Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​ពល​រ​ដ្ឋជាច្រើននាក់ ចុះដើរទៅតុលាការ​ខេ​ត្តត្បូ​ងឃ្មុំ ដើម្បីឲ្យតុលាការដោះលែង​តំ​ណា​ងពួ​កគាត់

spot_img

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី​បា​ននាំ​គ្នាចុះដើរ​​ទៅតុ​លាកា​រ ខេត្តត្បូងឃ្មុំ ដើម្បីទាមទារឲ្យតុលាការដោះលែងតំណាងរបស់​ពួ​កគាត់ ដែលអាជ្ញាធរចាប់ខ្លួ​ន​និង​ឃុំ​ខ្លួនដោយ​គ្មាន​កំហុស។
តំណាងប្រជាពលរដ្ឋ​បា​នលើក​ឡើងថា មូលហេតុដោយសារគាត់ដើរ​ដោ​យថ្មើ​រជើ​ងនេះ ដោយសារអាជ្ញាធរបា​ន​រារាំ​ងពួ​កគាត់ មិនឲ្យជិះគោយន្ត​ ហើ​យពួ​កគា​ត់​ក៏ សម្រេចចិត្តទុក​គោ​យ​ន្តចោ​ល ហើយដើរដោយថ្មើរ​ជើង​តែម្ដង​។​

បើតាមហ្វេសប៊ុកព័ត៌មានសហគ​ម​ន៍ដី​ធ្លីភូមិ​ស្រែប្រាំ​ងខេត្តត្បូ​ងឃ្មុំ​ បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ ប្រជាពលរដ្ឋសហគមន៍ភូមិស្រែប្រាំង​ នឹ​ងភូមិបុស្សស្នោរ ឃុំត្រពាំងព្រីង​ ​ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បាននាំគ្មាទៅសាលាដំបូងខេត្តត្បូង​ឃ្មុំ (តុលាការ) ដើម្បីទា​ម​ទារឲ្យ​តុលា​កា​រដោះ​លែងតំណា​ង​រប​ស់​ពួក​គាត់ ដែលត្រូវសមត្ថកិច្ចចា​ប់​ខ្លួន ដោយគ្មានកំហុសនឹងមិនដឹ​ង​មូល​ហេតុ​ ហើយពួកគាត់​ខ្លះ​ទៀត ក៏ត្រូវចូលខ្លួន​បំ​ភ្លឺ​តាម ដីកាកោះហៅរប​ស់​តុលា​កា​រផ​ងដែរ ប៉ុន្តែពួកគាត់ត្រូវបាន​ស​មត្ថ​កិច្ច​ឃាត់​ គោយន្តមិនឲ្យ​ទៅ​ ទើបពួកគាត់ស​ម្រេ​ចចិ​ត្តចុះ​ដើរ​ទៅ​តុលា​កា​រ៕ ដោយ៖កូឡាប

spot_img
×