Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ពុធ ​ទី​២៣ ​ខែតុលា ​ឆ្នាំ​២០១៩​

spot_img

ឆ្នាំជូត

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ឬ​​ប្រកបការងារ​តូចធំ​បំផុត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​ធ្វើ​ជំនួញ​តូចធំ​ក៏​ប្រសើរ​ដែរ​ព្រោះថា​ផ្លែផ្កា​ដែល​ហុច​មកវិញ​បើទោះបី​ច្រើន​តិច​ក៏​ជួយ​ឱ្យ​អាច​រក​ផល​ចំណូល​ខ្លះៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯមនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​សម្រាប់​លោកអ្នក​ផ្សំផ្គុំ​គ្រួសារ​បំផុត​៕

ឆ្នាំឆ្លូវ

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​មានការ​កម្រើក​គួរសម​ឡើងវិញ​ដូចនេះ​លោកអ្នក​អាច​បើករ​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​មុខរបរ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ដូច​គាប់​បំណង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​អាចជួយ​កើត​៕

​ឆ្នាំខាល

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​នឿយ​ទាំង​កាយ​និង​នឿយ​ទាំង​ចិត្ត​ធ្វើឱ្យ​ជួប​នូវ​បញ្ហាលំបាក​ច្រើន​ចំពោះមុខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​បើ​ចង់​ប្រកប​ជំនួញ​ធំៗ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ជោគជ័យ​ទៅរួច​។​

​រីឯមនោសញ្ចេតនា ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កើត​មានការ​រង្គោះរង្គើ​ច្រើន​ដូចនេះ​ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទ​មាន​ឡើង​៕

ឆ្នាំថោះ

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​តែ​យ៉ាងណា​បញ្ហា​សៅហ្មង​តែង​កើតមាន​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​អញ្ចឹង​ផង​។

​រីឯមនោសញ្ចេតនា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំរោង

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ទោះបី​លោកអ្នក​បំពេញ​កិច្ចការងារ​អ្វី​ឃើញថា​តែង​ផ្តល់​ផល​ល្អ​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផង​។​ថ្ងៃ​នេះដែរ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​លំនឹង​ល្អ​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​យក​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ធំ​ឈានដល់​ការបែកបាក់​៕

ឆ្នាំម្សាញ់

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​និង​មានរឿង​រាវ​ចូល​មកឱ្យ​សប្បាយចិត្ត​ផង​។​ការរស់នៅ​បញ្ហា​គ្រួសារ​ឬ​សេចក្តីស្នេហា​មាន​ភាពល្អ​ផូរផង់​ប្រពៃ​និង​កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​ល្អ​ណាស់​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​

​រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ផ្សំផ្គុំ​គ្រួសារ​ឬ​ចូល​ស្តីដណ្តឹង​ជា​ពេលវេលា​ល្អ​ប្រពៃ​ផងដែរ​៕

ឆ្នាំមមី

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​លោកអ្នក​អាច​សម្រុក​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមែ

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ពុំមាន​ផល​អាក្រក់​ណាមួយ​ចូលមក​អុកឡុក​យាយី​បង្ក​ជា​បញ្ហា​អ្វី​ច្រើន​ទេ​ហើយ​បើ​មាន​នោះ​ក៏​អាច​ត្រូវ​ឆាប់​រលាយ​រលត់ទៅវិញ​ដែរ​។​ចំណែក​ការប្រកប​ការងារ​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ ។​

រីឯមនោសញ្ចេតនា​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​យកចិត្ត​ខ្លាំង​ដាក់ខ្លួន​នាំ​តែ​កើតរឿង​រាវ​រកាំរកូស​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

ឆ្នាំវក

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​ជួប​ផល​លំបាក​មួយចំនួន​ដែល​ត្រូវ​រែកពន់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯមនោសញ្ចេតនា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ជម្លោះ​វិវាទ​ច្រើន​៕

​ឆ្នាំរកា

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ប្រទាំង​ប្រទើស​និង​ជួប​បញ្ហា​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច​ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​មនោសញ្ចេតនាបញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុង​ពេលនេះ​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ចាញ់ឈ្នះ​គ្នា ៕

ឆ្នាំចរ

រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​មានការ​ផ្ទេរ​ទំនិញ​អ្វីមួយ​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ស្រស់ស្រាយ​ប្រសើរ​ណាស់​៕

ឆ្នាំកុរ

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​បើ​លោក​អ្នកចេះ​គ្រប់គ្រង​ខ្លួនឯង​បានល្អ​នោះ​បញ្ហា​តូចធំ​មិនអាច​ឈានចូល​កើត​ហើយ​រឿង​រាវ​អាក្រក់​ដែល​បម្រុង​នឹង​កើត​ក៏​ចៀស​ចេញទៅ​ឆ្ងាយ​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​អុជអាល​អ្វីមួយ​នាំឱ្យ​កើតការ​ក្តៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ឡើង​។​ការធ្វើដំណើរ​ឆា្ង​យ​ជិត​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បន្តិច​ពីព្រោះ​គេ​ងាយ​បង្កបញ្ហា​មក​ដាក់ឱ្យ​អ្នកផង​។​

រីឯ​មនោសញ្ចេតនាស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​៣​ចូលមក​អុកឡុក​នាំ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

spot_img
×