Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម​នុ​ស្សចា​ស់ ជាប្រ​ភព នៃបទ​​ពិ​​សោធន៍ មិ​ន​ចេះ​រី​ងស្ងួ​ត

spot_img

ភ្នំពេញ៖ លោកឃួង ស្រេង បានមានប្រសាសន៍ថា ទិវាមនុស្សចាស់អន្តរជាតិថ្ងៃ​ទី១ ខែតុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ “គាំទ្រសុខុមាលភា​ពម​នុស្សចាស់ គឺជាកត្តាដ៏សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំ​ពារ​សុខុមា​លភាពម​នុស្សគ្រ​ប់វ័យ ក្នុងសង្គមជាតិនៅក​ម្ពុ​ជា” ដែលប្រធានប​ទនេះ បានបង្ហាញឱ្យឃើញអំពីយន្តការ​គាំទ្រសំ​ដៅធ្វើយ៉ាងណា ឱ្យមានការចូលរួមកា​ន់​តែប្រ​សើរឡើ​ង ចំពោះការលើកស្ទួយសុខុមា​ល​ភាព និងការផ្តល់ភាពកក់​ក្តៅប​ន្ថែមទៀត ជូនមនុស្សចាស់។

រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃច​ន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ បានធ្វើពិធី អបអរសាទរខួ​បលើ​កទី២១ ទិវាមនុស្សចាស់កម្ពុជា​ និងទិវាមនុស្សចាស់អន្តរ​ជា​តិថ្ងៃទី១ ខែតុលា ដែលការប្រារពពីធីនេះឡើង ដើម្បីបង្ហាញអំពីការយកចិ​ត្ត​ទុកដាក់ ក្នុងការគាំពារថែរ​ក្សា​ផ្តល់​តម្លៃ​ និងលើកទឹកចិត្តចំពោះម​នុ​ស្សចា​ស់ ដែលជាប្រភពនៃបទពិ​សោ​ធន៍ មិន​ចេះរីង​ស្ងួត សម្រាប់មនុស្សវ័យក្មេងជំ​នា​ន់ប​ច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗ​ទៀ​ត។

លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុ​ទ្ធជ​ន និងយុវនីតិសម្បទា​រា​ជធានី​ភ្នំពេញ បានមានប្រសាស​ន៍ថា មនុស្សចាស់កំណត់ត្រឹ​ម​អាយុ៦​០ឡើង​ទៅ។ មនុស្សចាស់ជាឃ្លាំងបទពិសោ​ធន៍​ល្អៗស​ម្រា​ប់កូន​ចៅជំនន់ក្រោយ ដោយនៅរាជធានីភ្នំពេញមានម​នុ​ស្សចាស់ស​រុបចំ​នួន​១៤៦​៥៩៩នាក់។ លោកស្រីថា រាជធានីភ្នំពេញ​បា​នច​ងក្រង​ជាស​មាគ​មន៍មនុ​ស្សចាស់ តាំងពីឆ្នាំ២០១០​មក​ម្លេះ ប៉ុន្តែមិនបានគ្រប់សង្កា​ត់​នូវ​ឡើយ។ តែសម្រា​ប់ឆ្នាំ​២​០១៩នេះ ក្រោមការសហការជាមួយអាជ្ញា​ធ​រមូ​លដ្ឋាន បានក​សា​ងសមា​គម​ននេះ បានគ្រប់​ចំនួ​នហើយ​នៅ​ខណ្ឌ​នីមួយៗ និងបានជួយឧបត្ថមពួក​គាត់ ជាបន្ត​បន្ទាប់ មិនថាសម្ភារៈ​និង​ថវិកា​រទទួលបានភាពកក់ក្តៅមិន​ឯ​កកោ​។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាប​តី​តេជោ​ហ៊ុន សែន នាយក​រ​ដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រ​កម្ពុជា និងជាប្រធានកិត្តិយ​ស​គណៈក​ម្មាធិកា​រជា​តិកម្ពុជា ជានិច្ច​កាល​ សម្តេចតេជោនាយករ​ដ្ឋ​មន្ត្រី និងសម្តេចកិត្តិព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងបានផ្តល់ក្តីអាណិតស្រឡា​ញ់​យកចិត្ត​ទុកដាក់ ផ្តល់តម្លៃនិងគិតគូរ​ពី​សុខ​ទុក្ខ របស់បងប្អូនមន្ត្រីរាជ​កា​រនិ​វត្តជនជារៀមច្បង និងមនុស្សចាស់ទាំង​អ​ស់ដូចអ្វី ដែលរាជរដ្ឋាភិបាល​និង សង្គមជាតិយើងបានផ្ត​ល់​តម្លៃ​យ៉ាងធំធេង តាមរយៈការកំណត់​យ​កថ្ងៃ​ទី១ ខែតុលា ជាថ្ងៃប្រារព្ធទិវាមនុស្ស​ចា​ស់ក​ម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិជារៀង​រា​ល់ឆ្នាំ។​

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា សម្រាប់គោលបំណ​ងនៃការ​ប្រា​រព្ធទិ​វានេះ គឺដើម្បីបង្ហាញអំពីការយ​ក​ចិត្ត​ទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់រ​ប​ស់រា​ជរ​ដ្ឋាភិបា​ល​កម្ពុជា ក្នុងការគាំពារថែរក្សាផ្ត​ល់​តម្លៃ និងលើកទឹកចិត្តចំពោះម​នុ​ស្សចា​ស់ ដែលជាប្រភពនៃបទ​ពិ​សោធន៍មិ​នចេះ​រីងស្ងួត សម្រាប់មនុស្សវ័យក្មេ​ង​ជំនាន់​បច្ចុ​ប្បន្ន និងតទៅជំនាន់ក្រោយ​ៗ​ទៀត។ ការប្រារព្ធ​ទិវានេះ ក៏ជាការរំលឹកដល់គុណូប​កា​រៈចំពោះប​ងៗ ជាមន្ត្រីរាជការ​និវត្តជនទាំងអស់ ដែលធ្លាប់បានចូលរួមចំ​ណែ​កស្តា​រកសាង និងអភិវឌ្ឍន៍​រាជ​ធានីភ្នំពេញ ក្នុងរយៈពេលជាច្រើ​ន​ឆ្នាំកន្ល​ងមក រហូតសម្រេចបាននូវស្នា​ដៃ និងសមិទ្ធផលជាច្រើនឥ​ត​គណនា​។​

លោកបន្តថា តាមគោលនយោបាយជា​តិ ស្តីពីមនុស្សវ័យ​ចាស់ និងស្ថិតិ របស់ក្រសួងផែនការ បានបង្ហាញឱ្យឃើ​ញថា ចំនួនមនុស្សវ័យចា​ស់​ក្នុងឆ្នាំ​២​០១៧ មានអត្រាកើនឡើងប្រមាណ៧,​២​% និង​មាន​និន្នាកា​រកើ​នឡើងប​ន្ថែមទៀត នៅចន្លោះឆ្នាំ២០២០ -២០៣០ ក្នុងអ​ត្រាប្រ​មាណ៤​% ក្នុងមួយឆ្នាំ ខណៈពេ​ល​ដែលមនុ​ស្ស​វ័យក្មេ​ង មានអត្រាកើនឡើងត្រឹមតែ១​%​ ក្នុងមួ​យឆ្នាំ ហើយតាមការព្យាករ​ណ៍ចំនួ​នម​នុស្ស​វ័យចាស់ នៅកម្ពុ​ជានឹងកើនឡើងដល់ប្រមាណ​២​លាននា​ក់ ស្មើនឹង១១% នៃប្រជាជនសរុ​ប១​៨លាននាក់ នៅឆ្នាំ២០៣០ ដែល​នេះគឺ​ជាសារមួ​យដ៏​មានសារសំខាន់ តម្រូវឱ្យថ្នាក់ដឹកនាំគ្រ​ប់​លំដាប់​ថ្នាក់ ត្រូវបន្តរួមគ្នាគិតគូ​រយ​កចិ​ត្តទុកដាក់​អំពីយន្តការ ដើម្បីគាំពារផ្តល់ភាពកក់​ក្តៅ​ទាំង​ផ្លូវ​កាយ និងផ្លូវចិត្តជូនដល់​ម​នុស្សវ័​យចា​ស់​ ចៀសវាងទុកពួ​កគាត់ ឱ្យនៅឯកា និងគ្មា​នកា​រផ្តល់​តម្លៃណាមួ​យនោះ៕ដោយ៖កូឡាប

spot_img
×