Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរគា​ស់​បន្ទ​ប់ជួល លួ​ច​ម៉ូ​តូ​៥គ្រឿង

spot_img

ភ្នំពេញ: ម៉ូតូសេ១២៥ ចំនួន៥គ្រឿង ត្រូវបានចោរលួចគាស់​ប​ន្ទប់​ជួល លួចយកទៅបាត់អស់ចំ​នួ​ន៤គ្រឿង ចំណែកម៉ូតូមួយគ្រឿ​ង ជាប់សោច្រើនជាន់​ ​ត្រូវបានជនសង្ស័យដា​ក់​ចោល​តា​មផ្លូវ បង្កឲ្យភ្ញាក់ផ្អើល​ កាលពីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះជួល ផ្លូវបេតុង ក្រុម៨ ​ភូមិ​ចម្កា​រឪឡឹក២ សង្កាត់កាកាប២​ ខណ្ឌពោធិ៍សែនជ័យ​ ​។

ជនរងគ្រោះទាំង៥ នាក់ ទី១ ឈ្មោះ ផុន សុភាព ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត ​ក្រុងព្រះ​សីហ​នុ ម៉ូតូដែលបាត់ ម៉ាកហុងដា ​សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1D​B-7632 ។ ទី២ ឈ្មោះ ផា ឌីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងកញ្ចក់​ មានស្រុ​ក​កំណើត ស្រុក ថ្មគោល ខេត្តបាត់ដំបង ម៉ូតូចោរលួចបាត់ ​ម៉ាក​ហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ក្រហម ពាក់ផ្លាក​លេខ​បា​ត់ដំបង 1W-0038 ។ ទី៣ ឈ្មោះ ផេង ចាប ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មករ​សំ​ណង់​ មានស្រុកកំណើត​នៅ​ក្រុងកំ​ពត ខេត្តកំពត ម៉ូតូចោរលួច​បា​ត់ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ​ 1​W-6465 ។ ទី៤ ​ឈ្មោះ គ្រៀល ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុម​ហ៊ុ​ន មានស្រុកកំ​ណើ​ត​ ភូមិត្រពាំ​ង​ថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយ​រៀ​ង ម៉ូតូ​ចោរ​លួចបាត់ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1B​O​-1809 ។ ទី៥ ឈ្មោះ ភី គា ភេទប្រុស​ ​អាយុ២៧ឆ្នាំ មុខរបរជាងទង មានស្រុកកំណើ​ត ស្រុកព្រៃឈរ កំពង់ចាម ជួបសំណាងល្អ ម៉ូតូ​ ត្រូ​វបាន​ជនស​ង្ស័យអូស​យកទៅ​ទុក​ចោលតា​មផ្លូវ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ​ពា​ក់ផ្លាកលេខ ភ្នំពេញ ​1​DO-8017 ។

ជនរងគ្រោះទាំង៥នាក់​ ​ស្នាក់នៅ​បន្ទប់​ជួល ផ្ទះកើតហេតុខា​ង​លើ​ ហើយម៉ូតូចត​ទុ​ក​ដាក់ ក្នុងបន្ទប់មួយ​រួ​ម​គ្នា ខាងក្រោមផ្ទះជួល ​ក​ន្លែង​កើត​ហេតុ ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×