Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១​ មានអាយុ២៨ឆ្នាំហើយ​

spot_img

ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី២៣តុលានេះថា រំលឹកខួប​ “កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១​ សម្រាប់កម្ពុជា” មានអាយុ២៨ឆ្នាំហើយ​ ២៣​ តុលា​ ១៩៩១​-​២៣​ តុលា​ ២០១៩។

លោក បានថ្លែងថា អាយុ២៨ឆ្នាំ​នេះ​ បានបង្កើតជាកូន​ ពូនជាចៅច្រើនណាស់​ ហើយកូនខែ្មរបានសម្រេចការបង្រួបបង្រួម បញ្ចប់សង្គ្រាមដោយខ្លួនឯង នៅឆ្នាំ១៩៩៨​ នៅពេលបេសកកម្មរបស់UN​ឆ្នាំ១​៩៩២-១៩៩៣​ មិនអាចសម្រេចភារកិច្ចសំខាន់បំផុត ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា បាននោះទេ។ សូមរួមគ្នាថែរក្សា​សន្តិភាព ដែលរកបានមកវិញ យ៉ាងលំបាកបំផុតនេះ។

ហ្វេសប៊ុ​កព្រះ​បរ​មរា​ជវាំង Royal du Cambodge បានចេញសារសាទរខួប​​​អនុស្សា​វរី​យ៍លើ​ក​​ទី ​២៨ឆ្នាំ​ ​នៃសន្ធិ​សញ្ញាសន្តិភាពទីក្រុង​ប៉ា​រីស​ ២៣ តុលា ១៩៩១ – ២៣ តុលា ២០១៩។

ក្រោម​ព្រះ​រាជបូជនីយ​កិ​ច្ច​ នៃ​ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​​​ ន​រោត្ដម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​​បិ​តា​​ឯ​​ករាជ្យ​ បូរណភាពទឹកដី​ ឯកភា​ព​​​ជាតិ​ខ្មែរ​ ព្រះ​បរម​រត​ន​កោដ្ឋ​ ព្រះវររាជបិតាបង្រួបបង្រួ​ម​ជា​តិ ជាទីគោរពសក្ការៈដ៏​ខ្ព​ង់​ខ្ពស់បំ​ផុត ដែលបាននាំឲ្យកម្ពុជាទទួ​លបាននូវសុខសន្តិភាពឡើ​ង​វិញ បន្ទាប់ពីសង្រ្គោមដ៏រាំរ៉ៃជា​ច្រើ​នទសវត្សរ៍ តាមរយៈការច​រចាបង្រួបបង្រួមបញ្ច​ប់​សង្រ្គោ​ម រហូតឈានដល់ការចុះហត្ថលេខាស​ន្តិ​ភាព​ ទីក្រុងប៉ារីសពីបណ្តា​ភា​គីធំ​ៗ ។ កូនចៅប្រជានុរាស្រ្តគ្រប់​ៗ​រូប​សូម​ចង​ចាំជានិច្ច នូវព្រះរាជបូជនីយកិច្ចដ៏ធំ​ធេ​ងនៃ​ អង្គព្រះករុណា ព្រះបរមរតនកោដ្ឋ​ ​ជាទីគោរពសក្ការៈដ៏​ខ្ព​ង់ខ្ព​ស់​បំផុត ចំពោះជាតិមាតុភូ​មិ​ក​ម្ពុជា សូមថ្វាយមហាព្រះរាជកុ​ស​ល​ ថ្វាយព្រះវិញ្ញាណ​ក្ខន្ធ ព្រះករុណា ព្រះបរមរត​ន​កោ​ដ្ឋ ជាទីគោរពសក្ការៈដ៏​ខ្ព​ង់ខ្ព​ស់​បំផុត ស្តេចយាងសោយសុខក្នុ​ង​ឋាន​ព្រះ​បរ​មសុខកុំ​បីឃ្លៀ​ងឃ្លាត​ឡើ​យ។

សន្ធិសញ្ញា​​ស​​ន្តិភា​ពទី​​​ក្រុ​ងប៉ារីស ត្រូវបានចុះហត្ថលេខានៅថ្ងៃទី​២​៣​ តុលា ១៩៩១ ដែលជាសញ្ញានៃកា​រ​បញ្ច​ប់​​​ជាផ្លូ​វ​ការ​នៅសង្គ្រា​មក​ម្ពុជា។​ កិច្ចព្រមព្រៀងនេះត្រូវបានការ​​​ដា​​ក់ព​​ង្រា​យជា​​លើ​កដំ​បូង បង្អស់ក្រោយពីសម័យកាលនៃស​ង្គ្រា​មត្រ​​ជា​ក់ នូវបេសកកម្មរក្សា​ស​​ន្តិ​ភា​ព (អ៊ុនតាក់) ហើយក៏ជាឱកាសជាលើ​ក​ដំ​បូ​ង ក្នុងប្រវត្តិសាស្ត្រនៃអង្គការស​ហ​ប្រជា​​​ជា​​តិ ដែលបានក្លាយខ្លួនជារដ្ឋា​​ភិ​​​បាល គ្រប់គ្រងកាន់កាប់មកលើ​រ​​​ដ្ឋ​មួ​យ។ នៅខណៈនោះគឺ មានរដ្ឋាភិបាលចំនួន ១៩ ​​នាក់ ដែលបានបានចុះហត្ថ​លេ​ខាម​កលើ​​កិ​​ច្ចព្រម​ព្រៀង​ទាំ​ងនេះ៕ ដោយ៖កូឡាប

 

spot_img
×