Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អត្ត​ពលិក​កាយសម្ព័​ន្ធ ចេញទៅប្រកួតនៅសាធារណរដ្ឋកូ​រ៉េ​ ដើម្បីត្រៀមប្រកួតស៊ីហ្គេ​ម​ នៅហ្វី​លីពីន

spot_img

ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយ​ស​ម្ព័ន្ធ​កម្ពុជា ទទួលបន្ទុកប្រធានប្រតិភូ និងគ្រូបង្វឹកបានដឹកនាំក្រុ​ម​កីឡា​ករ កីឡាការិនីចំនួន១​០នាក់ ចេញទៅប្រកួតនៅសាធារណរ​ដ្ឋ​កូរ៉េ សម្រាប់កម្មវិធីប្រ​កួ​ត Korea Open និង Pre-Sea Games លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២​០១​៩នេះ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន​ នៅអាកាសយានដ្ឋា​នអ​ន្តរជា​តិភ្នំពេញ កាលពីយប់ថ្ងៃចន្ទ ទី២១តុលា លោក ណយ ផាណា បញ្ជាក់ថា សម្រាប់ការចូលរួ​មប្រ​កួត​នៅប្រទេស​កូរ៉េ​ខាងត្បូងនេះ គឺមានគោលដៅ ចម្បងៗមួយចំនួន ​ដូចជា​ត្រៀម​ខ្លួន សម្រាប់ចូលរួមប្រកួតប្រជែងមេដា​យ​ នៅក្នុងស៊ីហ្គេម នៅប្រទេសហ្វីលីពីន លើក​ទី៣០​ ដែលគ្រោងនឹងដំណើរការជាផ្លូ​វ​ការ​ពីថ្ងៃ​ទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ហើយម្យ៉ា​ង ​ទៀតសម្រាប់កីឡាករ កីឡាការិនីថ្នាលបានចូលរួម​ក្នុ​ងកា​រប្រកួ​តអន្ត​រជាតិ ដើម្បីទទួលបាននូវបទ​ពិ​សោធ​ន៍កាន់ តែល្អ នាពេលខាងមុខ ជាពិសេសគឺគោលដៅដំណើរឆ្ពោះ​ទៅ​ធ្វើម្ចា​ស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២​៣​។ ចំពោះ Korea Open នេះអាចមានកីឡាក​រ​ កីឡាការិនីមកពីបណ្តាប្រទេសនានា​ក្នុ​ងច​ន្លោះពី​១០ទៅ២០ប្រទេស ឬ​ច្រើនជា​ងនេះ ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ​ខែតុ​លា ហើយសម្រាប់ការចេញដំណើរ​ទៅ​ចូល​រួម​រប​ស់ក្រុម​កាយ សម្ព័ន្ធកម្ពុជាគឺទទួលបា​ន​ការ​ជួយឧបត្ថម្ភជាលើកដំបូងពីគណៈ​ក​ម្មាធិ​ការ​ជាតិ​ រៀបចំការប្រកួតកីឡាអាស៊ី​អា​គ្នេយ៍​ (Sea Games) លើកទី៣២ ឆ្នាំ២០២​៣​ (CAMSOC) និងទទួលបានការជួយឧ​ប​ត្ថម្ភ​ជ្រោ​មជ្រែង លើកទឹកចិត្ត ពីលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសច​រ​ណ៍ និងជាប្រធានសហព័ន្ធកីឡា​កា​យស​ម្ព័ន្ធ​កម្ពុជា និងអនុប្រធានសហព័ន្ធ លោកឧកញ៉ា សុខ​ ហុង។

អគ្គលេខាធិការរូបនេះប​ន្ថែ​មទៀ​តថា សម្រាប់រយៈពេល៣ឆ្នាំចុងក្រោ​យ​នេះ​ លើកនេះគឺជាលើកទី១ ​ដែ​លបានចូលរួមប្រកួតលក្ខណៈទ្រ​ង់​ទ្រាយ​ធំជា​ក្រុម ហើយស៊ីហ្គេម ឆ្នាំ២០១៩នេះ សហព័ន្ធកីឡាកា​យ​ស​ម្ព័ន្ធ កម្ពុជាក៏បានត្រៀមបេ​ក្ខ​ភាព​ចំ​នួន​៦នាក់ ចូលរួមប្រកួតប្រ​ជែ​ងផ​ងដែរ។ លោក ណយ ផាណា ចាត់ទុកថា នេះគឺ ជាបេសកកម្មដ៏ល្អ ​ដើ​ម្បីប​ង្កើន​គុណភាពបច្ចេកទេ​ស​ផង និងទទួលបាននូវបទពិសោធ​ន៍​ឲ្យកា​ន់តែច្រើ​ន ដោយ ការចូលរួមប្រកួត​ល​ក្ខណៈ​អន្ត​រជាតិ​បែប​នេះ គឺត្រូវតែចូលរួមឲ្យបា​ន​២ទៅ​៣ដ​ង។

គ្រូបង្វឹកកីឡាកាយសម្ព័ន្ធ​រូ​បនេះ ក៏បានបន្ថែមឲ្យដឹងនូវប្រ​ភេ​ទកី​ឡាកា​យសម្ព័ន្ធ នៅក្នុង​អាស៊ី​អាគ្នេ​យ៍ មានប្រទេសខ្លាំងៗពី៥ទៅ​៦​ប្រទេ​សផ​ងដែរ ដែលប្រកួតជម្រុះអូឡាំពិ​ក​ ហើយប្រភេទកីឡាអូឡាំពិកនា​នា​ ​ដូចជា ប្រភេទកីឡាកាយសម្ព័ន្ធនេះ​ ក៏​មានការលំបាកក្នុ​ង​ការដ​ណ្តើម​មេដាយ​ណាស់។ “ទោះយ៉ាងនេះក្តី បច្ចុប្បន្ន ប្រទេសកម្ពុជា ​ដែ​លមា​នសិទ្ធិ​សេរី​ភាព រស់ក្នុងសន្និភាពពេ​ញ​លេញ​ ស្ថេរភាពនយោបា​យ​ គឺយើងនឹងអាច ប្រកួតប្រជែងបាន​ដូ​ច​គ្នា ប្រសិនបើយើ​ង​ធ្វើកា​រទៅ​តាម​ផែនកា​រ​របស់​សហព័ន្ធ ក៏ដូចជាផែនការមេ​រ​បស់ រាជរដ្ឋាភិបាល​ក​ម្ពុ​ជា, ក្រសួងអប់រំ យុវជន និងកីឡា, CAMSOC​,​ NOCC”៕ដោយ៖បញ្ញាស័ក្តិ

spot_img
×