Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​រថយន្ត​ធុន​ធ្ងន់​របស់​កង​ដឹកជញ្ជូន L.M.H មួយគ្រឿង​បើក​ចូល​ក្រុង​ពេល​ថ្ងៃ តាម​បញ្ជា​អភិបាល​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ កម្លាំង​នរគ​បាល​ខណ្ឌទួលគោក​បាន ធ្វើ​ការឃាត់​រថយន្ត​ធុន​ធ្ងន់​របស់​កង​ដឹកជញ្ជូន L.M.H មួយគ្រឿង ដែល​បាន​បើក​ចូល​ក្រុង​ពេល​ថ្ងៃ បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់​និង​ធ្វើអោយ​កកស្ទះ​ចរាចរ​នោះ​។​

រថយន្ត​ក្រុមហ៊ុន​កង​ដឹកជញ្ជូន L.M.H​ដឹក​ដែក​ធ្វើចរាចរ​តាមផ្លូវ​ហាមឃាត់ ត្រូវបាន​សមត្ថកិច្ច​ឃាត់​កាលពី​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុ​ប​សន្ធរម៉ុក ផ្លូវ​ម៉ៅ​សេង​ទុង កែង​និង​ផ្លូវ កម្ពុជា​ក្រោម សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​បើតាម​នរគ​បាល​ចរាចរណ៍​ឈរជើង​នៅ​ស្តុ​បស​ន្ឋ​រ​មុខ​បាន​ប្រាប់ថា ការឃាត់​រថយន្ត​ម៉ាក​យ៉ី​ឌុប ស្លាក​លេខ តាកែវ 3A-1989 គឺធ្វើឡើង​តាម​បទបញ្ជា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​ធ្វើការ​ឃាត់​បានក៍​ប្រគល់​អោយកម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​២​នាំយកទៅ​សាលាខណ្ឌ​ទួលគោក​ដើម្បី ធ្វើការ​អប់រំ​ណែនាំ និង​ផាក់ពិន័យ​ទៅតាម​ច្បាប់ ។​

​បើ តាម​តៃកុង​រថយន្ត​បាន​ប្រាប់​អោយដឹងថា គាត់​ជា​អ្នក​ដឹកទំនិញ​គ្រឿង​ដែក​យកទៅអោយ​ភ្ញៀវ មិនបាន​ដឹងថា​ផ្លូវ​ណាខ្លះ​ដែល​សាលា​រាជធានី​ភ្នំពេញ​ធ្វើការ​ហាមឃាត់​មិនអោយ​រថយន្ត​ធុន​ធ្ងន់​ធ្វើចរាចរ​ឡើយ រីឯ​រឿង​ផាក់ពិន័យ​គាត់​ជា​តៃកុង​រងចាំ​ថៅកែ​ក្រុមហ៊ុន L.M.H ធ្វើការ​ដោះស្រាយ​តាម​ក្រោយ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×