Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ឆ្នោ​ត​ទទួល​លេ​ខរៀងផ្ទះ ជូន​គ្រួសារអតីតយុទ្ធជនជំហានទី២ ​ស្ថិត​នៅភូមិជីកដី

spot_img

ខេត្តស្វាយរៀងៈ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង​ តំណា​ងលោក ម៉ែន វិបុល អភិបាលខេត្ត និង លោក បេង ហុងសុជាតិខេមរ៉ូ អគ្គនា​យ​ក នៃអគ្គនាយកដ្ឋានលំនៅ​ឋា​ន ក្រសួងរៀបចំដែនដី​ នគ​រូប​នីយកម្ម និងសំណង់ នា​ព្រឹក​ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី នៅក្នុងពិធីចាប់ឆ្នោតទទួលលេខរៀងផ្ទះ​ជូ​នគ្រួ​សារ​អតីតយុ​ទ្ធជន​ជំ​ហានទី២ស្ថិតនៅភូមិជីកដី ឃុំអណ្ដូង​ត្រ​បែក​ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។


មានប្រសាសន៍ទៅកាន់ពិធីនេះ លោក ហែម ពិសិដ្ឋ បានលើកឡើងថា តាមរយៈសុខសន្តិ​ភា​ព ប្រទេសជាតិមានការអភិ​វ​ឌ្ឍរី​កចម្រើន​ជា​បន្តបន្ទាប់ គួរជាទីមោទនភាព ។​ រាជរដ្ឋាភិបាលតែងតែយកចិ​ត្ត​ទុក​ ដាក់ចំពោះសុខទុក្ខ​ប្រ​ជាជ​នទូទៅ ជាពិសេសគ្រួសារអតីត​យុ​ទ្ធជន និងនិវត្តជ​​នដែល​មានជី​វភា​ពក្រីក្រ ។ ដោយការយកចិត្តទុក​ដា​ក់ពីរា​ជរដ្ឋាភិបាល បានរៀបចំកម្មវិធីចែកដី ​និងផ្ទះ ជូនគ្រួសារអតីតយុទ្ធជន ​និ​ងនិ​វត្តជនក្រីក្រក្នុងជំហានទី១ ចំ​នួនចំនូន ២០០ ខ្នងផ្ទះ បានដោយជោគជ័យមានការកោ​ត​សរ​សើរ​ពីរាជ​រដ្ឋាភិ​បាល ​និងម​ហាជ​នទូទៅ។

លោកអភិបាលរងខេត្តបាន​ប​ន្តថា យើងបានធ្វើរួចហើយកា​ល​ជំហា​នទី១ ដោយសារមកពីការ​ខិ​តខំ ប្រឹងប្រែងអ​ស់​ពីក​ម្លាំងកា​យចិត្ត ពីក្រុមការងារ និងរដ្ឋបាលខេត្ត​ស្វា​យរៀ​ង។ ហើយក្នុងជំហាន​ទី​២​នេះ រាជរដ្ឋាភិបាលនឹងចែ​ក​ដី និ​ងផ្ទះ​ ចំនួន ២០០ ខ្នងបន្ថែមទៀតស្ថិតនៅក្នុ​ង​ភូមិ​ជីកដី ឃុំអណ្តូងត្របែក ស្រុ​ករមា​ស​ហែក ជូនគ្រួសារអតីតយុ​ទ្ធ​ជន និងនិវត្តជន​ក្រីក្រ​ដើម្បីជួយសម្រួលដល់ការលំបា​ក​រប​ស់ពួ​កគា​ត់ ។

លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររផបចំដែ​ន​ដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បា​នប​ញ្ជាក់ថា ក្នុងជំហានទី២ ការសាង​សង់​ផ្ទះ ២០០ខ្នង លើផ្ទៃដីទំហំជាង ៩៨ហិកតា ស្ថិតនៅក្នុងភូមិជីកដី​ ​ឃុំអណ្តូ​ងត្រ​បែក ស្រុករមាសហែក ​ខេ​ត្តស្វាយ​រៀង ដែលបានចាប់ដំណើរការសា​ង់​សង់​ចាប់​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ​ល​ទ្ធផ​លសម្រេ​ចបាន​ចំ​នួន ១០៧ខ្នងផ្ទះ ក្នុងនោះ ៖ – ផ្ទះចំនួន ៨៩ខ្នង បានសាងសង់រួច ១០០% – ផ្ទះចំនួន ១០ខ្នង បានឡើងគ្រោងដែក​ – ផ្ទះចំនួន ០៨ខ្នង បានជីកគ្រឹះចាក់ស​សរ។​
ការសា​ងសង់​ផ្ទះក្នុ​ងជំហា​នទី២នេះ នឹងបញ្ចប់រួចរាល់ជាស្ថា​ព​រ ក្នុងខែធ្នូ ឆ្នាំ២០១៩ ​នេះ ។

លោកស្រី គង់ គីណា ប្រធានមន្ទីរសង្គមកិច្ច ​អ​តីតយុទ្ធជន និងយុវនីតិសម្បទា អានអនុក្រឹត្យលេខ​ ​១៩ អន ប្រ.ក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០​០៣​ ស្ដីពីសម្បទាន​ដី​សង្គម​កិ​ច្ច(អានជំពូកទី៥) និងគំរូកិច្ចសន្យាប្រ​គ​ល់ និងទទួលយកដី និងផ្ទះ នៅភូមិជីកដី ឃុំអណ្តូងត្រ​បែ​ក ​ស្រុករ​មាស​ហែក ខេត្តស្វាយរៀង ។

លោក បេង ហុងសុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋាន​លំ​នៅ​ឋាន ក្រសួងរៀបចំដែ​ន​ដី ន​គរូប​នី​យកម្ម និងសំណង់ បានមានប្រសា​ស​ន៍ថា រាជរដ្ឋាភិបាល បានប្រគល់ដីសម្បទានសង្គមកិ​ច្ច​ ទំ​ហំ ៤០ម៉ែត្រ គុណ ៥០ម៉ែត្រ និង​ផ្ទះប៉ិតរ​ចនាប​ថខ្មែរទំហំ ៦,៥ ម៉ែត្រ គុណ ៧,៣ ម៉ែត្រ ធ្វើពីសសរ​បេតុង​អា​ម៉េ ផ្នែកខាងក្រោម ​និ​ងផ្នែ​កខា​ងលើក្រា​លស្មា​បត ជញ្ជាំ​ង​ស្មាប​ត ប្រក់​ក្បឿ​ង ជូនគ្រួសារអតីតយុ​ទ្ធ​ជន និងនិវត្តជនក្រីក្រ ។ ផ្ទះនេះកសាងឡើ​ងតា​ម​លក្ខ​ណៈបច្ចេ​កទេស​ដែលមានភាពជន នឹងគ្រោះធម្មជាតិ(ខ្យល់​ក​ន្ត្រាក់​) ។ ផ្អែកតាមលក្ខខណ្ឌ ក្រោយពីទទួលមានដី និ​ង​ផ្ទះរួចហើយ ម្ចាស់ផ្ទះត្រូវទៅស្នាក់នៅឲ្យមាន​ញឹ​កញា​ប់ ឬជាអចិន្ត្រៃយ៍ ​ព្រ​មទាំងមុនរ​យៈ​ពេល​៥ឆ្នាំ ​មិនអា​ចល​ក់ដូរ និងផ្ទេរកម្មសិទ្ធិជូ​ន​អ្នក​ផ្សេងបា​ន​ឡើង ។ ត្រូវយកចិត្ត​ទុ​កដា​ក់ក្នុងការ ដាំដំណាំរួមផ្សំ​ ​ដើម្បីប​ង្កើន​ជីវ​ភាពគ្រួ​សារ​ផងដែរ ៕ដោយ៖ វ៉ៃកូ

spot_img
×