Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹង​ហើយ​ថា​អ្នកយក​របស់​ក្នុង​វត្ត ! មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ដឹក​ឈេ​ី ដែល​បាន​ដកហូត យកមក​ប្រគេន​ជូន​ឲ្យ​វត្ត​ប្រាសាទ​អធ្វារ​វិញ និង​ប្រគេន​លោក​១​លាន​រៀល​ទៀត

spot_img

​សៀមរាប​៖ បារមី​វត្ត​ប្រាសាទ​អធ្វារ ពិតជា​ខ្លាំងពូកែ​ស័ក្តិសិទ្ធិ​មែន​ធ្វើ​ឲ្យ​​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ខេត្តសៀមរាប ចាញ់​ឫទ្ធី បានប្រគល់​ឈើ​ដែល​កម្លាំងចម្រុះ​ដកហូត ជូន​មក​ឲ្យ​វត្ត​ប្រាសាទ​អធ្វារ​វិញ ហេី​យ​នៅ​ថ្ងៃទី​២២ ខែតុលា​។

​បើ​យោងតាម​ការ​បង្ហោះ​សារ​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​សម្តេច​តេ​ជោ បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​សារជាថ្មី​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត និង មន្ត្រីរដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ខេត្តសៀមរាប បានប្រគល់​ឈើ​ដែល​កម្លាំងចម្រុះ​ដកហូត​កាលពី​ថ្ងៃទី ១៥ តុលា ជូន​មក​ឲ្យ​វត្ត​ប្រាសាទ​អធ្វារ​វិញ​ហេ​ី​យ​។ ជំនួសមុខ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ប្រាសាទ​អធ្វា​សុំ​ជូនពរ​ដល់​ឯកឧត្តម ព្រមទាំង​កម្លាំងចម្រុះ​សូម​ប្រកបដោយ​ពុទ្ធពរ​ទាំង ៥ ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​”​។​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩​នេះ លោក​ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត នាំយក​ឈើ​ដែល​បាន​រឹបអូស​កាលពី​វេលា​ម៉ោង​១០​និង​២៦​នាទី​យប់​ថ្ងៃទី​១៥ តុលា ឆ្នាំ​២០១៩ ទៅ​ប្រគេន​ជូន​ព្រះសង្ឃ​នៃ​វត្ត​ប្រាសាទ​អធ្វារ​វិញ និង​បាន​ចូលរួម​បច្ច័យ​ចំនួន​១​លាន​រៀល ប្រគេន​ព្រះសង្ឃ ដើម្បី​រួមចំណែក​កសាង​វត្ត​អធ្វារ​។​

​លោក​ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​វត្ត​អធ្វារ នា​ថ្ងៃទី​២២ ខែតុលា​ឆ្នាំ​២០១៩ នេះ​ថា ការ​ប្រគេន​ឈើជូន​ព្រះសង្ឃ​វិញ​នេះ គឺ​ធ្វើតាម​អនុ​សាស្ត្រ​ណែនាំ​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​លោក​អភិបាលខេត្ត​សៀមរាប​។​

​បើតាម​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​បញ្ជាក់ថា ដោយមាន​សេ​ក្ដី​រាយការណ៍​ពី​ករណី​កាប់​ដើមឈើ​នៅ​វត្ត​អធ្វា ទើប​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចុះ​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង ។ ក្នុងនោះ​ក្រុមមន្ត្រី​បាន​ប្រទះឃើញ​ឈើ​អារ​រួច ប្រភេទ​ឈើទាល​ចំនួន​៤៦​សន្លឹក និង​ឈើមូល​ចំនួន​២​កំណាត់ ។​

​លោក ទា គឹម​សុទ្ធ បញ្ជាក់ថា ដោយពេល​វេលាយប់​ជ្រៅ និង​ទីតាំង​កើតហេតុ ក្រៅ​បរិវេណ​វត្ត ពុំមាន​អ្នកទទួលខុសត្រូវ ទើប​សមត្ថកិច្ច​សម្រេច​ដឹកជញ្ជូន​វត្ថុតាង​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា តាម​ការស្រាវជ្រាវ​រប​ស់​មន្ត្រី​នៅ​ទីតាំង​ជាក់ស្តែង ព្រះសង្ឃ​ព្រះនាម ភ្លឿ​ន រ័ត្ន ព្រះ​គ្រូសូត្រស្តាំ តំណាង​ព្រះចៅអធិការ​វត្ត បាន​មាន​ថេរ​ដីកា​ថា ការកាប់​ដើមឈើ​ទាល​មួយ​ដើម​នេះ ដោយសារ​ដើមឈើ​នេះ​ត្រូវ​រន្ទះបាញ់​ចាប់ផ្តើម​ងាប់ និង​មាន​មែកឈើ​មួយចំនួន​បាក់​ធ្លាក់​មក​ដី អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​។ ប៉ុន្តែ​គណៈ កម្ម​ការ​អាចារ្យវត្ត ពុំបាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា ដោយ​ពិនិត្យឃើញថា វត្ត​កំពុង​សាងសង់​កុដិ និង​ដោយមាន​ការស្នើសុំ​បិណ្ឌបាត​ពី​ព្រះសង្ឃ និង​គណៈកម្មការ​អាចា​រ្យ​វត្ត ទើប​ក្រុម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បានសម្រេច​ប្រគេន​ឈើ​ទៅ​ព្រះសង្ឃ​វិញ​និង​បាន​ចូល​បច្ច័យ​សាងសង់​កុដិ​ចំនួន​១​លាន​រៀល​ថែម​ទៀតផង ។​

​គួរ​បញ្ជាក់ថា អ​ស្ចា​រ្ស​ពិតជា​គួរអោយ​កោតសរសើរ​ណាស់ មន្ត្រី​ចម្រុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប ដឹកនាំ​ដោយ មន្ត្រីនគរបាល​សេដ្ឋកិច្ច ខេត្តសៀមរាប បង្ក្រាប​បទ​លើ្ម​ស​ព្រៃឈើ​ជាក់ស្តែង នៅក្នុង​វត្ត ប្រាសាទ​អធ្វារ ស្ថិតនៅ​ភូមិ​ក្រសាំង​រីង សង្កាត់​សៀមរាប ក្រុង​.​ខេត្ត សៀមរាប កាលពី​ថ្ងៃទី ១៥ តុលា ២០១៩ ម៉ោង​២២​និង​២៦​នាទី​យប់​។​

ជាក់ស្តែង​ក្នុង​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ កម្លាំងចម្រុះ​ដកហូត​បាន​ឈើ​អារ ៤៦ សន្លឹក​, ឈើមូល ២ ដើម​, ជំនៀរ​ឈើ​មួយចំនួន , រណា​យន្ត​០១​គ្រឿង​។ សមត្ថកិច្ច​បានអោយដឹង​ថា វត្ថុតាង​ទាំងអស់ ត្រូវ​បញ្ជូនទៅ រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ដើម្បី​បន្តរ​និតិ​វិធី ដោយ​អនុលោម តាមច្បាប់​ស្តីពី​ព្រៃឈើ​។​ ប៉ុន្តែ​តាម​ការបំភ្លឺ​របស់លោក​គ្រូសូត្រស្តាំ​ថា វត្ត​ពិតជា​បាន​កាប់​ឈើ​មែន តែ​មិនមែន​យកទៅ​លក់ដូរ ដូច​ពួក​មនុស្ស​អាក្រក់ និង​សារព័ត៌មាន ( ចង់បាន​លុយ )​មួយចំនួន ចុះផ្សាយ​ឡើយ គឺ​កាប់​យកទៅ​ធ្វើ​កុ​ដ និង​រោង​បាយ​ក្នុង​វត្ត​ប៉ុណ្ណោះ​៕ ដោយ​៖​កូ​ឡាប

spot_img
×