Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញឲ្យក្រសួងសេដ្ឋកិច្ច ពិនិត្យទប់​ស្កា​ត់អ​តិផ​រណា កុំឲ្យមានការកើនឡើងខ្ព​ស់ ខ​ណៈប្រាក់​ខែចេះ​តែឡើង តែតម្រូវការចាយវាយ​ក៏​កាន់តែ​ថ្លៃ​

spot_img

ភ្នំពេញ ​៖  សមាជិកឧត្តមក្រុ​ម​ប្រឹក្សា ប្រតិភូគណបក្សខ្មែ​រ​ក្រោក​ បានចូលរួមកិច្ចប្រជុំក្រោ​ម​ក្រប​ខ័ណ្ឌឧត្ត​មក្រុ​មប្រឹ​ក្សាពិគ្រោះ និងផ្ដល់យោបល់ជាមួយក្រ​សួ​ងសេ​ដ្ឋកិ​ច្ច និងហិរញ្ញវត្ថុ ដើម្បីពិគ្រោះយោបល់លើប្រធា​នបទ ច្បាប់ស្ដីពីហិរញ្ញវត្ថុ​ស​ម្រាប់គ្រ​ប់គ្រង​នៅឆ្នាំ ​២០២០ នៅវិមានស​ន្តិ​ភាព ទីស្ដីការនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ នេះ។

ក្នុងកិច្ចប្រជុំនេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្ស​ខ្មែរក្រោ​ក ក៏បានផ្ដល់មតិយោប​ល់មួ​យចំ​នួន ពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ច​នា​ពេល​អនាគ​ត ដែលយើងព្រួយ​បារ​ម្ភថា វិស័យសេដ្ឋកិច្ចដែលជាវិស័យស្នូល​ដ៏​សំខាន់​អាច នឹងថយចុះ​ដោយ​សារ​កត្តា​ឥទ្ធិពល​ជម្លោះ​ពាណិជ្ជកម្មរវាងចិន ​និងអា​មេរិក រួមទាំងកត្តាជា​ច្រើនទៀ​ត។​

ជាពិសេសលោក​ក៏ជំរុញគាំទ្រឲ្យក្រសួងសេដ្ឋកិច្ច និងហិ​រញ្ញ​វត្ថុពិ​និ​ត្យមើលទប់​ស្កាត់​អតិផ​រណា​កុំឲ្យមានការកើនឡើងខ្ពស់​ ដែលនាំ​ឲ្យពលករ កម្មករ មន្ត្រីរាជការ បាត់បង់លំនឹងសេដ្ឋកិ​ច្ចគ្រួសា​រ ពុំអាចចាយវាយ​ពុំគ្រ​ប់​គ្រាន់ ខណៈប្រាក់ខែ​ចេះតែ​ឡើង តែតម្រូវការ​ចា​យវាយ​ក៏កាន់​តែថ្លៃ។​

អតិផរណា គឺជាការកើនឡើងនៃកំរិតថ្លៃ​រួម ហើយវាកើតឡើងនៅពេលដែល​ថ្លៃ​ជាច្រើ​នកើន​ឡើងព្រ​មៗ​គ្នា ។ យើងវាស់អតិផរណាដោយ​ពិនិ​ត្យ​មើលទៅលើចំនួនជាច្រើននៃទ្រព្យ និង សេវា ហើ​យគណ​នាវា​ជា​មធ្យម នូវការកើនឡើងនៃ​ថ្លៃ​របស់​វា ក្នុងរយៈកាលណាមួយ​នោះ​ ។​ ប៉ុន្តែមិនមែនសុទ្ធតែ​ថ្លៃទំា​ង​អស់កើ​នឡើង បង្កើតបានជាអតិផរ​ណា​នោះទេ​ ។ ថ្លៃនៃទ្រព្យ និង សេវា ណា​នោះត្រូ​វបា​នកំណ​ត់តាម​វិធី​ផ្សេងៗគ្នា ។ ក្នុងទីផ្សារ​ប្រ​កួតប្រ​ជែង ការជះឥទ្ធិពលទៅវិញទៅ​ម​កនៃ​អ្នកទិ​ញច្រើ​ន និង អ្នកលក់ច្រើន ​វាកំណ​ត់បា​នថ្លៃ មិនទាន់ពេញលេញ៕​​ដោយ៖កូឡាប

spot_img
×