Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេ​ច​​នាយករដ្ឋមន្រ្តី ​សម្រេច ដក​​ក្រុមហ៊ុន​សំរា​ម​​ស៊ី​ន​ទ្រី និង​ឲ្យ​មាន​​ក្រុ​ម​​ហ៊ុ​ន​​​ថ្មី ដេញថ្លៃប្រមូលសំរាមឡើង​វិ​ញ

spot_img

រាជធានី​ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនស៊ិនទ្រីតែមួ​យ មិនអាចប្រមូលសំរាមនៅភ្នំ​ពេញ មានប្រសិទ្ធភាពនោះឡើ​យ​។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវមា​នក្រុ​មហ៊ុ​នយ៉ា​ង​តិច៣ ប្រតិបត្តិការក្នុងការប្រ​មូ​លសំរាមនៅរាជធានីភ្នំ​ពេ​ញ​។

សម្តេច​តេ​ជោ​បាន​មាន​​ប្រសាសន៍ ​នា​ឱកាស​អញ្ជើញ​​​ជា​អ​ធិប​តី​ដ៏​​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​​​ជូន​​និស្សិ​ត​សាកល​វិទ្យា​ល័​យ​​បៀ​ល​ប្រាយ​ ដែល​ប្រា​រ​ព្ធ​​ឡើង​នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ ​រាជធានី​​ភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ថា ដកហូតសិទ្ធិប្រ​មូ​លសំ​រាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឱ្យ​ដេញ​ថ្លៃជា​ថ្មី តែត្រូវមានក្រុមហ៊ុនយ៉ាង​តិ​ច៣។

សម្តេចតេជោ ហ៊ុន សែន​ ​បានថ្លែងថា បើប្រជាពលរដ្ឋហូបហើយមិន​បោះ​ពា​សវា​លពាស​កាល មិនធ្វើឱ្យសំរាមរាយប៉ា​យ​នោះឡើ​យ​។

សម្តេចតេជោ ហ៊ុន សែ​ន​ បានថ្លែងថា ប្រជាពលរដ្ឋត្រូវចេះការពាររាជ​ធា​នីភ្នំ​ពេញ​រប​ស់ខ្លួន ដោយទុកដាក់សំរាមឱ្យបានត្រឹ​ម​ត្រូវ​។

សម្តេចតេជោ ហ៊ុន សែ​ន​ បញ្ជាឱ្យសិក្សាបង្កើតរោងចក្រអគ្គិ​ស​នី​ដោយបំប្លែ​ងពី​សំរា​ម បើទោះថ្លៃបន្តិចក៏រដ្ឋចេ​ញ​ខាតដែ​រ​។

ក្នុង​ន័យ​គ្រប់​គ្រ​ង និង​ប្រមូល​សំរាម​ឲ្យ​មាន​​ប្រ​សិទ្ធភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​ថា ដើម្បី​ជួយ​សម្រួ​ល​​កុំ​​ឲ្យ​​ក្រុម​ហ៊ុន​​សំរាម ស៊ី​ន​ទ្រី ត្រូវ​ខាតបង់​នោះ រដ្ឋ​នឹង​ទិញ​យក​​​សម្ភារៈ និង​បុគ្គលិក​របស់​ក្រុមហ៊ុ​ន​​សំរាមស៊ី​ន​ទ្រី​ទាំងអស់​ជា​របស់​​​រដ្ឋ​ បន្ទាប់​មក​នឹង​មានការ​​​រៀប​ចំ​​ដេញថ្លៃ​​ឲ្យ​មាន​ក្រុមហ៊ុន​សំរាម​យ៉ាង​​​ហោច​​ណា​ស់​​៣ ឬ ៤ ក្រុមហ៊ុន​សម្រាប់​ការ​គ្រ​ប់​គ្រង និង​ប្រមូល​សំរាម​នៅ​​ក្រុ​ងភ្នំ​ពេញ ។ កាលពី​ពេល​ចុះហត្ថលេ​ខា​​ ជាមួយ​ក្រុមហ៊ុន​សំរា​ម​ស៊ី​ន​ទ្រីនោះ គឺ​សំរាម​នៅ​រាជធា​នី​​​ភ្នំពេញ គឺ​មាន​ក្នុង​រង្វង់​​តែ​ ​៣០០ ទៅ ៥០០ តោន​ក្នុង​មួយ​​​ថ្ងៃ ដែល​គ្រានោះ​ក្រុងភ្នំពេ​ញ​ គឺ​មាន​ទំហំ​ប្រហែល ៣០០ គី​ឡូ​​ម៉ែត្រ​ការ៉េ​ ។
តែ​បច្ចុប្បន្ន​នេះ ក្រុងភ្នំ​ពេ​ញ​​មាន​​វិសាល​ភា​ព​ដល់​​ទៅ​ជាង ៦០០ គីឡូ​ម៉ែត្រការ៉េ ​ដែ​ល​ផលិត​សំ​រា​ម​​ជាង ៣០០០​តោន​ក្នុ​ង​​មួ​យ​​ថ្ងៃ ដូច្នេះ​ហើយ​ឧទាហរណ៍​​​បើសិ​ន​ទុក​ឲ្យ​ស៊ី​​ន​ទ្រីមួយ បើ​ស៊ី​ន​ទ្រី​មិ​ន​​កម្រើក​ដៃ​នោះ សំរាម​គរ​ដូ​ច​​ភ្នំ​​។

សម្តេច​បាន​បន្ត​​​ថា ក្រោយ​ពេល​រដ្ឋ​គ្រប់គ្រង​ក្រុ​ម​ហ៊ុន​​សំ​រាម​​មួយ​​រយៈ នោះ​នឹង​រៀបចំ​​​ការ​​ដេញថ្លៃ ដោយ​ក្នុង​នោះ​​ក្រុ​ម​ហ៊ុន​ស៊ី​ន​ទ្រី ក៏​អាច​ចូលរួម​ដេញថ្លៃ​​​ផង​​ដែរ ។

សម្តេច​បាន​បញ្ជា​ក់​ថា លែង​ឲ្យ​មាន​ក្រុម​ហ៊ុ​ន​​សំរា​ម​តែ​មួយទៀ​ត​​ហើយ ​ក្នុង​ការ​ប្រមូល​សំរា​ម​​នៅ​​ភ្នំ​ពេញ ដូច្នេះ​នឹង​មានការ​រៀ​ប​ចំ​​នូវ​​ខណ្ឌ ដើម្បី​បែងចែក​ជា​តំ​ប​ន់ ​ដែល​ក្នុង​មួយ​តំប​ន់​​អ​នុ​ញ្ញាត​ឲ្យ​មាន​ក្រុមហ៊ុន​ប្រមូល​សំរា​ម​​​តែ​មួយ ដែល​ក្នុង​នោះ​ក្នុង​​​មួយ​​តំប​ន់​អា​ច​​មាន ៤ ខណ្ឌ នៅ​ក្នុង​នោះ ប៉ុន្តែ​​​មិន​ឲ្យស៊ី​ន​ទ្រីខាត​ទេ ទិញ​យក​សម្ភារៈ ឡាន​ និង​​បន្ទាប់​មក​បាន​យើ​ង​​ដា​ក់​ថា ប៉ុន្មាន​ខ​ណ្ឌ​ ដាក់​មួយ​តំប​ន់ ចែក​ក្រុមហ៊ុន​មួយ ​ប្រមូ​ល​សំ​រាម​៕ ដោយ៖កូឡាប

spot_img
×