Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្ត្រី ៖ ដកថ្លៃ សេវាប្រមូលសំរាម ចេញពីវិក្កយបត្រអគ្គិសនី

spot_img

ភ្នំពេញ​៖ សម្តេច​តេ​ជោ បាន​ថ្លែងថា សម្រេច​តាម​សំណើ​របស់​អគ្គិសនី​កម្ពុជា ដោយ​ដក​ថ្លៃ សេវា​ប្រមូល​សំរាម ចេញពី​វិក្កយបត្រ​ថ្មី របស់​អគ្គិសនី​កម្ពុជា​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ តទៅ​។​

​សម្ដេច​ហ៊ុនសែន​តាមរយៈ page facebook នៅ​យប់​ថ្ងៃទី 22 ខែតុលា​នេះ បាន​ថ្លែងថា ដោយ​ក្តាប់បាន​នូវ​ការលំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ អំពី​ការដាក់​ថ្លៃ​សេវា​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ិន​ទ្រី ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា ល្ងាច​ថ្ងៃនេះ ខ្ញុំ​បានសម្រេច​តាម​សំណើ​របស់​អគ្គិសនី​កម្ពុជា ដោយ​ដក​ថ្លៃ សេវា​ប្រមូល​សំរាម ចេញពី​វិក្កយបត្រ​ថ្មី របស់​អគ្គិសនី​កម្ពុជា​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ តទៅ​។

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា យន្ត​ការយកថ្លៃ​សេវា​ប្រមូល​សំរាម​ទៅ​ថ្ងៃមុខ នឹងត្រូវ​ប្រើ​យន្តការ​ផ្សេង​ជំនួស​វិញ ដែល​កិច្ចការ​នេះ ខ្ញុំ​បានប្រគល់​ភារកិច្ច​ជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ប្រជុំ និង​ដោះស្រាយ​។ សូម​បងប្អូន​ប្រជា ពលរដ្ឋ​ជាទី​ស្រឡាញ់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×