Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវថ្នល់​២៤​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ បានចាប់ផ្តើម​ស្ថាបនា​ជា​បណ្តើរៗ និង​ប្រើពេល​៨​ខែ ស្ថាបនា​ឲ្យ​រួចរាល់​ជា​ស្ថាពរ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្រុមការងារ​ជំនាញ បានចាប់ផ្តើម​ជួសជុល​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយចំនួន ក្នុង​ខេត្ត​ព្រះសីហនុ​ជា​បណ្តើរៗ​ហើយ​។​

​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បញ្ជាក់ថា មាន​ផ្លូវ​ចំនួន​២៤​ខ្សែ នឹងត្រូវ​ជួសជុល​ស្ថាបនា ឲ្យ​បានល្អ​ឡើងវិញ ក្នុងនោះ​កម្លាំង​ក្រុមការងារ​ស្ថាបនា ក៏បាន​ចុះ​ធ្វើ​សកម្មភាព ក្រោម​កិច្ចសហការ​ពី​អជ្ញាធរ​ពាក់ព័ន្ធ​។​

​របាយការណ៍ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ បង្ហាញថា ក្រុមការងារ​និង​ក្រុមហ៊ុន ដែល​ទទួល​ស្ថាបនា​ជួសជុល​ផ្លូវ​ទាំង ២៤​ខ្សែ ក្នុង​ក្រុងព្រះសីហនុ​ខាងលើនេះ​រួមមាន​៖

១- កងវិស្វកម្ម សម្តេច​តេ​ជោ ហ៊ុន សែន សៀមរាប ស្ថាបនា​ផ្លូវ​មហាវិថី​ជំទាវ​ម៉ៅ ប្រវែង ៩.៣៦៥​ម ចំនួន ០១​ខ្សែ​។​

២- កងវិស្វកម្ម លេខ ១៧៨ ស្ពាន​ថ្នល់ ស្ថាបនា​វិថី​ឯករាជ្យ ប្រវែង ៥.៣៦៥​ម ចំនួន ០១​ខ្សែ​។​

៣- ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនា​មហាវិថី​ឆ្នេរ​រាម​, វិថី​អូរត្រេះ​, វិថី​ពូ​ទ្បូ​វៃ​, វិថី​២​ធ្នូ​, វិថី​២៨ មិថុនា ប្រវែង​សរុប ២៣.៣៦០​ម ចំនួន ០៥​ខ្សែ​។​

៤- ក្រុមហ៊ុន​រ៉ូយ៉ាល់​មេគង្គ ស្ថាបនា​មហាវិថី​រាម លេខ ៤៥ និង​វិថី​មិត្តភាព​កម្ពុជា​-​រុស្សី លេខ ៧០៥ ប្រវែង​សរុប ១១.៦០៣​ម ចំនួន ០២​ខ្សែ​។​

៥- ក្រុមហ៊ុន សារ​ជីវ​កម្ម ពិស្ណុការ ស្ថាបនា​ខ្សែ​ផ្លូវ​លេខ ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០, ១១ ប្រវែង​សរុប ១២.៥៧២​ម​. ចំនួន ០៩​ខ្សែ​។​

៦- ក្រុមហ៊ុន SCE ស្ថាបនា​វិថី​ចំណោត​អូរ​ត្រាវ លេខ ៤៩ ប្រវែង​សរុប ៦.៥០៦​ម ចំនួន ១​ខ្សែ​

៧- ក្រុមហ៊ុន VT ស្ថាបនា​ផ្លូវ​លេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែង​សរុប ៥.៥៦២​ម ចំនួន ០៥ ខ្សែ​។​

​របាយការណ៍​ដដែល បញ្ជាក់ថា គម្រោង​ស្ថាបនា​ផ្លូវ ក្នុង​ក្រុងព្រះសីហនុ​នេះ នឹង​ប្រើ​រយៈពេល ៨​ខែ ដើម្បី​ស្ថាបនា​ជួសជុល​ឲ្យ​រួចរាល់​ជា​ស្ថាពរ​៕ ដោយ​៖ ដែន សីមា​

spot_img
×