Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

spot_img

(​ភ្នំពេញ​)៖ លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ប្រចាំការ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា ចំនួន​២២​រូប ដឹកនាំ​ដោយ​លោក Idsara Amornkitbamrung ប្រធាន​នាយកដ្ឋាន​វិនិយោគ​ក្នុង​តំបន់ នៃ​ក្រុមប្រឹក្សា​វិនិយោគ នៃ​ប្រទេស​ថៃ ដើម្បី​សិក្សា​ស្វែងយល់​ពី​ការវិនិយោគ សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម ការនាំចេញ​-​នាំចូល​ផលិតផល និង​រៀបចំ​កិច្ច​ជំនួប​ពាណិជ្ជកម្ម​រវាង​ពាណិជ្ជករ​កម្ពុជា​-​ថៃ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ នា​ទីស្តីការក្រសួង​។​

​នៅក្នុង​ឱកាស​នោះ លោក កឹម ស៊ីថន បាន​ផ្សព្វផ្សាយ​អំពី​កាលានុវត្តភាព សក្តានុពល​វិនិយោគ វឌ្ឍនភាព​នៃ​កំណើន​សេដ្ឋកិច្ចជាតិ គោលនយោបាយ​ពាណិជ្ជកម្ម និង​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​លើកស្ទួយ​បរិយាកាស​ធុរកិច្ច វិនិយោគ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នានេះដែរ លោក​រដ្ឋលេខាធិការ​ប្រចាំការ បាន​គូសបញ្ជាក់​ពី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ ដែលមាន​តម្លៃ​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩ ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ទន្ទឹមនឹងនេះ លោក​ក៏បានផ្តល់​យោបល់​ដល់គ​ណៈ​ប្រតិភូ​ថៃ ដែលមាន​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម​ឧស្សាហកម្ម សណ្ឋាគារ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ វា​រី​អគ្គិសនី និង​បច្ចេកវិទ្យា​(IT) ដែល​ផ្តល់ឱកាស​ដល់​ពាណិជ្ជករ​ថៃ​មក​វិនិយោគ​លើ​វិស័យ​ទាំងនេះ​។​

​លោក Idsara Amornkitbamrung បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ការយកចិត្ត​ទុក​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ប្រឹងប្រែង​រៀបចំ និង​ផ្តល់​ពេលវេលា​ដ៏​មានតម្លៃ​ចូលរួម​ផ្តល់​ការណែនាំ និង​ជម្រាប​ផ្តល់​អំពី​ព័ត៌មាន​សំខាន់ៗ​មួយចំនួនធំ ចែកជូន​ដល់​ពាណិជ្ជករ​ថៃ​ទាំង​២២​រូប ដែលមាន​គោលបំណង និង​មាន​ចំណាប់អារម្មណ៍​មក​វិនិយោគ ធ្វើ​ពាណិជ្ជកម្ម​នាំចេញ​-​នាំចូល​ផលិតផល​នៅ​ប្រទេស​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​

spot_img
×