Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនរងគ្រោះ​ដែល​ត្រូវបាន​ម៉ូតូ​ទឹក​បុក​ធ្លាក់ចូល​ទៅក្នុង​ទឹក ត្រូវបាន​រកឃើញ​ហើយ ឯ​ជនបង្ក​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​

spot_img

​ខេត្តបន្ទាយមានជ័យ ៖ ក្រោយពី​បាន​បើក​ប្រតិបត្តិ​ការចុះ​រាវរក​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​ម៉ូតូ​ទឹក ជិះ​បុក​ទូក​អ្នកដាក់មង នៅ​ស្ទឹង​សិរីសោភ័ណ ស្ថិតនៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ (​ក្រោយ​គរុកោសល្យ​ខេត្ត ) កាល​វេលា​ម៉ោង​៦​និង​០៤​នាទី​ល្ងាច ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ រហូតដល់​វេលា​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែតុលា នេះ សព​ជនរងគ្រោះ​ត្រូវបាន​រកឃើញ​ហើយ​នៅវេលា​ម៉ោង ១២​និង​៤៨​នាទី ត្រង់​ចំនុចកើតហេតុ ។​

​ប្រតិបត្តិការ ខាងលើ​ត្រូវបាន​ដឹកនាំ​បញ្ជា​ដោយផ្ទាល់​ពី​សំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​នៃ​គណៈ​អភិបាលក្រុង​សិរីសោភ័ណ លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​ក្រុង​សិរីសោភ័ណ រួម​នឹងមាន​ការចូលរួម​កង​កម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​កងកម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​ក្រុង​ជាច្រើនរូប​បាន​ចូលរួម​។​

​សូមបញ្ជាក់ថា ៖ កាលពី​វេលា​ម៉ោង ៦​និង​០៤​នាទី​ល្ងាច ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ មាន​ករណី​ម៉ូតូ​ទឹកបាន​ជិះ​បុក​ទូក​អ្នកដាក់មង នៅ​ស្ទឹង​សិរីសោភ័ណ បណ្តាល​ឲ្យ​ជនរងគ្រោះ​ធ្លាក់ចូល​ទៅក្នុង​ទឹក​រក​មិនឃើញ ។ ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឡាំង សា​វិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អតីត​យោធិន​ចូលនិវត្តន៍ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​ចំណែក​ជនបង្ក​មានឈ្មោះ លី ចិន្តា អាយុ ៣៦​ឆ្នាំ នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជា​ជាងផ្សារដែក ។​

​ក្រោយពី​បាន​បង្កហេតុ ជនបង្ក​ខាងលើ​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​បញ្ជូន​ខ្លួន​ទៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ចំពោះ​សព​ក្រោយពី​បាន​រកឃើញ សមត្ថកិច្ច​បានប្រគល់​ជូន​ក្រុមគ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​ភូមិ​ឃុំ កើតហេតុ​ខាងលើ ៕​ដោយ​៖​កូ​ឡាប​

spot_img
×