Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស្រា​ស្រវឹង​ប៉ះ​ពាក្យសម្តី​គ្នា ក្នុង​កម្មវិធី​ខួបកំណើត បុរស​ម្នាក់ ទាញ​ពូថៅ​កាប់​គូទំនាស់​របួសធ្ងន់​

spot_img

​កំពង់ស្ពឺ​៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២២​ខែតុលា បាន​ផ្សាយ​ព័ត៌មាន​អំពើ​ហឹ​ង្សា​មាន​ស្ថាន​ទម្ងន់ កាប់​៣​ពូថៅ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​បាន​ក្រោយ​រត់គេចខ្លួន​បាន​មួយថ្ងៃ​។​

​អាវុធ​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​កម្មវិធី​ខួបកំណើត​ឈ្មោះ វែង រ័​ត​ធឿន ស្ថិតនៅ​ភូមិ កងមាស ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ករណី​ហឹ​ង្សា​កើតឡើង បង្កដោយ​ជនសង្ស័យ​ឈ្មោះ ម៉ៃ វិចិត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទី​នៅ ភូមិ​ឃុំ កើតហេតុ បាន​យក​ពូថៅ​ទៅ​កាប់​ជនរងគ្រោះ ឈ្មោះ ឡុង ហ៊ាង ភេទ​ប្រុស ៣៥​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ ភូមិ ឃុំ​កើតហេតុ​ជាមួយគ្នា ត្រូវ​ចំនួន​៣​ពូថៅ ចំ​មុខ​មួយ​ពូថៅ ចំ​សៀត​ថ្កា​មួយ​ពូថៅ ចំ​ខាងក្រោម​កញ្ចឹងក​មួយ​ពូថៅ បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ បញ្ជូនមក​ព្យាបាល​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ មូលហេតុ​ផឹកស្រា​ស្រវឹង​ប៉ះ​ពាក្យសម្តី​គ្នា ។ ជនសង្ស័យ​ពេលធ្វើ​សកម្មភាព​រួច រត់គេចខ្លួន លុះដល់​វេលា​ម៉ោង​១០ និង​៣០​នាទី ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ ទើប​កម្លាំង​ស្នាក់ការ​សន្តិសុខ​វាល​ធំ សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង បញ្ជូនមក​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ បន្ត​នីតិវិធី ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×