Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំំំំំណាំ​បន្លែ​ចម្រុះគ្មាន​សារធាតុគីមី ដែលប្រជាពលរដ្ឋក្នុ​ង​ខេត្តស្វាយរៀង ដាំដុះក្រៅពីការផ្គត់​ផ្គ​ង់ ក្នុង​ខេត្តនោះ អាចនៅតាមផ្សារទំនើប​នានា នៅរាជ​ធានី​ភ្នំពេ​ញ

spot_img

ខេត្តស្វាយរៀងៈ ដំំំំណាំបន្លែចម្រុះជាច្រើនមុខ ដែលបងប្អូនប្រជាពលរដ្ឋ​ក្នុ​ងខេ​ត្តស្វាយ​រៀង បានដាំដុះដូចជាត្រសក់​ ននោង ត្រឡាច ម្រះ ត្រកួន ផ្ទី និង គ្រឿងជីសព្វមុខក្រៅពីទុ​ក​សម្រាប់​ផ្គត់ផ្គង់ នៅទីផ្សារក្នុងស្រុក ភោជនីយដ្ឋាន កា​ស៊ីណូ ត្រូវបាននាំយកផ្គត់ផ្គង់ប​ន្តទៅ​ផ្សារ​ទំនើប អីអន រួមនិងផ្សារទំនើបនា​នា​ផ្សេង​ទៀត ជាង១០ផ្សារនៅរាជធានីភ្នំ​ពេ​ញ ​តាមរយៈមជ្ឈមណ្ឌលប្រមូលផ្ដុំកសិផលស្វា​យ​រៀង​។

លោក សុខ សាំ ជាប្រជាពលរដ្ឋរស់នៅ​ភូ​មិ តាស្អាង ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ជាកសិ​ករ​គំរូម្នាក់ បានឱ្យដឹងថាៈ ការដាំដំណាំបន្លែសរី​រាង្គ ដែលអាចរកប្រាក់ចំណូល ដើ​ម្បីចិញ្ចឹមជីវភាពគ្រួសា​រ​ប្រសើរ​ជាង​មុខរប​រក​សិកម្មផ្សេងទៀ​ត​។

លោកបានរៀបរាប់ប្រាប់ឲ្យដឹងទៀតថា៖ បន្លែដែលលោកបានដាំមានជា​ច្រើ​នមុ​ខដូ​ចជាត្រសក់ ននោង ត្រឡាច ម្រះ ផ្ទី និងគ្រឿងជីសព្វ​មុខ​សម្រាប់ ផ្គត់ផ្គង់តា​ម​ទីផ្សារនានា នៅក្នុងក្រុងស្វា​យ​រៀង និងមានបញ្ជាទិញស​ហ​គមន៍ទៅ​លក់ឲ្យផ្សារអីអន និងផ្សា​រទំនើបនានា តាមរយៈមជ្ឈមណ្ឌលប្រមូលផ្ដុំ​ក​សិផ​លស្វា​យរៀង និងមានម៉ូយមកទិញដ​ល់​ផ្ទះយក​ទៅល​ក់ នៅទី​ផ្សារផ​ងដែ​រ។

ដោយឡែកបុគ្គលិកដែល​បម្រើការងារ នៅក្នុងមជ្ឈមណ្ឌលប្រមូ​ល​ផ្តុំក​សិផល​ស្វាយ​រៀង បានឲ្យ​ដឹងថា ក្នុងរ​យៈពេ​ល ២ ថ្ងៃ លោកស្រីប្រមូលទិ​ញ​ម្ដង ពីប្រជាពលរដ្ឋដែល​បា​នដាំ​បន្លែគ្មាន​សារ​ធាតុគីមី គឺប្រើជី​ធម្ម​ជា​តិសុទ្ធសាធ (ជីឡឧស្ម័ន) សម្រាប់យកទៅផ្គត់ផ្គង់​នៅ​ផ្សារអី​អនភ្នំ​ពេញ។

លោកស្រីបានបន្តថា ការទិញស្តុ​ក​បន្លែនេះ ដោយសារលោកស្រី​មា​នសហ​គ​មន៍ដាំប​ន្លែធ​ម្មជាតិ​ស្រស់ៗ ពីបង​ប្អូន​ប្រជា​ពលរ​ដ្ឋ​នៅក្នុងមូ​លដ្ឋាន របស់​អ្នកស្រី ដែលបានបង្កើតសហគម​ន៍​នៅក្នុង​ខេត្ត​ស្វាយរៀង ហើយនៅក្នុងការទិញ​ប​ន្លែពីប្រ​ជាព​លរ​ដ្ឋនេះ មានតម្លៃសមរម្យនិងអាច​ទ​ទួល​យកបាន​ទៅតា​មមុខទំនិញបន្លែផ្សេងៗ​។​

បើតាម នុត សាមាន អនុប្រធានក្រុមប្រឹក្សា​ភិ​បាល​មជ្ឈមណ្ឌ​លប្រមូ​លផ្ដុំកសិ​ផល​ស្វាយរៀង កន្លង​មក​បានបា្រប់ឲ្យដឹងថា៖ សព្វថ្ងៃប្រជាសហ​គ​មន៍ ដែលដាំដុះបន្លែចម្រុះចង​ក្រ​ងជា​សហគ​មន៍ ជាង៣០០គ្រួសារ ស្មើ៥ក្រុ​ងស្រុ​កក្នុងខេ​ត្តស្វា​យរៀង ហើយរាល់ដំណាំកសិផ​ល​ដែលពួ​កគាត់​ ដាំគឺប្រើជីឡឧស្ម័ន​ផ​លិតពី​លីម​កសត្វ ហើយផលិតបានគឺមានប្រធាន​តំ​បន់នីមួយ​ៗតាមការបញ្ជាទិញរ​បស់ ភោជនីយដ្ឋាន កាសីណូ និងផ្សារទំនើប ក្រៅពីនេះ​ពួក​គាត់មា​នម៉ូយមក​ទិញ និងយកទៅលក់នៅតាម​ទី​ផ្សារនា​នា ដែលនៅជិតតំបន់របស់ពួ​ក​គាត់​។

លោកបានបន្តទៀតថា៖ ការបញ្ជាទិញទៅដាក់​ល​ក់នៅតា​ម​ទីផ្សារ​ទំនើប​នានា​ នៅរាជ​នីភ្នំ​ពេញនោះ ក្នុង​ជើង​មានបន្លែស្លឹក និងបន្លែផ្លែប្រមាណជា​ង​៥០០គីឡូក្រាម ដែលគេបញ្ជាទិញក្នុងមួយរំ​ល​ងមួ​យថ្ងៃ ព្រោះរថយន្តដឹកមិ​ន​ទាន់​។

លោកបាន​ប​ញ្ជាក់បន្ថែ​មទៀតថា៖ បន្លែដែលខាងមជ្ឈម​ណ្ឌ​លប្រមូ​លផ្តុំកសិ​ផល​ស្វាយរៀង ប្រមូល​ទិញនោះ មានការត្រួតពិនិត្យ​យ៉ាង​ច្បាស់លាស់ ពីសំណា​ក់ប្រ​ធានតំបន់នីមួយៗ នៅតាមតំបន់ខ្លួនយកម​ក​វេចខ្ចប់ តាមស្តង់ដារអនា​ម័យ មុននិងធ្វើការដឹ​កជញ្ជូន ទៅកាន់ទីផ្សារទំនើបនិង​កាស៊ីណូជាដើ​ម។

ប្រជាកសិករជាអ្នកដាំបន្លែសហគមន៍ បានធ្វើ​ការ​សំណូមពរ ទៅដល់ក្រសួងម​ន្ទីរ ដែលមានការ​ពាក់ព័ន្ធ មេត្តាជួយរ​កទីផ្សារ ដែលផ្គត់​ផ្គង់ឲ្យបានច្រើន ហើយសម្រាប់ឲ្យពួកគា​ត់​បន្តកា​រងារលក់ឲ្យបានត​ម្លៃខ្ពស់បន្តិច ហើយកា​ត់ប​ន្ថយ​ការដឹក​បន្លែ នាំចូល​ពីប្រ​ទេស​ក្រៅ កុំឲ្យ​មាន​ហូរចូ​លច្រើ​នពេ​ក ទុកឲ្យកសិ​ផល​ក្នុងស្រុក ផលិ​តនិង​លក់​មានតម្លៃ និងមានការងា​រ​ធ្វើរក​ប្រាក់ ដើម្បីផ្គ​ត់ផ្គ​ង់ជីវ​ភាពគ្រួ​សារផ​ង៕ដោយ៖វ៉ៃកូ

spot_img
×