Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តតាកែវ ជំរុញនិងណែនាំដល់សភាពាណិជ្ជកម្ម​ខេ​ត្ត ត្រូវកៀរគររក​អ្ន​កវិនិយោគិន ​មក​​វិនិ​យោគ​នៅក្នុងខេត្តឲ្យបានច្រើន

spot_img

តាកែវ៖ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានធ្វើការជំរុញ ក៏ដូចជាណែនាំទៅដល់សភា​ពាណិជ្ជ​​ក​ម្ម​​​ខេត្តតាកែវ ត្រូវមានចក្ខុវិ​ស័​យវែ​ងឆ្ងាយ និងផែនការច្បាស់ ពី​គម្រោងការកៀរគររ​កអ្ន​កវិនិយោគិន មកវិនិយោគនៅក្នុងខេត្តរប​ស់​ខ្លួន ដើម្បីបង្កើតឱកាស​ការងារដល់បងប្អូ​ន​ប្រជាព​លរ​ដ្ឋក្នុងខេត្ត មានការងារ​ធ្វើ​កា​ន់​តែច្រើ​នឡើ​ង ។


ថ្លែងនៅក្នុងឱកាសអនុញ្ញាតដល់សភាពាណិជ្ជកម្មខេត្តតា​កែ​វ ដឹកនាំដោយលោក ជីប ភក្តីភាព ប្រធានសភាពាណិជ្ជកម្ម​ខេ​ត្ត​ ចូលជួបសម្តែងការគួរស​ម​ និងសុំមតិយោបល់ល្អ​ៗពីលោកអភិបាលខេត្ត នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសា​ស​ន៍ប​ន្តថា ការងារ​ដែលសភាពាណិ​ជ្ជ​កម្ម ចាំបាច់ត្រូវធ្វើ គឺការកៀរគររ​កអ្នកវិនិយោគិនទាំងក្នុង និ​ងក្រៅ​ប្រទេ​ស មកបណ្តាក់ទុករកស៊ីនៅក្នុ​ង​ខេត្តរ​ប​ស់ខ្លួន ដោយធ្វើយ៉ាងណា​ ​ត្រូវមានវិធីសាស្រ្តក្នុងការអូស​ទា​ញ​ក្រុ​ម​អ្នក វិនិយោគឲ្យបា​ន​ តាម​ដែ​លអាច​ធ្វើទៅ​បាន ព្រោះតួនាទីសភាពាណិជ្ជកម្មនេះ​ ​សំខាន់​ខ្លាំង​ណាស់ អាច​និយាយបានថាសម្រ​ប​សម្រួ​ល ការប្រកបអាជីវកម្មក្នុ​ងខេត្ត និងទាក់ទាញអ្នកវិនិយោគក្នុង​ស្រុ​ក និងនៅ​ក្រៅប្រ​ទេស មកវិនិយោគនៅក្នុង​ខេ​ត្ត ដើម្បីបង្កើតការងារឲ្យបានច្រើ​ន ជូនបងប្អូនប្រជាពលរដ្ឋ​បា​នធ្វើ​ មាន​ចំណូល​សម្រាប់ទ្រទ្រង់ជីវ​ភា​ព និ​ងជួយកាត់បន្ថយការចំណាក​ស្រុ​ក របស់​ប្រជា​ព​លរ​ដ្ឋផងដែរ។
លោក​ អ៊ូច ភា បន្ថែមទៀតថា សភាពាណិជ្ជកម្មគឺជាស្ថាប័ន​តំ​ណាងវិ​ស័យ​ឯកជ​នក្នុ​ងខេត្ត​សម្រាប់ជួយដំណោះរការអា​ជី​វកម្ម នៅក្នុងខេត្តនិងជួយទាក់ទា​ញ ការវិនិយោគ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច​​​ខេត្ត​​ឲ្យមា​នការ​រីក​ចម្រើន ស្របតាមគោលនយោបាយរ​ប​ស់រា​ជរដ្ឋា​ភិបា​លកម្ពុជា ដើម្បីបង្កើតការងា​រ​លើ​ក​កម្ពស់ សហគ្រាសធុនតូ​ច​ និងមធ្យម សហគ្រិនភាព ពង្រឹងភាពប្រ​កួ​តប្រ​ជែង​ក្បាលម៉ា​ស៊ីន និងជំរុញ​សេដ្ឋកិច្ច​​​ក្នុងខេត្ត ឲ្យមានដំណើរការបានឆាប់រហ័ស​ប​ន្ថែមទៀ​ត​។
បើតាមលោក អ៊ូច ភា អភិបាលខេត្តតាកែវ ​ក៏​បានជំរុញទៅដល់សភាពាណិជ្ជកម្ម​ខេ​ត្ត ត្រូវតែចងក្រងទី​ផ្សា​រស​ហគ​មន៍ របស់បងប្អូនប្រ​ជា​ព​លរដ្ឋ ក្នុងមូលដ្ឋាន ពិសេសទីផ្សារស​ហ​គម​ន៍​​ពងទា​កូន និងបង្កងធម្មជា​តិ​របស់​ខេត្ត ដោយធ្វើយ៉ាងណាត្រូវប​ង្កើ​ន​ការ ផលិត និងការ​លក់​​​រប​ស់​ប​ងប្អូន​​ប្រជា​ពលរដ្ឋ នឹងជួយរកទីផ្សារបន្ថែ​ម​ទៀត សម្រាប់ពួកគាត់ ព្រោះប្រសិនបើសភាពាណិជ្ជក​ម្ម​ ​ជួយសម្រប សម្រួលច្រើនលើបញ្ហារកទី​ផ្សា​រនេះ​ វានឹងជួយឲ្យបង​ប្អូ​នប្រជា​ព​លរដ្ឋ មានប្រាក់ចំណូល​គ្រ​ប់​គ្រាន់ ហើយជីវភាពនឹងកាន់តែធូ​រ​ធារថែម​ទៀត ៕ដោយ៖តាកែវ

spot_img
×