Monday, December 6, 2021

ឯកឧត្តម ពេ​ជ សោភ័ន អះអាងថា​សិស្ស​និស្សិត​រៀន​មុខវិជ្ជា​បញ្ចេ​ក​ទេស​មាន​ចំនួន​កាន់តែ​ច្រើនឡើង​

​តាកែវ ​៖ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន បានធ្វើការ​អះអាងថា​ចំនួន​សិស្ស​និស្សិត​ដែល​ចាប់ផ្ដើម​ចូល​សិក្សា​មុខជំនាញ​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់តែ​មានការ​កើនឡើង ខណៈពេលដែល​មុខជំនាញ​បច្ចេកទេស​នេះ​កំពុង​តែមាន​តម្រូវការ​ទីផ្សារការងារ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

ថ្លែង​នៅក្នុង​ឱកាស់​អញ្ជើញ​ចូលរួម​ផ្សព្វផ្សាយ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស វិជ្ជាជីវៈ​នឹង​ព័ត៌មាន​អាហារូបករណ៍ នៅ​ស្រុក​ព្រៃកប្បាស់ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ អង្គា​រ៏ ទី ២២ ខែ តុលា ឆ្នាំ ២០១៩​នេះ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ណ បាន​ថ្លែងថា បច្ចុប្បន្ន​សិស្ស​និស្សិត​ជាពិសេស​សិស្ស​ដែល​ទើប​ប្រឡង​បាក់​ឌុប​ហើយ​មានការ​ចាប់​អារ​ម្ម​ណ៏​ខ្លាំង​ទៅលើ​មុខជំនាញ​បច្ចេកទេស ព្រោះ​ការបណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ​នាពេល​បច្ចុប្បន្ន​គឺ​ខុសពី​មុន ពោល​យើង​បានធ្វើការ​បណ្ដុះបណ្ដាល​ដោយ​ឆ្លើយតប​ទៅ​និង​សម័យកាល​ថ្មី​នៃ​បដិវត្ត​ន៏​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។​

ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន បាន​មាន​ប្រសា​ស​ន៏​បន្ថែមថា សាលា​បណ្ដុះបណ្ដាល​បច្ចេក​ទេស​វិជ្ជាជីវៈ​ដែល​ស្ថិតក្រោម​ការ​គ្របគ្រង​របស់​ក្រសួង​ការងារ​បានចាត់ទុក​ស​ម័​យ​កាល​ថ្មី​នៃ​បដិវត្ត​ន៏​ឧស្សាហកម្ម​ទី​៤​បានធ្វើការ​ប្លា​ស់​ប្ដូ​សេដ្ឋកិច្ច​និង​ប្លា​ស់​ប្ដូ​អ្វីៗ​ទាំងអស់ ដូច្នោះ​សាលា​បានធ្វើការ​បណ្ដុះបណ្ដាល​មុខជំនាញ​បច្ចេកវិជ្ជា​ជីវៈ​ដល់​និស្សិត​តាមរយៈ​ការបង្កើត​ទីក្រុង​ឆ្លាត​វៃ ភូមិ​ឆ្លាត​វៃ ដើម្បី​បង្ហាញ​ដល់​សិស្ស​និស្សិត​ពី​ការ​បច្ចេកទេស​ដែល​សាលា​បាន​បង្រៀន​ជាពិសេស​ការបង្ហាញ​ពី​ការប្រើ​បញ្ញា​សិប្ប​និ​មឹ​ត្ត​តាមរយៈ​ការប្រើ​រ៉ូ​បូត​«​មនុស្ស​យន្ត​ជាដើម​»​។​

និស្សិត​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេក​ទេស​វិជ្ជាជីវៈ​ភូមិភាគ​តេ​ជោ​សែន​តាកែវ យុវនារី ប៊ុន មួយ​លី ដែល​សិក្សា​ជំនាញ​បច្ចេកទេស​អេ​ឡិច​ត្រូ​និ​ច​បាន​ថ្លែង​ឲ្យ​ដឹងថា ការសិក្សា​បច្ចេកទេស​អេ​ឡិច​ត្រូ​និ​ច​មិនមែន​តែ​ប្រុសៗ​អាច​រៀន​បាន​នោះទេ សិស្សស្រី​ក៏​អាច​រៀន​បានដែរ ហើយ​ការសិក្សា​ជំនាញ​បច្ចេកទេស​អេ​ឡិច​ត្រូ​និ​ចនេះ​មាន​ទីផ្សារ​ធំ​ទូលាយ​ដែល​អាច​ឲ្យ​សិស្ស​ងាយស្រួល​ក្នុងការ​ស្វែងរក​ការងារ​ធ្វើបាន​៕ ដោយ ៖ តាកែវ​