Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​ន​គរបា​ល​បំបែ​កសំណុំរឿងបានហើយ​ ករណីប្លន់សម្លាប់នៅខណ្ឌ​ដ​ង្កោ ដោយចាប់ខ្លួនជ​ន​សង្ស័យ ៣នាក់ នៅខណ្ឌពោធិ៍សែនជ័យ

spot_img

​ភ្នំពេញ ៖ ករណីប្លន់សម្លាប់បុរសម្នាក់ ​យក​ម៉ូតូ​មួយ​គ្រឿង នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី​១៥​ ខែតុលា ឆ្នាំ២០១៩កន្លងទៅ នៅពេលនេះកម្លាំងនគរបា​ល​បំបែ​កសំណុំរឿ​ង​បានហើយ ដោយឈានដល់ការចាប់ខ្លួនម​នុ​ស្ស៣​នាក់ ដែលពាក់ព័ន្ធក្នុងអំពើប្លន់មួយ​នេះ​។ មនុស្សទាំង៣នាក់នេះ​ ត្រូវកម្លាំងនគរបាលចាប់ខ្លួ​ន​បាន នៅវេលាម៉ោងជាង៩​យ​ប់​ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅខណ្ឌពោធិ៍សែនជ័យ​ រាជ​ធានី​ភ្នំ​ពេញ។


ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជា​ផ្ទា​ល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជា​តិ​ និងមានការចង្អុលបង្ហាញ​ពី លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបា​ល​ជាតិ ទទួលផែននាយកដ្ឋានកណ្តាលនគរបា​ល​យុ​ត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាល​ព្រ​ហ្មទ​ណ្ឌ, ទើបកម្លាំងការិយាល័យព្រហ្មទណ្ឌក​ម្រិ​តធ្ង​ន់ នៃនាយកដ្ឋាននគរបា​ល​ព្រហ្ម​ទ​ណ្ឌ សហការជាមួយកម្លាំងការិយាល័យ​ព្រ​ហ្មទ​ណ្ឌក​ម្រិត​ធ្ងន់ នៃស្នងការដ្ឋាននគរបា​ល​រាជ​ធានីភ្នំ​ពេ​ញ, កម្លាំងនគរបាលខណ្ឌពោធិ៍សែ​ន​ជ័យ​ និងកម្លាំងនគរបា​ល​ខណ្ឌ​ដង្កោ បានបើកប្រតិបត្តិការស្រាវ​ជ្រា​វរ​ហូត​តាម​ចាប់ជ​នស​ង្ស័យ​បានតែ​ម្តង។
លោកវរសេនីយ៍ឯក ​ជា​វ វិបុល អនុប្រធាននាយកដ្ឋាននគរបា​ល​ព្រហ្ម​ទ​ណ្ឌ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី​២​២​ ខែតុលា ឆ្នាំ២០១៩នេះថា ជនសង្ស័យទាំង៣​នា​ក់ ដែលកម្លាំងជំនាញសហ​កា​រ​គ្នា តាមបង្ក្រាបបាននេះ ​ទី​១៖ឈ្មោះ អឿង ភាព អាយុ៤៣ឆ្នាំ មុខរបរជាងសំណង់,​​ ទី២៖ឈ្មោះ ណោម ពៅ អាយុ៣៦ឆ្នាំ មុខរបរជាងសំណង់​ ​និងទី៣៖ ឈ្មោះ ប៉ុក សុខនី អាយុ៤២ឆ្នាំ (ទទួលផលចោ​រ​កម្ម​)។
ក្នុងប្រតិបត្តិការនេះ ​ស​មត្ថ​កិច្ច​ដ​កហូតបាន វត្ថុតាងដែលជារបស់ជនរ​ង​គ្រោះ​មាន​ដូចជា ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវមួយគ្រឿង​, ​ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ សេ​រីឆ្នាំ​២០១៥ ផ្លាកលេខបាត់ដំបង1V​-0526 ចំនួន១គ្រឿង។​
​លោកវរសេនីយ៍ឯក ជាវ វិបុល បានបញ្ជាក់ទៀត​ថា​ បន្ទាប់ពីបញ្ចប់ការសួ​រ​នាំ ​ជនសង្ស័យត្រូវបានប្រគ​ល់​ ទៅស្នង​ការ​ដ្ឋា​ននគ​របាល​រាជធា​នី​ភ្នំពេញ ដែលជាម្ចាស់ករណីដើម្បី​ចា​ត់កា​របន្ដ​តា​មនីតិ​វិធី។
សូមជម្រាបថា បុរស​ម្នា​ក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើ​ញ​ស្លាប់ នៅកណ្តាលផ្លូវក្នុងភូមិ​ខ្វិ​ត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំ​ពេ​ញ ​សង្ស័យជាករណីឃាតក​ម្ម​សម្លា​ប់ប្ល​ន់យ​កម៉ូតូ ដោយហេតុការណ៍​នេះ​ បានបង្កការភ្ញាក់ផ្អើ​ល​កាល​ពីវេលា​ម៉ោ​ង៦និង៣០ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។
សមត្ថ​កិច្ចប​ញ្ជា​ក់ថា ជនរងគ្រោះ មែក ភីន អាយុ២៩ឆ្នាំ មុខរបរជាងកញ្ចក់ ​និ​ងជា​អ្នករ​ត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្តុំផ្សារជិ​ន​ជូរី​ផ្លាហ្សា​ ខណ្ឌពោធិ៍សែនជ័យ ហើ​យ​មាន​ស្រុក​កំណើតនៅភូមិសំឃ្លី ឃុំព្រែ​ក​ខ្លា ស្រុកកោះអណ្តាត ខេត្តតាកែវ៕ដោយ៖កូឡាប

spot_img
×