Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិ​បាល​ខេត្ត​ព្រះសីហនុ ផ្តល់ជំនួយជូនគ្រួសារនិវ​ត្ត​ជន អតីតយុទ្ធជន ជ​នពិការ និងជនចាស់ជរា៣០០​គ្រួ​សារ

spot_img

ខេត្តព្រះសីហនុ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ ​ លោក គួច ចំរើន បានអញ្ជើញជាអធិបតីភាព​ ​ក្នុងពិ​ធីផ្ត​ល់ជំនួយជាស្បៀងអាហារ ​និងសម្ភារៈប្រើ​ប្រា​ស់ ​ជាគម្រោង របស់មន្ទីរសង្គមកិច្ច​ អតីត​យុទ្ធ​ជន និងយុវនីតិសម្បទាខេត្ត​ព្រះ​សីហនុ យកទៅផ្តល់ជូនប្រជាពលរ​ដ្ឋ រស់នៅក្នុងសហគមន៍ជួបកា​រ​លំ​បាក និងងាយរងគ្រោះ នាមូលដ្ឋា​ន​ស្រុក​ព្រៃន​ប់។ ក្នុងនោះ រួមមាន៖ គ្រួសារនិវត្តជន គ្រួសារអតីតយុទ្ធ​ជ​ន ជនពិការ និងជនចាស់ជរាសរុបមានចំ​នួ​ន ​៣០០​គ្រួសារ និងមកពី ១៣ឃុំក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។



នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏​បានពាំ​នាំ នូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុ​ខ​រាជ​រដ្ឋា​ភិបាល​កម្ពុ​ជា សម្តេចអគ្គមហាសេនា​ប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ជូ​នចំ​ពោះប្រ​ជាព​លរ​ដ្ឋទាំងអស់។

លោកអភិបាលបន្តថា ​ជំនួយផ្តល់ជូនពលរដ្ឋ​ពេ​លនេះ គឺជាផ្នែកមួយនៃការយកចិត្ត​ទុ​ក​ដាក់​ពីសំ​ណាក់រាជ​រ​ដ្ឋាភិបាល ចំពោះជីវភាពរស់នៅ​ ​របស់បងប្អូនប្រជា​ព​លរ​ដ្ឋរ​ស់នៅ​តាម​មូល​ដ្ឋាននី​មួយៗ។

បន្ថែមលើនេះ ក៏ដើម្បីអបអ​រ​សាទេ ទិវាមនុស្សវ័យចា​ស់​អន្ត​រជាតិថ្ងៃទី១ ខែតុលា និងការចូលរួមអប​អរ ក្នុងពិធីបុណ្យជាតិនានា​ ​របស់ព្រះរាជាណាចក្រ​ក​ម្ពុ​ជាផង​ដែរ។

ពិធីនេះធ្វើឡើង នៅវ​ត្តព្រែក​ក្រា​ញ់ ក្នុងឃុំសាមគ្គីស្រុក​ព្រៃ​នប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ​ឆ្នាំ​២០​១៩៕ដោយ៖ដែនសីម៉ា

spot_img
×