Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជុំ គណៈបញ្ជាការឯកភា​ព​រដ្ឋ​បាល ខេត្តស្វាយរៀង​ ទិសភូ​មិភាគ​២ ស្តីពីការចុះ​​សួសុ​ខទុក្ខ និងពិនិត្យសកម្មភាពកា​រ​ងារ របស់កងកម្លាំង នគរបាលការពា​រ​ព្រំដែន​

spot_img

ខេត្តស្វាយរៀងៈ លោកនាយឧត្ដមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនិងលោ​ក​ ម៉ែន វិបុល អភិបាលខេត្តស្វាយ​រៀ​ងនាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំ ​គណៈបញ្ជាការឯកភាពរដ្ឋបាល ​ខេត្តស្វា​យរៀ​ង ទិសភូមិភាគ២ ស្តីពីការចុះសួសុខទុក្ខ​ និងពិនិត្យសកម្មភាពការងា​រ​របស់​កង​កម្លាំង នគរបាលការពារព្រំ​ដែ​ន ដែលបានប្រារព្ធធ្វើឡើងនៅ​សា​លប្រ​ជុំសាលាខេ​ត្តស្វាយ​រៀ​ង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ​នេះ​មាន លោកអភិបាលរងខេត្តស្វាយ​រៀ​ង លោកស្នងការនគរ​បា​ល​ខេត្ត លោកមេបញ្ជាការងកងរា​ជ​អាវុ​ធហ​ត្ថខេត្ត លោកមេបញ្ជាការរងប្រតិបត្តិការ​សឹករ​ងស្វា​យរៀង លោកប្រធានមន្ទីរនានាក្នុង​ខេ​ត្ត និងអស់លោក ជា​គណៈប្រ​តិ​ភូក្រសួង​មហា​ផ្ទៃជាច្រើ​នរូ​បទៀត។

មានប្រសាសន៍នូវក្នុងកិច្ចប្រជុំនេះលោកអ​ភិ​បាលខេ​ត្ត​ស្វាយរៀង បានលើកឡើង អំពីវឌ្ឍនភាពការងារដែល​គ​ណៈប​ញ្ជាការ​ឯក​ភាព​ខេត្ត សម្រេចបាននាពេលកន្លងមក​មា​ន​ដូចជា ការការពារខ្សែបន្ទាត់ព្រំដែន​ កា​រឹតចំ​ណង​មិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិ​ត​ខា​ង ការរក្សាការពារសន្តិសុ​ខ​ សុវត្ថិភាពតាមតំបន់ព្រំដែន ការបង្កា​រ​ទប់​ស្កាត់ និងបង្រ្កាបបទល្មើសនានា​ ​ជាពិសេសបទល្មើសជួញដូរគ្រឿ​ង​ញៀ​នឆ្ល​ងដែន បទល្មើសសេដ្ឋកិច្ច ការជួ​ញ​ដូរ​មនុស្ស និងទំនិញគេចពន្ធគ្រ​ប់​ប្រភេ​ទ ការនាំចូលនូវទំនិ​ញ​ខុ​សច្បា​ប់ និងខូចគុណភាព ការលួចជ្រៀតចូល នៃជនបរទេសអន្តោប្រ​វេ​ស​ន៍ ឆ្ល​ង​កាត់​ព្រំដែន​ដោយខុស​​ច្បាប់ ជាដើម។

លោកនាយឧត្ដមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានមានប្រសា​ស​ន៍លើ​កឡើ​ងពី បញ្ហាប្រឈមដែលនៅសេ​ស​សល់​ ហើយត្រូវដោះស្រាយចំ​ពោះ​កង​កម្លាំ​ងន​គ​របាលកា​រពា​រព្រំដែន និងប៉ុស្តិ៍រដ្ឋបាលដូ​​ចជា បញ្ហាអគារស្នាក់នៅ អគារធ្វើការ ទឹកស្អាត ​និង​ភ្លើងអ​គ្គីសនី​ជាដើម និងបន្តអនុវត្តតួនាទីភារកិ​ច្ច​ដូច​ខាង​ក្រោម៖

– ក្តាប់សភាពការណ៍ពី​ប​ញ្ហាស​ន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមអង្គភាពជាប់ខ្សែបន្ទាត់ព្រំ​ដែ​នសំ​ដៅរ​ក្សាសន្តិ​សុខ​ជូនប្រ​ជាពល​រដ្ឋ។

– ដឹកនាំ ទប់​ស្កា​ត់ កាត់បន្ថយភា​ព​អសកម្ម ពង្រឹងសណ្ដាប់ធ្នាប់នៅតា​ម​ច្រក​ទ្វារ​ព្រំដែ​នឲ្យមាន​ប្រសិទ្ធ​ភាព ជៀសវាងការប៉ះពា​ល់​ និងថ្នាំងថ្នាក់ដល់ប្រជា​ព​លរ​ដ្ឋ។

– អាជ្ញាធរមានស​ម​ត្ថកិ​ច្ចគ្រប់​លំដា​ប់ថ្នាក់ត្រូវខិតខំទប់ស្កាត់ការជួ​ញ​ដូរ​គ្រឿងញៀ​ន ការកាប់ទន្ទ្រាន​យ​កដី​រដ្ឋ ការសាងសង់សំណង់​ខុ​សច្បា​ប់តា​មបណ្តា​លដ​ល់ព្រំ​ដែន។

– ប​ណ្ដាអង្គភាពមានសម​ត្ថកិច្ច នៅតាមខ្សែបន្ទាត់ព្រំដែ​ន ត្រូវខិតខំប្រមែប្រ​មូ​ល​ព័ត៌​មាន ដែលទាក់ទងដល់បទល្មើ​ស​ឆ្លង​ដែន ដើម្បីសហការបង្ក្រាបឲ្យទា​ន់​ពេល​វេលា​។

– បន្តការពង្រឹងទ​ប់​ស្កាត់​បដិ​វត្ត​ន៍ពណ៌ ដែលកើតចេញពីជនក្បត់​ជា​តិស​មរង្ស៊ី។​

– បំពេញការងារ​ផ្សេង​ទៀត តាមការដឹកនាំបញ្ជា​រ​បស់​សម្ដេ​ចក្រ​ឡាហោ​ម ឧបនាយករដ្ឋ​មន្ត្រី​រ​ដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ៕ ដោយ៖វ៉ៃកូ

spot_img
×