Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ដល់​ទណ្ឌិត ៥១២ នាក់ ក្នុងឱកាស​បុណ្យអុំទូក

spot_img

​ភ្នំពេញ​៖ នា​សៀ​ល ថ្ងៃ​ចន្ទ ទី​២១ ខែតុលា ឆ្នាំ​២០១៩ លោក អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ជាតិ​ដើម្បី​ពិនិត្យ​បញ្ជី​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ដល់​ទណ្ឌិត ក្នុងឱកាស​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក (​តាំងតុ​) លើ​បញ្ជី​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ពី​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន​២៣ និង​ពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ៤ ដោយមាន​ទណ្ឌិត​សរុប ៥១២ នាក់ (​ស្រី ៥៨​នាក់​) នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌​។​

​លោក សុច សុផាន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន ក្នុងការ​ស្នើរ​សុំ​លើកលែងទោស​បន្ធូរបន្ថយ​ទោស បាន​បញ្ជាក់ថា ទណ្ឌិត​ចំនួន​៥១២​នាក់ ក្នុងចំណោម​នោះ​មាន​ស្ត្រី​ចំនួន​៥៨​នាក់​នឹងត្រូវ​ដោះលែង ក្នុងអំឡុង​ពិធីបុណ្យ​អុំទូក​នា​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​លោក សុច សុផាន់​ណា​រ៉ា មានប្រសាសន៍ថា​ចំណោម​អ្នក​ដែល​ដាក់ពាក្យ​ស្នើរ​សុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ទាំង​៥១២​នាក់​នោះ គឺជា​ទណ្ឌិត​ដែល​ដែល​ជាប់ពន្ធនាគារ​នៅតាម​ខេត្ត និង​រាជធានី​ចំនួន​២៣ និង​មណ្ឌល​កែប្រែ​ចំនួន​៤​។ លោក​បន្តថា​ក្នុងចំណោម​នោះ មាន​ទណ្ឌិត​ជា​ជនបរទេស ដែលមាន​ជនជាតិ​វៀតណាម ចិន និង​ជនជាតិ​ដ៏ទៃទៀត​ប្រមាណ​ពី​១០​ភាគរយ​ទៅ​១៥​ភាគរយ​។​

​បើតាម លោក សុច សុផាន់​ណា​រ៉ា ទណ្ឌិត​ដែល​ស្នើរ​សុំ​បន្ធូរ​បន្ថយទោស រឺ​លើកលែងទោស​ត្រូវជា​អ្នកទោស​ដែលមាន​ការប្រកាស​សាលក្រម​ស្ថាពរ​រួចរាល់ ទើប​អាច​ទទួលបាន​ការលើក​លែង​ពិសេស​ក្នុង​ពិធី​បុណ្យជាតិ​ខាងមុខ។​

​លោក សុច សុផាន់​ណា​រ៉ា ឲ្យ​ដឹងថា​អ្នកទោស​ចំនួន​ប្រមាណ​ជាជាង​៣៤០០០​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​ជាង​១០០០​នាក់ កំពង់​ជាប់ពន្ធនាគារ​ក្នុង​ប្រ​ទស​កម្ពុជា​។ ក្នុងចំណោម​អ្នកទោស​ទាំងនោះ​មាន​អ្នកទោស​ជា​ជនជាតិ​បរទេស​ចំនួន​ជាង​១០០០​នាក់​៕​ ដោយ ៖ កូឡាប

spot_img
×