Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​វគ្គ​បំប៉ន​គ្រូ​បង្គោល ស្តីពី​ហានិភ័យ នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​វិជ្ជា​ស​ង្រោះ​បឋម​

spot_img

ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បើក​វគ្គ​បណ្តុះបណ្តាល​បំប៉ន​គ្រូ​បង្គោល ស្តីពី​ហានិភ័យ នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​វិជ្ជា​ស​ង្រោះ​បឋម ជូន​ដល់​មន្ត្រីនគរបាល​ចរាច​រណ៍ និង​ប្រជា​ការពារ​សរុប​មាន​ចំនួន ៦០​នាក់​។​

​វគ្គ​បណ្តុះបណ្តាល​នេះ ក្រោម​អធិបតីភាព លោក ម៉ាង ស៊ី​ណេ​ត អភិបាល​ស្តីទី​ខេត្ត​ព្រះសីហនុ , លោក ថី វិសាល អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ បៃ​អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​, លោក អ៊ី សុខា​ ​ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ និង កញ្ញា អ៊ុច ធា​រី តំណាង​ក្រុមហ៊ុន APISWA ព្រមទាំង​មន្ត្រី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​បំប៉ន​គ្រូ​បង្គោល ស្តីពី​ហានិភ័យ នៃ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​វិជ្ជា​ស​ង្រោះ​បឋម​ខាងលើនេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន​៦០​នាក់​។ ក្នុងនោះ​ប្រជា​ការពារ​ចំនួន ៣០​នាក់ និង​នគរបាល​ចរាចរណ៍​ចំនួន​៣០​នាក់​៕ ដោយ​៖ ដែន សីមា​

spot_img
×