Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ការងារ​របស់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ខេត្តស្វាយរៀង​

spot_img

ខេត្តស្វាយរៀង ៖ ​លោកនាយ​ឧត្ដមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​លោក​ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​

​នៅ​រសៀល​ថ្ងៃ​អង្គារ​៩​រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​សួរសុខទុក្ខ និង​ត្រួតពិនិត្យ​សកម្មភាព​ការងារ​របស់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ខេត្តស្វាយរៀង ដែល​ធ្វើឡើង​នៅ​វរៈ​ការពារ​ព្រំដែន​លេខ​៦០៩ ក្រុង​បាវិត​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​លោកនាយ​ឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍​អនុរដ្ឋលេខាធិការ អគ្គ​ស្នងការរង​នគរបាលជាតិ អគ្គនាយករង អគ្គលេខាធិការរង និង​គណៈ​ប្រិ​តិ​ភូ​ក្រសួងមហាផ្ទៃ លោកស្នងការ​នគរបាល​ខេត្ត លោក​អភិបាលក្រុង​បាល​ក្រុង​បាវិត និង​កងកម្លាំង​វរៈ​ការពារ​ព្រំដែន​សរុប​វត្តមាន​ចំនួន​១៥០​នាក់ ។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក សំ​រិ​ទ្ធិ ឌី និង​គណៈប្រតិភូ​អមដំណើរ​ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ ក្នុង​កាយវិការ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​នូវ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ចំពោះ​សុខទុក្ខ​កងកម្លាំង​ការពារ​ព្រំដែន​នៃ​ខេត្តស្វាយរៀង ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី តែងតែ​គិតគូ​ពី​បុព្វហេតុ ការការពារ​បូរណភាព​ទឹកដី និង​ប្រជាជន​រស់​ក្រោម​ដំបូល​សុខសន្តិភាព និង​ការការពារ​ថែរក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស​ដែលជា​មូលដ្ឋានគ្រឹះ ក្នុង​កិច្ចការ​អភិវឌ្ឍ​ជាតិ​ឲ្យ​មាន ការរីកចម្រើន​លើ​គ្រប់​វិស័យ​ជាមួយ និង​សន្តិសុខ​សុវត្ថិភាព​ល្អប្រសើរ​រហូត​ដល់​សព្វថ្ងៃនេះ​។​

​លោក​ឧត្ដម​នាយ​ឧត្ដមសេនីយ៍ សំរឹទ្ធ ឌី រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ខេត្តស្វាយរៀង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​វិន័យ និង​ថែទាំ​សុខភាព ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ហ្វឹកហ្វឺន កសាង​លេណដ្ឋាន និង​ការពង្រឹង​កម្លាំង​នៅតាម​បណ្ដា​មូលដ្ឋាន​នីមួយៗ​ឱ្យបាន​រឹងមាំ និង ទប់ស្កាត់​ឱ្យបាន​នូវ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដឹកនាំ​ដោយ​ទណ្ឌិត សម រ​ង្ស៉ី ដែលមាន​បំណង​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ព្រមទាំង​ជំរុញ​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​កិច្ច​សហការគ្នាជាមួយ​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ ឱ្យបាន​ជិតស្និទ្ធ ជាពិសេស​ភាគី​វៀតណាម ដើម្បី​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ការពារ​បូរណៈភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ឱ្យបាន​គង់វង្ស​។​

​សូមបញ្ជាក់ថា​នៅក្នុង​ឱកាស​នោះដែរ លោកនាយ​ឧត្ដមសេនីយ៍ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ប្រតិ​ភូម​អមដំណើរ ក៍បាន​នាំយក​នូវ​អំណោយ និង​ថវិកា​របស់​សម្តេច​ក្រឡា​ហោម ស ខេង និង​អំណោយ​របស់​រដ្ឋបាលខេត្ត​ស្វាយរៀង​សរុប​ចំនួន ១៤ លាន​រៀល និង មី​២១​កេស​ធំ​,​ត្រី ខ​១​កេស ធំ ជូន​ដល់​កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៩ និង​៦១១ បន្ទាប់មក​គណៈប្រតិភូ​ទាំងអស់​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​តាម​ប៉ុស្តិ៍​រដ្ឋបាល​ការពារ​ព្រំដែន​ផងដែរ​៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×