Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ កែសម្រួល​ខ្សែ​រត់​រថយន្តក្រុង​សាធារណៈ ក្នុង​រាជធានី​

spot_img

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ រដ្ឋបាល​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឱ្យ​រដ្ឋាក​រ​ស្វយ័ត ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ JICA ដាក់ឱ្យ​ដំណើរការ​សេវា ដឹកជញ្ជូន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ចំនួន​១៣​ខ្សែ ប្រើប្រាស់​រថយន្តក្រុង​ចំនួន ២៣៥​គ្រឿង និង​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ប្រើប្រាស់​សេវា​នេះ ពី​២៦០០០​នាក់ ទៅ​៣០០០០​នាក់ ក្នុង​មួយថ្ងៃ​។​

ក្នុង​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ បានឱ្យដឹងថា ទន្ទឹមនឹង​ការរីកចម្រើន​ខាងលើនេះ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត និង​ធា​នាំ​បាន​នូវ​ប្រសិទ្ធភាព នៃ​កិច្ចប្រតិបត្តិការ សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាតឱ្យ​រដ្ឋាករ និង​ក្រម​ជំនាញការ JICA ធ្វើការ​កែសម្រួល​ខ្សែ​រត់​ចាស់​មួយចំនួន​ដូចខាងក្រោម​៖ ទី​១៖ ខ្សែ​ទី​១B ដែល​ពីមុន​រត់​ចេញពី​ចំណត​ច្បារអំពៅ រហូតដល់​ផ្សារ​គគីរ ត្រូវបាន​កែសម្រួល​ឱ្យ​រត់​ចេញពី​ចំណត​បឹង​ឈូក​ទៅ​ផ្សារ​គគីរ (​វិលជុំ​) វិញ​។ ទី​២៖ ទី​ខ្សែ​៥ បច្ចុប្បន្ន​រត់​ពី​ស្ថានីយ៍​ចំណតរថយន្ត​ក្រុង​ព្រែក​ព្នៅ កាត់​តាម​ផ្សារ​អ៊ី​អន​២ ដល់​ផ្សារ​អ៊ី​អន​១ ត្រូវបាន​កាត់​ជា​ពីរ​ខ្សែ ដោយ​ខ្សែ​ទី​៥A រត់​ចេញពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ព្រែក​ព្នៅ ដល់​ផ្សារ​អ៊ី​អន​២ (​វិលជុំ​) និង​ខ្សែ​ទី​២B រត់​ណី​ផ្សារ​អ៊ី​អន​១ ដល់​ផ្សារ​អ៊ី​អន​២ (​វិលជុំ​)​។ ចំពោះ​ការបង់ថ្លៃ​សេវា គឺ​អ្នកជិះ​បង់​តែមួយ​លើក ដោយ​គ្រាន់តែ​បង្ហា​ញក​ន្ទ​យ​សំបុត្រ​លើក​ទី​១ ដល់​ភ្នាក់ងារ​បម្រើសេវា​របស់​រដ្ឋាករ​។ ទី​៣៖ ខ្សែ​ទី​១០ ដែល​ពីមុន​រត់​ចេញពី​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា ដល់​ចំណត​បឹង​ឈូក ត្រូវបាន​កែសម្រួល​ឱ្យ​រត់​ចេញពី​ស្ថានីយ​ចំណតរថយន្ត​ក្រុង​ផ្លូវ​២០០៤ ជាប់​របង​បញ្ជាការដ្ឋាន​កាំ​ង​ទ័ពអាកាស ដល់​ច្បារអំពៅ​រួច​វិល​ត្រលប់​មកវិញ​។ ទី​៤៖ ខ្សែ​ទី​១៣ ពីមុន​រត់​ចេញពី​ចំណិត​រង្វង់​មូល​កួច​កាណុង ទៅដល់​រង្វង់​មូល​ផ្សារ​ដើមថ្កូវ (​វិលជុំ​) ត្រូវបាន​កែស​ម្រ​ល​ឱ្យ​រត់​ចេញពី​ចំណត រា​ជាយ​ស្ម័យ​យាន ទៅដល់​រង្វង់​មូល​ផ្សារ​ដើមថ្កូវ វិលជុំ​វិញ​៕​ដោយ​៖​កូ​ឡាប​

spot_img
×