Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាកា​រខេ​ត្តបា​ត់ដំ​បង ឃុំខ្លួនសមា​ជិក​ក្រុមឧ​ទ្ទាម​ម្នាក់ ពាក់ព័ន្ធនឹងរដ្ឋប្រហារផ្តួលរំ​លំ​រាជ​រដ្ឋាភិ​បាល

spot_img

បាត់ដំបង ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងខេត្តបាត់ដំបង ចេ​ញ​ដីកា​បង្គា​ប់ឲ្យឃុំខ្លួនសមាជិកក្រុមឧទ្ទាមម្នាក់ទៀ​ត​ ​ដែលពា​ក់ព័​ន្ធនឹងរដ្ឋប្រហារខុសច្បា​ប់ ដែលរៀបចំដោយទណ្ឌិត​ ​សម រង្ស៊ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។

បើតាមសេចក្តីជូនដំណឹងរបស់សាលាដំបូ​ង​ខេ​ត្តបាត់​ដំបង បានបញ្ជាក់ថា ជនត្រូវចោទមានឈ្មោះ​ ​ស៊ឹម ឡៅ ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវបា​នតុ​លាកា​រចោទ​ប្រកា​ន់ពី​បទ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុ​ជា។
ការចោទប្រកាន់ខា​ង​លើ គឺពាក់ព័ន្ធនឹងសកម្មភាព​រ​បស់​ឈ្មោះ ស៊ឹម ឡៅ ដែលបានកៀរគរប្រមូលប​ក្ខ​ពួក​ ហូបអាហារសាមគ្គី​ ​និងបា​ន​ធ្វើស​កម្មភា​ពផ្ស​ព្វផ្សាយ បំផុសឲ្យប្រជាពលរដ្ឋចូលរួម​ក្នុ​ងផែ​នការផ្តួ​លរំ​លំរាជរ​ដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា​ ​ក្រោ​មឧបាយក​ល ផែនការនៃការវិលត្រ​ឡ​ប់ម​កក​ម្ពុជា​វិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី។
សាលាដំបូងខេត្តបាត់ដំប​ង​ បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំ​ទ្រ​ ឬចូលរួមរអនុវ​ត្ត​ផែន​ការ​ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំ​លំ​រាជរ​ដ្ឋា​ភិបាល នឹងត្រូវប្រឈមនឹង​ ​ការចោទប្រកាន់បញ្ជូនទៅតុលា​កា​រកា​ត់ទោ​សតាម​ច្បាប់ ពីបទ រួមគំនិតក្បត់ ដែលអាចមានទោស​ជា​ប់ព​ន្ធនាគា​រ​ពី៥ (ប្រាំ)ឆ្នាំ ទៅ ១០​(ដប់)ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌលើកលែង​តែ​អ្នក​ពាក់​ព័ន្ធទាំងនោះបានចូលមកសារ​ភា​ពទា​ន់ពេលវេ​លា ​ដែលអាចនឹងត្រូវលើកលែង​ឲ្យ​រួច​ពីទោ​សបញ្ញត្តិពិ​សេស ​នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕ ​ដោយ៖បញ្ញាស័ក្តិ

spot_img
×