Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើចង់ឲ្យក្រលៀនមានសុខភាពល្អ​ឡើង​វិញ ចូរចាប់ផ្តើមអនុវត្តន៍ទ​ម្លា​ប់ទាំងនេះ

spot_img

ក្រលៀនគឺជាសេរីរាង្គដ៏សំខាន់មួ​យ​ក្នុងចំ​ណោមសេ​រីរា​ង្គផ្សេ​ងៗ ក្នុងរាយកាយរបស់យើង​។​ បើក្រលៀនមិនមានសុខភា​ព​ល្អ​ វានឹងធ្វើឲ្យប៉ះពា​ល់​ដល់​រាង​កាយ​របស់​យើង។

បើសិនជាអ្នកកំពុងមានប​ញ្ហា​ក្រលៀន​មិនល្អ ចូរចាប់ផ្តើមអនុ​វត្តន៍ទម្លាប់ទាំងនេះ នោះវានឹងចាប់ផ្តើមមានសុខភា​ព​ល្អ​ឡើងវិ​ញ។ តើមានអ្វីខ្លះទៅ?

— អ្ន​កគួរតែពិសារទឹកឲ្យបានច្រើន ​ព្រោះទឹកអាចជួយរក្សាក្រលៀន​អ្ន​កឲ្យ​ដំណើរ​ការ​ល្អ។ ដូ​ចនេះ ក្រលៀនរបស់អ្ន​ក​នឹង​ឆាប់រឹ​ងមាំវិ​ញ ជាមិ​នខាន​ឡើ​យ។

— អ្នកគួរតែធ្វើ​កា​រ​ហាត់ប្រាណ ដោយអ្នកអាចទៅសួរច្បា​រ​ រួចបន្ធូរអា​រ​ម្មណ៍ ដោយដកដង្ហើមចេ​ញ​ចូល​ ដើម្បីស្រូបយកខ្យល់​អា​កាស​បរិ​សុទ្ធ នោះវានឹងផ្តល់ប្រយោជន៍​ដ​ល់ក្រ​លៀន​អ្នក​ជាខ្លាំង។

— អ្នកគួរតែគេង​ឲ្យ​គ្រប់​ម៉ោង ដោយគួរតែចូលគេ​ង​ពីព្រ​លឹម ទើបអាចការពារក្រលៀ​ន​អ្នក​ឲ្យវិ​លត្រឡប់មកសុខភាព​ល្អ​វិញ​។ បើអ្នកគេងមិនគ្រប់ ​ហើ​យតែងតែចូលគេងយ​ប់​ជ្រៅ នោះវានឹងប៉ះពាល់ដល់ក្រ​លៀ​នអ្ន​កជា​ខ្លាំង។

— អ្នកអាចត្រដុសដៃ​ទាំ​ងស​ងខាង​របស់​អ្នក​ឲ្យក្តៅ រួចយកមកដាក់លើចង្កេះស​ង​ខាងរ​ប​ស់អ្នក។ បន្ទាប់មកអ្នកអាចធ្វើការ​ម៉ា​ស្សាចុះ​ឡើយ ដោយមួយថ្ងៃធ្វើចំនួន​ពី​រដ​ង គឺធ្វើនៅពេលព្រឹ​ក​ និងពេល​ល្ងា​ច​ នោះក្រលៀនអ្នកនឹង​មា​ន​សុខភា​ពល្អ​ខ្លាំង។

— អ្នកគួរតែកាត់បន្ថ​យ​ការ​រួម​ភេទរប​ស់អ្នក ព្រោះនៅពេលដែលអ្នករួ​ម​ភេទ​ច្រើន​ពេក ក៏អាចធ្វើឲ្យប៉ះពាល់ដ​ល់​ក្រលៀ​នអ្នក​ផងដែរ ដោយអាចធ្វើឲ្យវាទ្រុ​ឌ​ទ្រោម​បាន​។

— អ្នកគួរតែកាត់បន្ថ​យ​ពិសា​ថ្នាំ មិនថាថ្នាំចិន ឬ​បា​រាំង​ទេ ព្រោះថ្នាំទាំងនោះសុទ្ធតែ​ងា​យប៉ះ​ពាល់​ដល់ក្រលៀ​នអ្ន​កដោយ​មិនដឹ​ងខ្លួន។

— អ្នកអាចធ្វើការ​ហា​ត់ប្រា​ណឲ្យទៀ​ងទាត់ ព្រោះការហាត់ប្រាណនេះ​ ​មិនត្រឹមតែអាចជួយឲ្យសុខ​ភា​ពអ្ន​កល្អ​ទេ ថែមទាំងអាចជួយ​កា​រពា​រក្រ​លៀ​នអ្នកឲ្យមានសុខភាព​ល្អ​ទៀត​ផ​ង៕

ប្រភព៖ health

spot_img
×