Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ផ្លូវ​៣​ខ្សែ ស្ថិតក្នុង​គម្រោង​ស្ថាបនា​២៤​ខ្សែ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ផ្លូវ​ចំនួន​៣​ខ្សែ ដែល​ស្ថិតនៅក្នុង​គម្រោង​ផ្លូវត្រូវ​ស្ថាបនា ២៤​ខ្សែ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ និង​បញ្ចៀស​ការកកស្ទះ នា​មូលដ្ឋាន​ក្រុងព្រះសីហនុ​។​

​នាឱកាស​នោះ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​បន្តទៅ​ពិនិត្យ​តូប​លក់ដូរ របស់​អាជីវករ នៅ​ចុង​អូរ​ឈើទាល និង​ផ្តល់ឱ្យ​អាជីវករ​សាងសង់​តូប របស់​ពួកគាត់​ជាថ្មី​ឡើងវិញ ឲ្យ​ស្របទៅតាម​លក្ខណៈ​ស្តង់ដា ដែល​ធ្វើឱ្យមាន​សោភ័ណភាព កាន់តែ​ល្អ ដើម្បីឱ្យ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​ក​កម្សាន្ត​​ខេត្ត​ព្រះសីហនុ ឱ្យបាន​ច្រើន នា​បណ្តា​ឆ្នាំ​ខាងមុខៗ​ទៀត​៕ ដោយ​៖ ដែន សីមា​

spot_img
×