Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេប៉ូលីសខេត្ត​តាកែវ បំបែកសំណុំរឿងឃាតកម្ម កាប់សម្លាប់ស្ត្រីមេ​ម៉ា​យ ត្រឹមរយៈពេល១០​ម៉ោង ចាប់ខ្លួ​នជ​នស​ង្ស័យផ្តន្ទាទោសតាមច្បាប់

spot_img

តា​កែវ ៖ត្រឹមរយៈពេលតែជាង​១​០ម៉ោង កម្លាំងជំនាញស្នងការដ្ឋាននគរ​បា​លខេ​ត្ត សហការជាមួយកម្លាំងអធិ​កា​រដ្ឋា​ននគ​របាល​ស្រុក​សំរោង ក្រោមការដឹកនាំបញ្ជាផ្ទាល់រប​ស់​លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត​តា​កែវ បង្ក្រាបបានជនសង្ស័យក្នុងសំណុំ​រឿ​ងម​នុ​ស្សឃាត ដោយចេតនា នៅស្រុកសំរោងបានដោយជោគជ័​យ​ ។


តាមរបាយការណ៍រ​ប​ស់អ​ធិកា​រដ្ឋាន​ន​គរបា​លស្រុក​សំរោ​ង បានឱ្យដឹងថា នៅវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានរណីមនុស្សឃា​ត​មួយ​កើត​ឡើង នៅចំណុចមុខខ្លោងទ្វារចូលសាលាវិទ្យាល័យ ប៊ុន​រ៉ានី ហ៊ុន សែន ភ្នំជីសូរ ស្ថិតក្នុងភូមិដកព​រ​ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បង្កឡើងដោយជនសង្ស័​យ​ ឈ្មោះ សែម ហាក់ឡី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងកាត់ស​ក់​ មានទីលំនៅភូ​មិ​ពោធិ៍​ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ បានធ្វើសកម្មភាពយកកាំ​បិ​តតាំ​ងតោ​កាប់​ទៅលើជ​នរង​គ្រោះ​ឈ្មោះ ហៀង សុខុន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរល​ក់ដូ​រ មានទីលំនៅភូមិ-ឃុំជាមួយគ្នា បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែ​ង​កើត​ហេតុ​ ខណៈពេលជនរងគ្រោះកំពុង​ជិះ​ម៉ូតូ​ទៅផ្សា​រ ក្រោយពេលធ្វើសកម្មភាព​រួ​ច ជនសង្ស័យបានជិះម៉ូតូរ​ត់​គេច​ខ្លួនបា​ត់ ។ ក្រោយពីទទួលបាន​ព័​ត៌មា​នភ្លា​ម លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេ​ត្ត​តាកែ​វ ​បានបញ្ជាកម្លាំងជំនាញអធិកា​រ​ដ្ឋានន​គរ​បាលស្រុ​កសំ​រោង ដឹកនាំដោយលោកវរ​សេ​នីយ៍​ឯក មឿង សារុន អធិការនគរបាល​ស្រុ​ក​ ចុះប្រតិបត្តិការក្តៅ ​តាមចាប់​ខ្លួន​ជនស​ង្ស័យខា​ងលើឱ្យ​ខាង​តែបាន ។ បន្ទាប់ពីធ្វើការស្រាវ​ជ្រា​វ និងតាមដានយ៉ាងហ្ម​ត់​ចត់​ នៅវេ​លាម៉ោ​ង​១៩ និង០០នាទី កម្លាំងជំនាញបានឃាត់ខ្លួ​ន​ជន​សង្ស័​យ​ខាងលើ បាននៅចំណុចកំពង់​ចម្លង​ស្វាយ​ជ្រុំ ស្ថិតក្នុ​ងភូ​​មិ៣ សង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងបាននាំខ្លួនជនស​ង្ស័​យម​កស្នងការដ្ឋាននគរ​បា​លខេត្ត​តាកែវ ដើម្បីសាកសួរបន្ត​ ​។ ​ បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងក​សា​ងសំ​ណុំរឿ​ងបញ្ជូ​ន ទៅសាលា​ដំបូ​ងខេត្ត​តាកែវ ចាត់ការតាមផ្លូវច្បាប់​ ៕ដោយ៖តាកែវ

spot_img
×