Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនស​ង្ស័យ​៧នា​ក់ មុខសញ្ញាឆ​ក់និងគ្រឿងញៀន ត្រូវ​ស​មត្ថ​កិច្ចបង្ក្រាប​

spot_img

ខេត្តស្វាយរៀង ៖ ជនសង្ស័យ៧នាក់ ក្នុងនោះមុ​ខ​សញ្ញាឆ​ក់៣នាក់ ត្រូវបានសមត្ថកិច្ចនគ​រ​បាល​ ធ្វើការបង្ក្រាប កាលពីថ្ងៃទី២០ ​ខែតុ​លា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ​បានឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀ​ន​ ដោយមានការសង្ស័យថា ​នៅ​បន្ទ​ប់ផ្ទះ​ជួល​ឈ្មោះ ហុ​ង ​អៀង (ហៅវា)ភេទប្រុស ដែលមានទីតាំង ស្ថិតក្នុងភូមិតាបិប ​សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នឹងមា​ន​ការ​សហកា​រពីម្ចា​ស់ផ្ទះ​ជួល​សមត្ថកិច្ច បានឃាត់ខ្លួនមុខសញ្ញ ដែលជាជនសង្ស័យ បា​នចំ​នួន ៧នាក់ យកមកប៉ុស្តិ៍នគរបាល​រ​ដ្ឋបាល​បាវិត ក្នុងចំណោមជន​សង្ស័​យចំ​នួន ៧នាក់នោះ មុខសញ្ញាឆក់ ចំនួន ៣នាក់និងមុខសញ្ញាជួញ​ដូ​រ ​និងប្រើប្រាស់គ្រឿងញៀនចំនួន ៤​នា​ក់។

ជនសង្ស័យមានឈ្មោះ១. រ៉ន វីរៈ ភេទប្រុស ​អា​យុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ​ភូ​មិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ២.​ឈ្មោះ​ បុត្រ ចឹកម៉េង ភេទប្រុស អាយុ១៩ មុខរបរមិនពិ​ត​ប្រា​កដ មានទីលំនៅ​ភូ​មិពោ​ធិ៍​ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្ត​ ស្វា​យ​រៀង ៣.ឈ្មោះ ស្វាយ វីរៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រា​ក​ដ​ មានទីលំនៅ ភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រុំ​ ​ខេត្តស្វាយរៀង ពាក់ព័ន្ធករណីឆក់ ប្រ​ព្រឹត្តកា​ល​ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៦:០០នាទី នៅចំនុចខាងមុខ​កា​ស៊ីណូ​វីន​នីស ស្ថិតក្នុងភូមិបាវិ​ត​ក​ណ្តា​ល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង ។ ៤.ឈ្មោះ ឡេង ភាព ភេទប្រុស អាយុ២៤ឆ្នាំ មុ​ខ​របរ​ពិ​តប្រាកដ មានទីលំនៅភូមិដូង​ ​ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។៥.ឈ្មោះ វង្ស វិសាល ភេទប្រុស អា​យុ​១៧ ឆ្នាំមុខរបរ​ពិ​តប្រា​កដ មានទីលំនៅភូមិស្រែ​សៀ​ម​ ឃុំជីរ៉ូ២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ៦.ឈ្មោះ សូ ចាក់ត្រា ភេទប្រុស ​អា​យុ ២៤ ឆ្នាំមុខរបរពិ​ត​ប្រា​កដ មានទីលំនៅភូមិត្រពាំ​ង​ផ្អា​វ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀងនិង​ទី​៧.ឈ្មោះ ញឹម រី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរពិតប្រាកដ មានទីលំនៅភូមិកោះអណ្តែ​ត​ ​ឃុំកោះអ​ណ្តែត​ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ប្រភពបន្តថា សមត្ថកិច្ចបាន ដកហូតសម្ភារៈវត្ថុតា​ង​រួ​មមាន ថ្នាំញៀនគ្រាប់ចំនួន៤​៩​គ្រា​ប់ ទូរស័ព្ទដៃចំនួន ​២គ្រឿង សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំ​នួ​ន ។ បច្ចុប្បន្នជនសង្ស័យ​ទាំ​ង​៧នាក់ រួមទាំងវត្ថតាង ត្រូវបានសមត្ថកិច្ច​ឃា​ត់​ខ្លួ​ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាល​បា​វិ​ត ដើម្បីសាកសួរ និងកសាងសុំណុំរឿង ចាត់ការតាមច្បាប់៕​ ដោយ៖វ៉ៃកូ

spot_img
×