Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួកគី និងរុស្សី បង្កើ​តកិ​​ច្ចព្រមព្រៀ​ង យាមល្បា​តរួមគ្នា នៅតាមព្រំដែន

spot_img

ប្រទេសតួកគី​ និងរុស្សីបានស​ម្រេ​ចកិ​ច្ចព្រមព្រៀងប្រវត្តិសាស្រ្តមួយ ​ក្នុ​ងគោលបំណងបណ្តេ​ញ​ និងកុំឲ្យកងក​ម្លាំ​ងឃឹ​ត (Kurd) មកនៅតា​មតំ​បន់ព្រំ​ដែនស៊ីរី ក្បែរប្រទេសតួ​កគី​។

កាលពីពេលថ្មីៗនេះ ប្រទេសតួក​គីបា​នធ្វើប្រ​តិបត្តិកា​រយោធា ដើម្បីបណ្តេញកងកម្លាំង​ឃឹ​ត ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិ​ច ចេញពីតំបន់ព្រំដែន​ខា​ងជើង និងដើម្បីបង្កើតតំបន់​សុ​វត្ថិ​ភា​ព។

រុស្សីគឺជាសម្ព័ន្ធមិត្ត​រ​បស់ប្រ​ធានាធិប​តីស៊ីរី Bashar al-Assad និងបានបង្ហាញក្តីក​ង្វល់​ពីការជ្រៀតជ្រែង ពីសំណាក់បរទេសចូល​ក្នុ​ងកិច្ច​ការរប​ស់ស៊ីរី។

ក្រោយសម្រេចបង្កើតព្រម​ព្រៀ​ងជាមួ​យគ្នា តួកគី និងរុស្សីនឹងចាប់ផ្តើមធ្វើប្រតិប​ត្តិ​ការ​យាម​ល្បាតនៅតា​មព្រំ​ដែន។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត​នោះ​កើត​ឡើង ក្រោយពេលអាមេរិចបានប្រកា​ស​ដក​ទ័ពចេ​ញពីស៊ីរី ដែលអ្នកវិភាគមើលឃើញ​ថា​ ​ការគ្មានវត្ថមានរ​ប​ស់អា​មេ​រិច នាំឲ្យតួកគី និងរុស្សីមានឥទ្ធិពលនៅ​តំ​បន់​ទាំង​នោះ។

ប្រធានាធិបតីដូណាល់​ ​ត្រាំបានប្រកាសថា អាមេរិចនឹងរក្សាទ័ពមួយ​ចំ​នួន​ដើម្បីទុកការពារតំបន់ផលិ​ត​ប្រេង​នៅស៊ីរី​។

បច្ចុប្បន្នតួកគីបានកា​ន់​កាប់​តំប​ន់ចំងាយ ១២០គីឡូម៉ែត្រ​រ​វាង​ទីក្រុង Ras al-Ain និងទី​ក្រុងTal Abyad ដើម្បីបង្កើតតំប​ន់សុ​វ​ត្ថិភាព សម្រាប់ផ្តល់កន្លែងតាំងទីលំ​នៅ​ដល់​ជ​នភៀស​ខ្លួនស៊ី​រីរហូ​តដល់ ២លាននាក់ ដែលពួកគេ​ប​ច្ចុប្ប​ន្នកំពុងរស់នៅក្នុងប្រទេស​តួ​កគី៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×