Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ឈ្នះ​មេដាយ​៣​គ្រឿង​ពី​កីឡា​រាំ​អាស៊ី កាន់តែ​បង្កើន​នូវ​ភាពជឿជាក់​ឈ្នះ​មេដាយមាស ស៊ី​ហ្គេម នៅ​ហ្វីលីពីន​

spot_img

​ភ្នំពេញ​៖ កីឡាករ កីឡាការិនី​កីឡា​រាំ​កម្ពុជា​បានបញ្ចប់​បេសកកម្ម​ដោយ​ជោគជ័យ ដោយបាន​នាំយក​មេដាយ​៣​គ្រឿង គឺ​មេដាយមាស​១ និង​ប្រាក់​២ ពី​ព្រឹត្តិការណ៍​កីឡា​រាំ​អាស៊ី ADSF Asian Adult Open Latin Dance 2019 ព្រមទាំង​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៤ នៅក្នុង​ការប្រកួត​កីឡា​រាំ​ពិភពលោក WDSF Taipei Open 2019​។​

​ថ្លែង​នៅក្នុង​ឱកាស​វិលត្រឡប់​មកដល់​មាតុប្រទេស​របស់​ជម្រើស​ជាតិ​កីឡា​រាំ​កម្ពុជា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បញ្ជាក់ថា ជាមួយនឹង​លទ្ធផល​ដ៏​គាប់ប្រសើរ​មួយ​នេះ លោកស្រី​បានដាក់​ក្តីសង្ឃឹម​យ៉ាងខ្ពស់​ផងដែរ ក្នុងការ​ប្រជែង​យក​មេដាយមាស សម្រាប់​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ដែល​គ្រោង​នឹង​ដំណើរការ​ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​ប្រភេទ​កីឡា​រាំ​កម្ពុជា នឹង​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ រៀងរាល់​២​ឆ្នាំ​ម្តងនេះ​។​

​លោកស្រី​បន្ថែមថា កីឡាករ កីឡាការិនី​រាំ​កម្ពុជា បាន​ចូលរួម​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​រាំ​អាស៊ី និង​ពិភពលោក នៅ​តៃប៉ិ ដោយមាន​១៧​ប្រទេស​ចូលរួម​ប្រកួតប្រជែង​មេដាយ ហើយ​ក្នុងនោះ​ក៏មាន​កីឡាករ កីឡាការិនី​ខ្លាំងៗ​ចំណាត់ថ្នាក់​លេខ​៣​កម្រិត​ពិភពលោក​ផងដែ​។ ក្នុងនាម​សហព័ន្ធ​លោកស្រី​បានបង្ហាញ​នូវ​មោទនភាព ដែល​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កីឡា​រាំ​កម្ពុជា បាន​ខិតខំ​អស់ពី​សមត្ថភាព​ទាំង​ពេល​ហ្វឹកហាត់ និង​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​យកមក​ជូន​ជាតិ​។ លោកស្រី​បន្ថែមថា នេះ​គឺជា​ជោគជ័យ​ថ្មី​មួយ​បន្ថែមទៀត សម្រាប់​វិស័យ​កីឡា​រាំ​កម្ពុជា ដោយ​ទទួលបាន​នូវ​លទ្ធផល​ផ្លែផ្កា​លើសពី​ការរំពឹងទុក ដោយ​ជម្រើសជាតិ​រាំ​កម្ពុជា មាន​សមត្ថភាព​ប្រកួតប្រជែង​ស្មើមុខស្មើមាត់ ដូច​បណ្តា​ប្រទេស​នានា​ដែល​ខ្លាំងៗ​ផងដែរ​។​

​សូមបញ្ជាក់ថា កីឡាករ កីឡាការិនី នៃ​សហព័ន្ធ​រាំ​កម្ពុជា លោក ច័ន្ទ វិ​ទ័​រ និង កញ្ញា ព្រាប ដា​នី​អែល​ឡា ដណ្តើមបាន​មេដាយមាស​១​វិញ្ញាសា (​ចំណាត់ថ្នាក់​លេខ​១) ក្នង​ការប្រកួត ADSF Asian Adult Open Latin Dance 2019 និង​មេដាយប្រាក់​ចំនួន​២​គ្រឿង (​ចំណាត់ថ្នាក់​លេខ​២) ក្នុងការ​ប្រកួត ADSF Single Dance Cha Cha Cha និង Paso Doble និង​ចំណាត់ថ្នាក់​លេខ​៤ ក្នុងការ​ប្រកួត​កីឡា​រាំ​ពិភពលោក WDSF Taipei Open 2019​។ កីឡាករ សេង សុ​គីម និង​កីឡាការិនី ម៉ូ​វ ដា​នី​តា ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៤ ក្នុងការ​ប្រកួត​កីឡា​រាំ​អាស៊ី ADSF Single Dance Jive និង​ចំណាត់ថ្នាក់​លេខ​៥ ក្នុងកា​ប្រកួត Youth U21 &Youth Open Grade C Latin Dance៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×