Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ព្រះសីហនុ ព្រមាន​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​កា​ពី​តូ​ល ចត​អនាធិបតេយ្យ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ថ្នាក់ដឹកនាំ​រដ្ឋបាល​បាល ខេត្ត​ព្រះសីហនុ បាន​ព្រមាន​ក្រុមហ៊ុន​កា​ពី​តូ​ល ដែលជា​ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​អ្នកដំណើរ ហាម​មិន​ឲ្យ​យក​រថយន្ត​ទៅ​ចត​លើ​ចិញ្ចើម​ផ្លូវថ្នល់​សាធារណៈ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​បាត់បង់​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ក្រុងព្រះសីហនុ​ទៀត​ទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ល្ងាច​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ជូនដំណឹង​ជាថ្មីទៀត​ទៅ លោក កុសល វាសនា អ្នកគ្រប់គ្រង​រថយន្ដ​ក្រុង របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ឲ្យ​បញ្ឈប់​ការយក​រង​យន្ត​ក្រុង របស់ខ្លួន មក​ចត​លើ​ដងផ្លូវ តទៅទៀត ព្រោះ​បាន​បង្ក​ការកកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​។​

​ចំពោះ​ករណី​ខាងលើនេះ រដ្ឋបាល​ក្រុងព្រះសីហនុ ក៏​ធ្លាប់​បានធ្វើ​កំណត់ហេតុ​ម្ដង​រួចហើយ ដោយបាន​ធ្វើ​កិច្ច​សន្យាថា ប្រសិនបើ​ក្រុមហ៊ុន​តា​ពី​តូ​ល នៅ​បន្ដ​យក​រថយន្ត​ម្ច​ត​លើផ្លូវ​ថ្នល់​សាធារណៈ​ទៀត​នោះ អាជ្ញាធរ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ នឹង​ចាត់វិធានការ ដោយ​គ្មាន​ការលើកលែង​ឲ្យ​ទៀតឡើយ​៕ ដោយ​៖ ដែន សីមា​

spot_img
×