Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តេចថៃ​បា​នដ​កតំ​ណែងទាំងអស់​ ពីអ្នក​ម្នាង​ម្នាក់ ដោយ​សារ​តែមិ​នស្មោះត្រ​ង់ និងចង់លើកដង្កើនខ្លួ​ន​ ឲ្យដូ​ចព្រះ​មហា​ក្សត្រី​យា​នី

spot_img

ព្រះមហាក្សត្រថៃ ​Vajiralongkorn បានដកតំណែង និងតួនាទីទាំងអស់ពី​អ្ន​កម្នា​ងម្នា​ក់​ដោយសារតែការប្រព្រឹត្តិមិនត្រឹមត្រូវ​ និងមិនស្មោះត្រង់ចំពោះព្រះរា​ជា​។​

បើយោតាមសេចក្តីប្រកាសផ្លូវការបា​ន​ឲ្យ​ដឹងថា អ្នកម្នាង Sineenat Wongvajirapakdi មានមហិច្ឆតាខ្លាំង​ ​និងព្យាយាមលើកដង្កើនខ្លួនឲ្យស្មើ​នឹ​ងព្រះ​មហា​ក្សត្រី​យា​នី។ អាកប្បកិរិ​យា​នោះ​ ត្រូវបានគេចាត់ទុកថាជា​កា​រមិ​នគោរព។

អ្នកម្នាង Sineenat Wongvajirapakdi ត្រូវបានតែង​តាំ​ងកា​លពីខែ​ក​ក្កដា តែប្រមាណ ២ខែក្រោយពេលព្រះមហាក្សត្រ​ថៃ​ បានរៀបអភិសេកជាមួយនឹ​ង​ព្រះម​ហាក្ស​ត្រីយា​នីព្រះនាម សុធីតា (Suthida) ដែលជាប្រពន្ធ​ទី​ ៤របស់ព្រះអង្គ។​

Sineenat Wongvajirapakdi ដែលជាឧត្តមសេនីយ៍​ ​និងជាអ្នកបើកយន្តហោះកំពុង​ស្ថិ​តក្នុ​ងការ​ហ្វឹ​កហាត់ ជាគិលានុបដ្ឋាយិកា ​និ​ងជា​អង្គ​រក្ស​ផង​ដែរនោះ បានក្លាយជាមនុស្សដំបូងដែលត្រូ​វ​បាន​ទទួ​លបា​នតំណែ​ងជាអ្ន​កម្នាង (Royal Noble Consort) ក្នុងរយៈពេលជិតមួ​យ​សត​វត្សរ៍មកនេះ។

នៅក្នុងព្រះរាជក្រឹត្យកាលពីថ្ងៃចន្ទ ​បានឲ្យដឹងថា អ្នកម្នាង Sineenat Wongvajirapakdi បានបង្ហាញពីភាពរឹង​រូ​ស ​និង​ការ​ដាក់សម្ពា​ធ​គ្រប់​បែប​យ៉ាង ដើម្បីរារាំងកុំឲ្យមានការតែងតាំ​ង​ព្រះម​ហាក្ស​ត្រីយា​នី Suthida មុនពេលពិធីឡើងសោ​យ​រាជ្យ​កាល​ពីខែឧសភា។

សេច​ក្តីប្រកាសបញ្ជាក់ថា “ព្រះ​មហាក្សត្រផ្តល់តំណែងដល់​នា​ង ដោយសង្ឃឹមថានឹងមានការ​ប​ន្ធូរ​បន្ថ​យស​ម្ពាធ និងបញ្ហាដែលប៉ះពាល់​ដ​ល់ព្រះ​រាជា”។

សេចក្តីប្រកាសក៏បានចោទ​ប្រ​កាន់អ្ន​កម្នា​ងនោះថា មានការប្រឆាំងនឹងព្រះមហា​ក្ស​ត្រ និងព្រះមហាក្សត្រីយានី ​និ​ងការ​រំលោ​ភអំ​ណាច ដោយធ្វើការបញ្ជាជំនួស​ព្រះ​មហា​ក្សត្រ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×