Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ក្រុងព្រះសីហនុ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ តាមផ្លូវ​សាធារណៈ ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​

spot_img

ខេត្ត​ព្រះសីហនុ​៖ មន្ត្រីរដ្ឋបាល​ក្រុង ព្រះសីហនុ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ក្រុង បាន​ចុះ​សហការ​ជាមួយ មន្ត្រី​មូលដ្ឋាន​សង្កាត់​លេខ​២ ដើម្បី​រៀបចំ​សណ្តាប់​ធ្លាប់​តាមផ្លូវ​សាធារណៈ​មួយចំនួន ដើម្បី​រក្សា​សោ​ភ័​ណ្ឌ​ភាព​ក្រុង​ទេសចរណ៍​មួយ​នេះ ឲ្យ​មាន​របៀបរៀបរយ​ល្អ​។​

​តំណាង​ឲ្យ​រដ្ឋបាល​សាលាក្រុង​ព្រះសីហនុ លោក លឹម ភ​ត្រី បញ្ញា​ក់ថា សកម្មភាព​ខាងលើនេះ បានចាប់ផ្តើម​កាលពីរ​សៀ​ល​ថ្ងៃ​ចន្ទ ទី​២១ ខែតុលា ឆ្នាំ​២០១៩​នេះ​។​

​លោក ភ​ត្រី បន្តថា ការងារ​ចុះ​រៀបចំ​សណ្តាប៎ធ្នាប់​សាធារណៈ​នេះ គឺ​អាជ្ញាធរ​ក្រុងព្រះសីហនុ បាន​ចុះ​សហការ​ជាមួយ អាជ្ញាធរ​សង្កាត់​លេខ​២ ដឹកនាំ​ដោយ​លោក​ចៅសង្កាត់​ផ្ទាល់ ដោយបាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ ចាប់​ពីមុខ​មន្ទីរ​ទេស​ចរណ៍ រហូតដល់​មុខ​ផ្សារ​ពាណិជ្ជកម្ម និង​មុខ​អតីត​មន្ទីរ​គមនាគមន៍ ស្ថិតក្នុង​សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​លោក លឹម ភ​ត្រី បន្តថា ទីតាំង របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ ឬ​ផ្លូវ​សាធារណៈ ត្រូវបាន​អាជ្ញាធរ​ធ្វើការ​អប់រំ ឲ្យ​រុះរើ​ដោយ​ខ្លួនឯង និង​ទុក​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា ឬ​ចាប់​ពីថ្ងៃ​ធ្វើការ​អប់រំ​តទៅ​។​

​មន្ត្រីរដ្ឋបាល​ក្រុងព្រះសីហនុ ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា ចំពោះ​សណ្តាប់ធ្នាប់​នៅមុខ​ផ្សារ​ពាណិជ្ជកម្ម គឺ​អាជ្ញាធរ មាន​វិធានការ​ក្តៅ ដោយបាន​ចាប់យក​ម៉ូតូ​ចត​គ្មាន​សណ្តាប់ធ្នាប់ ឬ​ចត​លើផ្លូវ​សាធារណៈ អនាធិបតេយ្យ​ចំនួន​៦​គ្រឿង យកទៅ​រក្សាទុក​នៅ​សាលាក្រុង​ព្រះសីហនុ ដើម្បី​អប់រំ ម្ចាស់ និង​ផាកពិន័យ​ត​សម​ច្បាប់​កំណត់​។​

​បន្ថែម​លើ​នេះ អាជ្ញាធរ​ក៏បាន​បន្ត​ចុះ​ស្ទូច​រថយន្ត ១​គ្រឿង​ទៀត ដែល​ម្ចាស់​ចត​ចោល នៅលើ​ផ្លូវ​សាធារណៈ ត្រង់​ចំណ​យ​ច​ជាប់​របង​សួនច្បារ​អតីត​មហោស្រព ដឹក​យកទៅ​រក្សាទុក​នៅ​សាលាក្រុង​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។

​ផ្តើម​ពី​បញ្ហា​នេះ មន្ត្រីរដ្ឋបាល​សាលាក្រុង​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នុង​ធា​ជីវ​ករ​ទូទៅ ឲ្យ​ងាក​មក​ចូលរួម​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង​អនាម័យ​បរិស្ថាន ឲ្យ​បាន​ទាំងអស់គ្នា ប្រយោជន៍​ដើម្បី​លើក​កិ​ត្ត​យស ឬ​មុខមាត់​ក្រុង​ទេសចរណ៍​មួយ​នេះ ឲ្យ​មាន​របៀបរៀបរយ​ល្អ និង​មាន​សោ​ភ័​ណ្ឌ​គួរ​ជាទី​ទាក់ទាញ​ថែមទៀត នា​ថ្ងៃ​អនាគត​៕ ដោយ​៖ ដែន សីមា​

spot_img
×