Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់ ត្រាំ ប្រកាសដកទ័ពចេញពីស៊ីរី ប៉ុន្តែទុកខ្លះដើម្បីការពារតំ​ប​ន់ប្រេ​ង

spot_img

ប្រធានាធិបតីអាមេរិច ដូណា​ល់ ត្រាំ បាននិយាយថា នឹងរក្សាទាហ៊ានមួយចំនួននៅក្នុ​ង​ប្រទេ​សស៊ី​រី បើទោះបីជាលោកប្រកាសឲ្យ​មា​នការ​ដក​ទ័ពចេ​ញក្តី។

លោកថ្លែងថា ទាហ៊ានអាមេ​រិច​មួយចំ​នួន នឹងនៅរក្សាតំបន់ប្រេង ខ​ណៈមួ​យចំ​នួនទៀត នឹងបោះទីតាំងនៅក្បែរប្រទេសអ៊ីស្រាអ៊ែ​ល​ និងហ៊្ស​កដា​នី។

កាលពី ២សប្តា​ហ៍មុ​ន លោបានប្រកាសដកទ័ពចេញពីព្រំដែនតួក​គី​ និងស៊ីរី ហើយការសម្រេចចិ​ត្ត​នោះ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពី​សំ​ណាក់អ្ន​ក​គាំទ្ររូ​បលោ​ក។​

ភ្លាមៗក្រោយពេលប្រកា​ស​ដកទ័​ពចេញ ប្រទេសតួកគីបានធ្វើការវាយប្រហា​រ​ប្រឆាំ​ងនឹ​ងក្រុម​ឃឺត (Kurd) ដែលជាអតីតសម្ព័ន្ធ​មិ​ត្តរ​បស់អា​មេរិ​ច។ ក្រុមនេះបានជួយអាមេរិចប្រយុ​ទ្ធ​ប្រឆាំ​ងនឹ​ងក្រុ​មរ​ដ្ឋអ៊ីស្លា​ម (IS) ប៉ុន្តែតួកគីចាត់ទុកក្រុមនេះ​ជា​ក្រុម​ភេរ​វករ។

លោកត្រាំ ក៏បានថ្លែងការពា​រ​ការ​ស​ម្រេចចិត្តរបស់​ខ្លួន ក្នុងការដកទ័ពចេ​ញ​ដែរ ក្រោយពេលមានការចោទប្រកាន់ថា​ ​លោ​កបានក្បត់នឹងកងកម្លាំ​ង​ដែ​លដឹ​កនាំដោ​យក្រុ​មឃឺត ដែលបា​នដើ​រតួនាទីយ៉ាងសមខាន់ក្នុងការប្រយុទ្ធ​ប្រ​ឆាំង​នឹង​ក្រុម IS។

សូមបញ្ជាក់ថា ក្រោយពេ​ល​ប្រកា​សដក​ទ័​ពចេញភ្លាម ប្រទេសតួកគីបាន​ធ្វើ​ប្រតិ​បត្តិការយោធាប្រឆាំងនឹងក្រុ​ម​ឃឺត​ ដើម្បីបណ្តេញក្រុមនេះចេ​ញ​ពីតំ​បន់​ព្រំដែន នៅភាគខាងជើងប្រទេសស៊ី​រី ​​និងដើម្បីបង្កើតតំបន់សុវត្ថិភាពស​ម្រា​ប់ជា​ទី​លំនៅ របស់ជនភៀសខ្លួនស៊ីរី​រ​ហូ​តដល់ ២លាននាក់ ដែលបច្ចុប្បន្នកំពុងរស់​នៅ​ក្នុង​ប្រទេ​សតួក​គី៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×