រថយន្តកុងតឺន័រ បានព្យាយាមបើករត់​ចេ​ញពី​កន្លែ​ងកើត​ហេតុ​បាត់ស្រមោល ចំណែកឯម៉ូតូម្ខាងទៀត ​ក៏​បានបើកចេញពីកន្លែងកើតហេតុទៅបា​ត់​ដែ​រ។

ក្រោយកើតហេតុ សម​ត្ថ​កិច្ច​វាស់​វែងយកម៉ូតូរងគ្រោះទៅ​រក្សា​ទុ​ក នៅអធិ​កា​រដ្ឋានខណ្ឌពោធិ៍សែនជ័​​យ៕​ ​ដោយ ៖ កូឡាប

spot_img
×